Khmer Dictionary: ច
Chuon Nath's Khmer-Khmer Dictionary
-
ចង្អុលដៃ
( ន.នាមសព្ទ )
អវយវៈត្រង់ម្រាមបន្ទាប់មេដៃ សម្រាប់ចង្អុល ។
-
ចង្អូរ
( ន.នាមសព្ទ )
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចង្ហូរ) ។
-
ចង្អួរ
( ន.នាមសព្ទ )
គន្លងនង្គ័លក្នុងនាទីថ្នាលសំណាបដែលគេបែងជាជ្រលង : ដើរតាមចង្អួរ ។ ភាគដីក្នុងចន្លោះៗនោះក៏ហៅ ចង្អួរ ដែរ : សំណាបប្រាំចង្អួរ ។
-
ចង្អួរត្មាត
( ន.នាមសព្ទ )
ឈ្មោះឈើមួយប្រភេទ មានសាច់រឹងប្រើធ្វើសសរផ្ទះជាប់ណាស់ ប៉ុន្ដែពិបាកអារ ពិបាកឈូសណាស់ ។
-
ចង្អើរ
( ន.នាមសព្ទ )
រានសម្រាប់ឆ្អើរត្រី, ឆ្អើរសាច់, ឆ្អើរនំ, ឆ្អើរម្ទេស ជាដើម ។
-
ចង្អៀត
( កិ.កិរិយាសព្ទ, គុ.គុនសព្ទ )
ទីទៃពីទូលាយ : ផ្ទះចង្អៀត, ចង្អៀតចិត្ត ។
-
ចង្អេរ
( ន.នាមសព្ទ )
ប្រដាប់ត្បាញដោយបន្ទោះឫស្សី សម្រាប់អុំស្រូវ, អុំអង្ករជាដើម; ឬ សម្រាប់ហាលអ្វីៗ; ចង្អេរមានបីយ៉ាងគឺ ចង្អេរអុំ សម្រាប់ប្រើអុំ; ចង្អេរគ្រាង សម្រាប់ប្រើហាលអ្វីៗ; ចង្អេរកឡោបិ៍ គឺចង្អេរជំទើរតូចស្ទើរជាងច្រែងរាក់ជាងចង្អេរអុំសម្រាប់ហាល ឬសំដិលអ្វីៗ : អំបុកមួយចង្អេរកឡោបិ៍ ។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កឡោបិ៍ ទៀតផង) ។
-
ចង្អោរ
( កិ.កិរិយាសព្ទ )
រើខ្យល់ដោយទឹកមាត់ (កើតអំពីរមូលក្នុងក្រពះ) : លេបចូលទៅចេះតែចង្អោរមកវិញ ។
-
ចងដៃ
(មើលក្នុងពាក្យ ចង កិ.) ។
-
ចងពន្ធ
[--ពន់]
មើលក្នុងពាក្យ ចង កិ. ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>