Khmer Dictionary: ឆ
Chuon Nath's Khmer-Khmer Dictionary
-
ឆន្ទាគតិ
( ន.នាមសព្ទ )
[ឆ័ន-ទាគៈតិ ]
( បា.បាលី ( បាលីភាសា ) )
សេចក្តីលំអៀងព្រោះតែស្រឡាញ់ : វិនិឆ័្ឆយសេចក្តី ដោយឆន្ទាគតិ, មនុស្សលុះក្នុងឆន្ទាគតិ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អគតិ ផង) ។
-
ឆន្ទៈ
( ន.នាមសព្ទ )
[ឆ័ន-ទៈ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ឆន្ទ) សេចក្តីប្រាថ្នា; បំណង; គំនិត; ការយល់ព្រម ... ។
-
ឆន្នអាមាត្យ
[ឆ័ន-អាម៉ាត ]
or ឆន្នាមាត្យ
ឈ្មោះនាយសារថីម្នាក់របស់ព្រះសិទ្ធត្ថមហាសត្វ ជា សហជាត កើតថ្ងៃដំណាលនឹងព្រះសិទ្ធត្ថៈ ជាមនុស្សជិតដិត ស្និទ្ធស្នាលនឹងព្រះអង្គ, លុះចំណេរកាលមកខាងមុខ ឈ្មោះនេះ បានចូលមកបួសជាភិក្ខុក្នុងព្រះពុទ្ធសាសនា ដោយការរលឹកអាល័យព្រះសក្យមុនីសម្ពុទ្ធនិងមិត្រភ័ក្តិឯទៀត, ជាភិក្ខុមានមានះរឹងត្អឹងប្រឹងក្រៃលែង ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ព្រហ្មទណ្ឌ ទៀតផង) ។
-
ឆប
( កិ.កិរិយាសព្ទ )
អែបអប, ត្រូវអធ្យាស្រ័យគ្នា, ពេញចិត្តស្រឡាញ់, រាប់រកគ្នា, ... (មិនសូវប្រើ) ។ ឆបរ៉ប យកចិត្ត, ផ្គាប់, ផ្គាប់ផ្គុន ។
-
ឆព្វណ្ណរង្សី
( ន.នាមសព្ទ )
[ឆ័ព-ព័ណ-ណៈរ័ងសី ]
( បា.បាលី ( បាលីភាសា ) )
(ឆព្វណ្ណរំសិ) រស្មី ៦ ព័ណ៌ គឺខៀវ, លឿង, ក្រហម, ស, ហង្សបាទ, ផ្លេក (ពន្លឺពេជ្រ); និយាយចំពោះតែរស្មីនៃព្រះសព្វញ្ញុពុទ្ធ, តាមទម្លាប់ ច្រើនហៅថា ឆ-ព័ណ្ណរង្សី ប៉ុន្តែ គង់សរសេរជា ឆព្វណ្ណរង្សី ដូច្នេះដែរ ។
-
ឆមាស
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ) )
ប្រាំមួយខែឬខែប្រាំមួយ : ឆមាសទី ១, ឆមាសទី ២ (តាមសំយោគវិធានជាឆម្មាស) ។
-
ឆរ
( ប.បរិវារសព្ទ )
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យ ឈូ: មនុស្សផ្អើលឈូឆរ ។
-
ឆវគ្រឹះ
( ន.នាមសព្ទ )
[ឆៈ-វ៉ៈ-- ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សំ. ឝវ + គ្ឫ-ហ) ផ្ទះសម្រាប់ដាក់ខ្មោច, ផ្ទះសម្រាប់តម្កល់សាកសពទុកជា បណ្តោះអាសន្ន ក្នុងមន្ទីរពេទ្យទម្រាំដល់ពេលយកចេញទៅក្រៅ ។
-
ឆវី
( ន.នាមសព្ទ )
[ឆៈវី ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឆវិ; ឆវិ ឬ ឆវី) សម្បុរថ្ងៃ, សម្បុរស្បែក (រ. ស.) : ព្រះឆវី ។
-
ឆវីរោគ
( ន.នាមសព្ទ )
[ឆៈវីរោក ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឆវិ; ឆវិ ឬ ឆវី + រោគ) រោគដែលកើតនាស្បែក, រោគស្បែក :
- កញ្ជ្រិល, ចែងថ្ងៃ, អុត ... ជាឆវីរោគ ។
<< Prev 1 2 3 4 5 6 ... 20 Next >>