Khmer Dictionary: ច
Chuon Nath's Khmer-Khmer Dictionary
-
ចងពុង
( កិ.កិរិយាសព្ទ )
ចងរបស់អ្វីៗខ្ជែងជាសង្រែកប្រសព្វមុខចំណងតែមួយ ដើម្បីនឹងសែង ឬ នឹងយួរបានដោយងាយ កុំឲ្យឃ្លោង កុំឲ្យក្រឡាច់ កុំឲ្យក្រឡាប់ ។
-
ចងសំរោង
( ន.នាមសព្ទ )
ឈ្មោះពិធីមួយប្រភេទ ជាឧបកិច្ចឲ្យស្រីមានគ័ភ៌តាំងនៅល្អ គឺឲ្យប្រកបដោយសួស្ដីសិរីសុខ (ទំនៀមក្សត្រិយ៍) ពិធីចងសំរោង ។
-
ចចក
( ន.នាមសព្ទ )
ឈ្មោះសត្វជើង ៤ សន្ដានឆ្កែព្រៃ ។
-
ចចក់
( ន.នាមសព្ទ )
or ជីងចក់
សត្វមួយប្រភេទ សន្ដានតុកកែតែតូចជាង យំឮសូរចក់ៗ ។
-
ចចាកអារ៉ាក
( កិ.កិរិយាសព្ទ )
សំដែងអាការរាក់ទាក់គួរសមដោយវាចា, បញ្ចេញសំដីរួស-រាយទៅកាន់ភ្ញៀវ ។
-
ចចាក់ចចុច
( កិ.កិរិយាសព្ទ )
និយាយចុចនាយ, ចុចអាយរឿយៗ ដើម្បីឲ្យគេយល់ស្របតាម : ចាំទៅនិយាយចចាក់ចចុចលមើល ក្រែងលោកើតការ ។
-
ចចាត
( ន.នាមសព្ទ )
សត្វបក្សីមួយប្រភេទ សម្បុរខៀវខាងខ្នង ខាងក្បាល ឯខាងពោះក្រហម ក្បាលធំចំពុះក្រហម បរិភោគត្រីជាអាហារ ជាសត្វដេញធ្នាក់ : ចចាតធ្នាក់, ទាក់ចចាត, ហ្មចចាត ។
-
ចចាមអារ៉ាម
( គុ.គុនសព្ទ )
ដែលលេចឮដោយនិយាយតៗគ្នា ពីមួយទៅមួយរកចុងរកដើមមិនឃើញ, ដែលមិនទាន់ប្រាកដ : ដំណឹងចចាមអារ៉ាម, សំដីចចាមអារ៉ាម ។
-
ចចិកចចុក
( កិ.កិរិយាសព្ទ )
ប្រចុបប្រចែង, អែបអបបញ្ចូលចិត្ត ។ គុ.
- មនុស្សចចិកចចុក គឺមនុស្សដែលចេះប្រចុបប្រចែងតម្រូវចិត្តគេ ។
-
ចចឹក
( កិ.កិរិយាសព្ទ )
ចឹកប្របេះរឿយៗ : ត្រីចង្វាចចឹក, ត្រីចចឹកនុយ ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>