Khmer Dictionary: ឆ
Chuon Nath's Khmer-Khmer Dictionary
-
ឆ្លងព្រះបាទ
( ន.នាមសព្ទ )
( រ. ស.រាជសព្ធ )
ស្បែកជើង, ទ្រនាប់ជើង : ស្ដេចទ្រង់ឆ្លងព្រះបាទ ។
-
ឆ្លា
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលចេញអាការប្រញាប់ប្រញាល់ តែវីមវាម, ទទីសទទាស : រត់ឆ្លា, ស្ទុះឆ្លា, ឆ្លាចុះឆ្លាឡើង ។
-
ឆ្លាក់
( កិ.កិរិយាសព្ទ )
ធ្វើការរចនាក្បាច់ដោយដាប់ ដោយទម្លុះសាច់ឈើ សាច់ដែកជាដើម : ឆ្លាក់ឆ្លៀត (ព. ប្រ.) ចចាក់ចចុច, លៃលកឲ្យកើតការ ។
-
ឆ្លាត
( គុ.គុនសព្ទ )
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឈ្លាស) ។
-
ឆ្លាម
( ន.នាមសព្ទ )
ឈ្មោះត្រីមួយប្រភេទ មានធ្មេញដូចរណារមុតណាស់ : ឆ្លាមច្រើនតែនៅក្នុងសមុទ្រ ។
-
ឆ្លាស
( គុ.គុនសព្ទ )
ពាក្យប្រើក្លាយមកពីពាក្យ ឆ្លាត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឆ្លាត, ឈ្លាស) ។
-
ឆ្លាស់
( កិ.កិរិយាសព្ទ )
ចម្រុះ, រំលេចលាយគ្នា : ឆ្លាស់ពណ៌ ។
-
ឆ្លាំង
( ន.នាមសព្ទ )
ឈ្មោះត្រីរំអិលមួយប្រភេទ សន្ដានទ្រនេល តែតូចជាងត្រីទ្រនេល ។
-
ឆ្លឺម
( គុ.គុនសព្ទ )
ដែលតូចស្ដួចច្រឡឺម : ក្បាលតូចឆ្លឺម ។
-
ឆ្លុះ
( កិ.កិរិយាសព្ទ )
បំភ្លឺឲ្យឃើញដោយចក្ខុ : ឆ្លុះស្រមោល, ឆ្លុះកញ្ចក់, ឆ្លុះត្រី ។ យល់ច្បាស់ដោយប្រាជ្ញា, ដោយបញ្ញាចក្ខុ ។ គុ. រលោង, ង៉ៅ ឆ្លុះស្រមោលបាន : ភ្លឺឆ្លុះ ។
<< Prev 1 ... 15 16 17 18 19 20 Next >>