Khmer Dictionary: ឆ
Chuon Nath's Khmer-Khmer Dictionary
-
ឆដាភា
( ន.នាមសព្ទ )
[ឆៈ-- ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ពន្លឺព្រោងព្រាយ, ឆ្វៀលឆ្វាត់, ដាលច្រវាត់; ផ្លេកបន្ទោរ (ពាក្យសម្រាប់ប្រើក្នុងកាព្យ) ។
-
ឆត
( ឧ.ឧទានសព្ទ )
or ឆតៗ
សូរឮដោយគោ, ក្របីដកដង្ហើមខ្លាំង ដោយងើយផ្ងើយច្រមុះឡើង ដោយហត់ ។
-
ឆត្រ
( ន.នាមសព្ទ )
[ឆ័ត]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ឆត្ត) ប្រដាប់មានដងឆ្អឹង គន្លឹះ ពាសសំពត់ បើក តម្លោះបិទបាន សម្រាប់បើកកាន់បាំងកម្ដៅថ្ងៃ, បាំងភ្លៀង : បើក ឆត្រ, បាំងឆត្រ តម្លោះឆត្រ ។
- ថ្ងៃបាំងឆត្រ,
- ខែបាំងឆត្រ គឺពន្លឺមានកណ្តាប់វង់មូលសណ្ឋានដូចជាមណ្ឌលឆត្រ ព័ទ្ធជុំវិញព្រះអាទិត្យ, ព្រះ ចន្រ្ទ ... ។
-
ឆត្ររួត
( ន.នាមសព្ទ )
[ឆ័ត--]
( បា.បាលី ( បាលីភាសា ) )
(ឆត្តាតិច្ឆត្ត) ឆត្រមានរួត ។ ឈ្មោះហរិតជាតិមួយប្រភេទ មានផ្កាជាថ្នាក់ៗស្រដៀងនឹងឆត្ររួត : ដើមឆត្ររួត ផ្កាឆត្ររួត ។
-
ឆទានសាលា
( ន.នាមសព្ទ )
[ឆៈទានៈសាល៉ា]
( បា.បាលី ( បាលីភាសា ) )
សាលា, រោង ៦ កន្លែង សម្រាប់ចែកទានដល់ពួកស្មូម; ខ្មែរយើងច្រើនហៅត្រឡប់បទចុងជាដើមថា សាលាឆទាន (សាល៉ា-ឆ-ទាន) ។ គួរថា ឆទ្ទានសាលា ។
-
ឆទ្ទន្ត
( ន.នាមសព្ទ )
[ឆ័ទ-ទ័ន]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ឆ “៦” + ទន្ត “ភ្លុក” > ឆទ្ទន្ត) ឈ្មោះដំរីមួយប្រភេទក្នុងរឿងជាតក : ដំរីឆទ្ទន្ត គឺដំរីមានភ្លុកប្រកបដោយពណ៌ ៦ ។ ឈ្មោះមហាស្រះមួយក្នុងពួកមហាស្រះទាំងប្រាំ ៧ នៅដំបន់ភ្នំហិមពាន្ត : ស្រះឆទ្ទន្តមានភ្នំហិមពាន្ត ជាប្រភព ។
-
ឆន្ទ
( ន.នាមសព្ទ )
[ឆ័ន]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ឈ្មោះដំណើរកាព្យមានកំណត់ដោយអក្សរដែលត្រូវរៀបរៀង ... ។
-
ឆន្ទវុត្តិប្បទីប
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ) )
ឈ្មោះគម្ពីរ ១ សំដែងអំពីបែបបទកាព្យខាងបាលីភាសា ។
-
ឆន្ទសាស្រ្ត
( ន.នាមសព្ទ )
[ឆ័ន-ទៈ សាស ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ឆន្ទសត្ថ) ឈ្មោះគម្ពីរសំដែងអំពីដំណើរបែបបទកាព្យខាងភាសាសំស្រ្កឹត : សាវិត្តិសាស្រ្តជាប្រមុខ នៃឆន្ទសាស្រ្តទាំងពួង ។
-
ឆន្ទា
( ន.នាមសព្ទ )
[ឆ័ន-ទា ]
ពាក្យសម្រាប់ហៅស្រ្តីដែលមានសេចក្តីប្រាថ្នាធំរវះរវាមទៅរកកាមគុណ ជាអ្នករហើររហាយរាយមាយឡេះឡោះ : ស្រីឆន្ទា; (ព. ទ្រ.) ៈ មេឆន្ទា, មេចោរឆន្ទា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឆន្ទៈ ផង) ។
<< Prev 1 2 3 4 5 6 ... 20 Next >>