Khmer Dictionary: អសារ
Chuon Nath's Khmer-Khmer Dictionary
	- 
		    អសារ  
			 ( គុ.គុនសព្ទ ) 
		      [អៈសា ] 		     
		   	
		   	
		   	
		       ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) ) ( គុ.គុនសព្ទ ) 
		      [អៈសា ] 		     
		   	
		   	
		   	
		       ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
 ដែលឥតខ្លឹម; ឥតប្រយោជន៍, ឥតអំពើ; ដែលមិនកើតការឬមិនបានការ; ដែលមិនខ្ជាប់ខ្ជួន, មិនរឹងប៉ឹង; ដែលគ្មានតម្លៃ; ដែលមិនពិត, ពុំប្រាកដ;... (ច្រើនប្រើផ្សំជាមួយនឹងពាក្យ ឥតការ) : សម្ដីអសារឥតការ, របស់អសារឥតការ ។ ប្រើជា កិ. វិ. ក៏បាន : ទុកចោលអសារឥតការ, ខូចអសារឥតការ ។ ប្រើជា អសារៈ ក៏បាន : សម្ដីអសារៈ ។ ព. ផ្ទ. សារ ឬ សារៈ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈសារ៉ៈ, ដូចជា អសារគតិ គតិមិនខ្ជាប់ខ្ជួន; គតិមិននឹង (ព. ផ្ទ. សារគតិ) ។
 - អសារជាត ឬ - អសារព្រឹក្ស ឈើឥតខ្លឹម មានសុទ្ធតែសាច់ស្រាយ : រកា, គ, ស្ពង់, ... ជាអសារជាត ឬ អសារព្រឹក្ស (ប្រើជា អសារកជាត ឬ អសារកព្រឹក្ស ក៏បាន) ។ ព. ផ្ទ. សារជាត ឬ សារព្រឹក្ស ។
 - អសារទ្រព្យ ឬ --ធន ទ្រព្យថយថោក, ទ្រព្យឥតតម្លៃ (ព. ផ្ទ. សារទ្រព្យ ឬ សារធន) ។
 - អសារធម្ម ឬ--ធម៌ ធម៌ឥតខ្លឹម, ធម៌ឥតគោល គឺមិច្ឆាប្រតិប័ទ (ព. ផ្ទ. សារធម្ម ឬ សារធម៌) ។
 - អសារវាចា ឬ --វាទ សម្ដីឥតសារៈ, សម្ដីឥតសព្ទឥតសារ (ព. ផ្ទ. សារវាចា ឬ --វាទ) ។
 - អសារវាទិន ឬ--វាទី អ្នកដែលច្រើនតែប្រើសម្ដីសារៈ; បើស្ត្រីជា អសារវាទិនី (ព. ផ្ទ. សារវាទិន --វាទី; សារវាទិនី) ។ល។
 
Headley's Khmer-English Dictionary
	- 
		    អសារ
			 ( adj ) 
		      [ʔaʔsaa, ʔaʔsaaraʔ-] ( adj ) 
		      [ʔaʔsaa, ʔaʔsaaraʔ-]
 lacking pith (of a tree)
 
- 
		    អសារ
			 ( adj ) 
		      [ʔaʔsaa, ʔaʔsaaraʔ-] ( adj ) 
		      [ʔaʔsaa, ʔaʔsaaraʔ-]
 to be futile, meaningless, worthless, good-for-nothing, useless; unimportant, trivial, trifling
 
- 
		    អសារ
			 ( adj ) 
		      [ʔaʔsaa, ʔaʔsaaraʔ-] ( adj ) 
		      [ʔaʔsaa, ʔaʔsaaraʔ-]
 to be inaccurate, inexact, incorrect, wrong
 
