Khmer Dictionary: ច
Chuon Nath's Khmer-Khmer Dictionary
-
ចតុ
( ប. សំ.បកតិសំខ្យា ( ប្រើត្រឹមតែ សំខ្យា. គឺសំខ្យាសព្ទ ក៏មាន ) )
[ចៈតុ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ចតុរ៑) បួន (៤); បើរួមចូលនឹងនាមនាមជាបទសមាស ត្រូវតម្រួតតួអក្សរបន្ទាប់ជា ២ តួ តាមទំនងដែលគួរតម្រួតបាន : ចតុទ្ទិស, ចតុប្បាទ, ចតុម្មុខ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទាំងនោះផង) ។
-
ចតុក្កុលវគ្គ
( ន.នាមសព្ទ )
[ចៈតុក-កុល៉ៈវាក់ ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ចតុះកុលវគ៌ ឬ ចតុឞ្កុលវគ៌) ពួកត្រកូលទាំង ៤ (វណ្ណៈទាំង ៤ ពួក) គឺ ក្សត្រិយៈ, ព្រាហ្មណៈ, វៃស្យៈ, សូទ្រៈ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កុលវគ្គ និង វណ្ណ ឬ វណ្ណៈ ២ ន. ផង) ។
-
ចតុក្កោណ
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ) )
សណ្ឋានទ្រង់ទ្រាយដែលមានជ្រុង ៤ , មុំ ៤, ធរណីមាត្រដែលមានបណ្ដោយ ២ ទទឹង ២ ។
-
ចតុទ្ទិស
( ន.នាមសព្ទ )
[ចៈ តុត ទឹស ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ចតុរ្ទិស) ទិសទាំងបួន ។
-
ចតុទ្វីប
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ចតុរ + ទ្វីប; ចតុ + ទីប) មហាទ្វីប ៤ គឺ បុព្វវិទេហទ្វីប, ជម្ពូទ្វីប, អបរគោយានទ្វីប, ឧត្តរកុរុទ្វីប (តាមលទ្ធិពុទ្ធនិយម) ។
-
ចតុប្បច្ច័យ
( ន.នាមសព្ទ )
[ចៈ តុប-ប៉័ច-ច័យ ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ចតុរ៑ + ប្រត្យយ) គ្រឿងសម្រាប់អាស្រ័យ ៤ យ៉ាង គឺ ចីវរ គ្រឿងស្លៀកដណ្ដប់, បិណ្ឌបាត អាហារ, សេនាសនៈ លំនៅ, គិលានភេសជ្ជៈ ថ្នាំរំងាប់ជំងឺ, រំងាប់រោគ (ពាក្យសម្រាប់ប្រើក្នុងវិន័យខាងព្រះពុទ្ធសាសនា) ។
-
ចតុប្បាទ
( គុ.គុនសព្ទ )
[ចៈ តុប-បាត ]
( បា.បាលី ( បាលីភាសា ) )
ដែលមានជើង ៤; សត្វជើង ៤ : ពួកសត្វចតុប្បាទ ។
-
ចតុប្បារិសុទ្ធិសីល
( ន.នាមសព្ទ )
[ចៈ តុប-ប៉ារ៉ិ សុទ្ធិសិល ]
( បា.បាលី ( បាលីភាសា ) )
សីលគឺសេចក្ដីបរិសុទ្ធិ ៤ យ៉ាង (សម្រាប់ភិក្ខុក្នុងព្រះពុទ្ធសាសនា) គឺ ១-បាតិមោក្ខសំវរៈ សង្រួមតាមសិក្ខាបទក្នុងបាតិមោក្ខ គឺមិនប្រព្រឹត្តល្មើសកន្លងពុទ្ធប្បញ្ញត្តិ, ប្រព្រឹត្តត្រឹមត្រង់តាមពុទ្ធានុញ្ញាត; ២-ឥន្ទ្រិយសំវរៈ សង្រួមឥន្រ្ទិយទាំង ៦ គឺភ្នែក, ត្រចៀក, ច្រមុះ, អណ្ដាត, កាយ, ចិត្ត; ៣-អាជីវបារិសុទ្ធិ ចិញ្ចឹមជីវិតតាមគន្លងនៃសេចក្ដីបរិសុទ្ធិ មានវៀរចាកការប្រចុបប្រចែងគ្រហស្ថជាដើម; ៤-បច្ចយសន្និស្សិត ពិចារណាសិនហើយទើបបរិភោគបច្ច័យ ៤ គឺ ចីវរ, បិណ្ឌបាត, សេនាសនៈ, គិលានភេសជ្ជៈ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចតុប្បច្ច័យ ផង) ។
-
ចតុព្ភាគ
( ន.នាមសព្ទ )
[ចៈ-តុប-ភាក ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ចតុភ៌ាគ) ភាគ ៤, ចំណែក ៤ ។
-
ចតុព្ភាគី
( គុ.គុនសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ចតុភ៌ាគិន៑) ដែលមានភាគ ៤, មាន ៤ ចំណែក ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>