Khmer Dictionary: ច
Chuon Nath's Khmer-Khmer Dictionary
-
ចម្មបក្សី
( ន.នាមសព្ទ )
[ចាំមៈ ប័ក-សី ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ចម្មបក្ខី; ចម៌បក្សិន៑) សត្វដែលមានស្បែកជាស្លាបលាត្រដាងហើរបាន ដូចយ៉ាងប្រជៀវ, ជ្រឹង ជាដើម ។
-
ចម្រក
( ន.នាមសព្ទ )
[ចំ-រ៉ក ]
ដំណើរដែលច្រក, ប្រដាប់សម្រាប់ច្រក :
- អង្ករមួយចម្រក គឺអង្ករដែលល្មមច្រកបានមួយឆ្នាំងបាយ ។
-
ចម្រត់
( ន.នាមសព្ទ )
( ព. ថ.ពាក្យថ្មី )
ការច្រត់ : ចម្រត់កែងដៃលើខ្នើយ ។
-
ចម្រាញ
( ន.នាមសព្ទ )
( ព. ថ.ពាក្យថ្មី )
ភាពច្រាញ : ឈូសសម្អាតចម្រាញឈើ ។
-
ចម្រាញ់
( កិ.កិរិយាសព្ទ )
[ចំ-រ៉ាញ់ ]
ចំហៀវ, រំងាស់សំរេងឲ្យដាច់ទឹក : ចម្រាញ់ខ្លាញ់, ចម្រាញ់យកប្រេង ។
-
ចម្រាន
( ន.នាមសព្ទ )
( ព. ថ.ពាក្យថ្មី )
ការច្រាន, ការរុញចេញ : ត្រូវឈរឲ្យស្ងៀម កុំនាំបង្កចម្រានគ្នាទៅវិញទៅមក ។
-
ចម្រាល់
( កិ.កិរិយាសព្ទ )
( ព. ថ.ពាក្យថ្មី )
ធ្វើឲ្យច្រាល់ឡើង : ចម្រាល់ទឹក ។
-
ចម្រាល់
( ន.នាមសព្ទ )
( ព. ថ.ពាក្យថ្មី )
ការច្រាល់, ដំណើរច្រាល់ : ចម្រាល់ខ្យល់ក្នុងពោះនាំឲ្យចង្អោរ ។
-
ចម្រាស
( កិ.កិរិយាសព្ទ )
[ចំ-រ៉ាស]
មុតច្រាសចូលក្នុងសាច់ : ចម្រាសដៃ, កុំកាន់ឈើច្បូតលេង វាចម្រាសដៃ ។
-
ចម្រឹង
( ន.នាមសព្ទ )
[ចំ-រ៉ឹង]
បង្គោលតូចៗដែលគេដោត ឬ បោះបញ្ចុះ : ដោតចម្រឹង, ចម្រឹងជញ្ជាំង ។
<< Prev 1 ... 15 16 17 18 19 20 Next >>