Khmer Dictionary: ច
Chuon Nath's Khmer-Khmer Dictionary
-
ចម្រុង
( ន.នាមសព្ទ )
[ចំ-រ៉ុង]
ការច្រុង (មិនសូវប្រើ) ។ ប. ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ចម្រើន ជាជំនួយឲ្យមានសេចក្ដីប្លែកឡើង : ចម្រុងចម្រើន គឺជួយទំនុកបម្រុងផ្ចុងផ្ដើម ឲ្យមានសេចក្ដីចម្រើនកើនឡើង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចម្រើន) ។
-
ចម្រុះ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
[ចំ-រ៉ុះ]
ដែលលាយឡំគ្នា, ដែលឆ្លាស់គ្នា : ពណ៌ចម្រុះគ្នា, ដាក់ចម្រុះគ្នា ។ ដែលមានអាការច្រូងច្រាង ឬត្រៀបត្រាដូចគេច្រុះ : ផ្ទះចម្រុះគ្នា ។
-
ចម្រូង
( ន.នាមសព្ទ )
[ចំ-រ៉ូង]
ឈើ, ឫស្សី ឬអ្វីដែលស្រួចដែលបោះឬដាំនៅដីច្រូងឡើង ។
-
ចម្រូងចម្រាស
( គុ.គុនសព្ទ, ន.នាមសព្ទ )
ពាក្យស្លែង ឬបង្កើតឲ្យមានជាសត្រូវ (ជាពាក្យប្រៀបដូចចម្រូងនិងចម្រាស) : នាំឲ្យមានចម្រូងចម្រាស, ពាក្យចម្រូងចម្រាស ។
-
ចម្រូត
( គុ.គុនសព្ទ, ន.នាមសព្ទ )
[ចំ-រ៉ូត]
របស់ដែលច្រូត ។
- ខែចម្រូត គឺខែដែលគេច្រូតស្រូវ ។
-
ចម្រើន
( កិ.កិរិយាសព្ទ )
[ចំ-រ៉ើន]
ធ្វើឲ្យច្រើន, ឲ្យកើនឡើង : ចម្រើនមេត្តា, ចម្រើនកម្មដ្ឋាន ។ គុ. ដែលកើនឡើង : ទ្រព្យចម្រើន គឺទ្រព្យដែលសន្មតថានាំឲ្យចម្រុងចម្រើនតទៅ ។
-
ចម្រៀក
( ន.នាមសព្ទ )
[ចំ-រៀក]
ភាគដែលច្រៀក : ចម្រៀកឫស្សី, ចម្រៀកផ្ដៅ ។
-
ចម្រៀង
( ន.នាមសព្ទ )
[ចំ-រៀង]
មនុស្សអ្នកច្រៀង ឬ ទំនុកដែលច្រៀង ។
-
ចម្រេះ
( ន.នាមសព្ទ )
[ចំ-រ៉េះ ]
វត្ថុ, ទីដែលច្រេះ, ដែលរេច, ដែលរបេះ, ដែលប្រេះ : ចម្រេះភ្នំ, ចម្រេះច្រាំង ។
-
ចម្រោក
( កិ.កិរិយាសព្ទ )
ស្រោចឬចាក់វត្ថុរាវមានទឹកជាដើម, បង្ហៀរលើ ឧ. ចម្រោកទឹកលើដំណាំ, ចម្រោកទឹកមន្ត ។ តែពាក្យមិនសូវមានប្រើទេ ។
<< Prev 1 ... 15 16 17 18 19 20 Next >>