Khmer Dictionary: ច
Chuon Nath's Khmer-Khmer Dictionary
-
ចម្កួត
( គុ.គុនសព្ទ )
[ចំ-កួត]
ដែលឆ្កួត, ដែលដូចមនុស្សឆ្កួត (ព. ទ្រ.) ។
-
ចម្ងាញ់
( ន.នាមសព្ទ )
( ព. ថ.ពាក្យថ្មី )
រសឆ្ងាញ់, ឱជា : សម្លកកូរនេះមានចម្លាញ់វិសេសណាស់ ។
-
ចម្ងាយ
( ន.នាមសព្ទ )
[ចំ-ង៉ាយ]
ទីដែលឆ្ងាយ, រវាងពីទី ១ ទៅ ១ : ផ្ទះខ្ញុំមានចម្ងាយប្រហែល ១៥០ ម៉ែត្រពីសាលាសង្កាត់ ។
-
ចម្បង
( គុ.គុនសព្ទ )
[ចំ-បង]
ដែលលើសគេ, ដែលជាច្បងគេទាំងពួង; ប៉ុន្តែលើសគេបានតែក្នុងបែប ១ ឬ ក្នុងពួក ១ : ធំចម្បង, ល្អចម្បង; ខូចចម្បង, កាចចម្បង ។
-
ចម្បាំង
( ន.នាមសព្ទ )
[ចំ-បាំង]
សង្រ្គាម, ការច្បាំង, សឹក, ការតយុទ្ធ, ការចូលប្រឡូកគ្នា ។
-
ចម្ប៉ា
( ន.នាមសព្ទ )
[ចំប៉ា ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ចម្បា) ឈ្មោះរាជធានីមួយរបស់ដែនអង្គៈ ក្នុងមជ្ឈិមប្រទេស (ឥណ្ឌា) ពីក្នុងបុរាណសម័យយូរហើយ ។
-
ចម្ប៉ា
( ន.នាមសព្ទ )
[ចំប៉ា ឬ ចាមប៉ា ]
or ចាម្ប៉ា
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ឈ្មោះដែនមួយនៅខាងទិសបូព៌ានៃកម្ពុជរដ្ឋ, មានឈ្មោះប្រាកដតែពីក្នុងសម័យមហានគរ (នគរធំ), ជាដែនរបស់ពួកមនុស្សជាតិ ចាម្ប៍ ឬ ចាម ។ល។ លុះចំណេរកាលតមកពួកមនុស្សជាតិ ត័ងកៀ មានអំណាចគ្របសង្កត់លើ ក៏ដេញកំចាត់ពួក ចាម ចេញអស់ ។ល។ ពួកខ្លះរត់មកនៅអាស្រ័យក្នុងកម្ពុជរដ្ឋជាប់ហៅថា ចាមៗ រៀងមកដល់សព្វថ្ងៃនេះ ។ល។ ពួក ត័ងកៀ តាំងនាមដែន ចម្ប៉ា ទាំងមូលហៅថា អណ្ណាម ជាប់រៀងមក ។ល។ គោលចារឹកនិងបុរាណវត្ថុជាកេរដំណែលរបស់ពួកចាម ច្រើនមានប្រាកដនៅតំបន់ ទួរ៉ាន ក្នុងដែន អណ្ណាម សព្វថ្ងៃនេះ។
-
ចម្ប៉ា
( ន.នាមសព្ទ )
[ចំប៉ា ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ចម្បក; ចម្បក, ចម្បា) ឈ្មោះឈើពួកមួយមានផ្កាក្រអូបឈ្ងប់; មានពីរយ៉ាងគឺ ចម៉្បាស, ចម៉្បាក្រហម ។
-
ចម្ប៉ាដាក់
( ន.នាមសព្ទ )
[ចំប៉ា-- ]
ឈ្មោះឈើមានផ្លែដូចខ្នុរ តែផ្លែតូចៗ ហើយមានក្លិនក្រអូប, ផ្អែមល្ងាន់ជាងខ្នុរ ។
-
ចម្ពាម
( ន.នាមសព្ទ )
[ចំ-ពាម ]
វត្ថុដែលបែកកន្ធែកញែកគ្នាពីទីតែមួយ, របស់ដែលអាចយកទៅឆ្ពាមអ្វីៗបាន : ចម្ពាមឈើ, ចម្ពាមថ្នោល ។
<< Prev 1 ... 15 16 17 18 19 20 Next >>