Khmer Dictionary: អភិ
Chuon Nath's Khmer-Khmer Dictionary
	- 
		    អភិ  
			 ( និ.និបាតសព្ទ ) 
		      [អៈភិ] 		     
		   	
		   	
		   	
		       ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) ) ( និ.និបាតសព្ទ ) 
		      [អៈភិ] 		     
		   	
		   	
		   	
		       ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
 និបាតសព្ទឬឧបសគ្គសព្ទសម្រាប់ប្រើជាបុព្វបទ រៀងភ្ជាប់ពីខាងដើមសព្ទដទៃ មានសេចក្ដីថា “ក្រៃ, ក្រៃលែង, ក្រៃពេក, ពេកក្រៃ; ណាស់; លើសលែង; ឆ្ពោះ, ចំពោះ, ឆ្ពោះត្រង់; សង្កត់; គ្របពីលើ;...”; ឬកាលបើរៀងភ្ជាប់ជាមួយនឹងសព្ទណា អាចបង្វែរសព្ទនោះឲ្យងាកសេចក្ដីប្លែកពីប្រក្រតីដើមក៏មាន ដូចជា ភូ “កើត; មាន”, អភិ-ភូ “គ្របសង្កត់” ជាដើម ។
 - អភិក្កន្តព័ណ៌ ឬ
 - --វណ្ណ (អៈភិក-ក័ន-តៈ--) ឬ - អភិក្កាន្តព័ណ៌ (--កាន-តៈ--) ព័ណ៌ឬសម្បុរល្អ; ដែលមានព័ណ៌ឬសម្បុរល្អ ។
 - អភិក្រម (--ក្រំ) ការឈានចូល, ការចូលជិត; ការរុករានចូល, ការបុករុកចូល, ដំណើររឹតឡើងៗ : ជំងឺអភិក្រម ជំងឺរឹត, ឈឺខ្លាំង, ឈឺធ្ងន់ ។
 - អភិក្រោធ ក្រោធខ្លាំង (វេវ. អភិរោធ) ។
 - អភិខ្យា ឈ្មោះ; ការឲ្យឈ្មោះ ។
 - អភិគម ឬ - --គមន៍ (--គំ) ការប្រសព្វចូល; ការប្រសព្វមុខគ្នា; ការចួបគ្នា; ការរួបរួមគ្នា; ការភប់ប្រសព្វ : ទន្លេអភិគម ទន្លេប្រសព្វមុខ ។
 - អភិគោត្ត ឬ - --គោត្រ ឧត្ដមគោត្រ (ត្រកូលខ្ពស់) ។
 - អភិឃាត ការចោមវាយ; ការរុករានចូលវាយ; ការវាយសំពង : ធ្វើអភិឃាត ។ ប្រើជា កិ. ក៏បាន : បានអភិឃាតគ្នា បានវាយសំពងគ្នាទៅវិញទៅមក ។
 - អភិច្ឆា (បា. < អភិ + ឥច្ឆា “ការចង់បាន”) ការចង់បានណាស់, ការចង់បានអន្ទះសាខ្វារ-ក; ការចង់បានហួសហេតុហួសទំនង; សេចក្ដីច្រណែន ។
 - អភិជន (--ជន់) មនុស្សខ្ពង់ខ្ពស់; ជាតិ; វង្ស, ត្រកូល; ជាតិភូមិ ។
 - អភិជ័យ ជម្នះយ៉ាងសម្បើម ។
 - អភិជាត មានត្រកូល, មានពូជ; មានប្រាជ្ញា, ឈ្លាសវៃ (បើស្ត្រីជា អភិជាតា) ។
 - អភិជិត ដែលមានជម្នះយ៉ាងសម្បើម : កងទ័ពអភិជិត ។
 - អភិជេជ្ឋ ដែលជាច្បងឬជាចម្បងជាងគេ (បើស្ត្រីជា អភិជេដ្ឋា) ។
 - អភិញ្ញាត ដែលប្រាកដ; ដែលចេះចាំស្ទាត់ប្រាកដ; ដែលស្គាល់ជាក់ឬដឹងច្បាស់ : សាក្សីអភិញ្ញាត ឬ អភិញ្ញាតសាក្សី (--តៈ--) សាក្សីដែលបានឃើញឬដឹងឮប្រាកដ ។
 - អភិញ្ញាតការណ៍ (--តៈ--) ហេតុប្រាកដ, ហេតុដែលគេដឹងជាក់ ។
 - អភិញ្ញាតជន ជនដែលមានគេស្គាល់ច្រើន ។
 - អភិញ្ញាតធម៌ (--តៈធ័រ) ធម៌ប្រាកដ; អ្នកដែលគេចេះធម៌ប្រាកដ ។
 - អភិតរុណ (--តៈរុន) ក្មេងណាស់; ខ្ចីណាស់ (ឥត្ថី. អភិតរុណី) ។
 - អភិធាវ័ន ការស្ទុះរត់; ការរត់ដេញតាម, ការរត់ដេញប្រកិត ។
 - អភិធេយ្យ ឬ - --ធៃយ (--ធៃ) ឈ្មោះ; ពាក្យជាគ្រឿងសម្គាល់ (រ. ស. ប្រើជា
 - នាមាភិធេយ្យ ឬ
 - --ធៃយ ក៏មាន : ព្រះនាមាភិធេយ្យ ព្រះនាមក្សត្រិយ៍; ព្រះបរមនាមាភិធេយ្យ ព្រះបរមនាមក្សត្រិយ៍ទ្រង់រាជ្យឬឋានន្តរដែលទ្រង់ប្រោសព្រះរាជទាន) ។
 - អភិនន្ទ (--នន់) ត្រេកអរខ្លាំង ។
 - អភិនន្ទន៍ (--នន់) អំណរខ្លាំង ។
 - អភិនន្ទនភាព (--នន់-ទៈនៈ ភាប) ភាពឬភាវៈនៃអំណរខ្លាំង ។
 - អភិនន្ទនាការ (--នន់-ទៈ--) អាការអភិនន្ទន៍ ។
 - អភិនព (--នប់) គុ. (បា. អភិនវ) ថ្មីណាស់, ថ្មីសន្លាង, ថ្មីចែស : របស់អភិនព ។
 - អភិនវកម្ម (--នៈវៈក័ម) ការដែលទើបបង្កើតថ្មី ។
 - អភិបូជា បូជាចំពោះ, ការថ្វាយឬជូនគ្រឿងសក្ការៈដោយគោរព ។
 - អភិមរ កាប់សម្លាប់; ទ្រុស្តមិត្រ; ការកាប់សម្លាប់; ការទ្រុស្តមិត្រ; សង្រ្គាម ។
 - អភិមាន សេចក្ដីប្រកាន់ហួសពេក; ការប្រកាន់ខ្លួន; សេចក្ដីព្រហើន; សេចក្ដីមើលងាយគេ ។
 - អភិមុខ ប្រមុខ, ប្រធាន; អ្នកនាំមុខគេ, អ្នកដែលជាមេគេ ។ កិ. វិ. ចំមុខ, ចំពោះមុខ ។ ប្រើរៀងភ្ជាប់ពីខាងចុងសព្ទដទៃក៏បាន, ដូចជាកម្មាភិមុខ អ្នកដែលជាប្រធាននៃកិច្ចការ (មេការ) ។
 - សេនាភិមុខ ឬ - អគ្គសេនានាយក អ្នកដែលជាប្រធាននៃសេនា (មេទ័ពធំ; បារ. Maréchal) ។
 - អភិយោគ ការព្យាយាមខ្លាំង, ការខំប្រឹងពេញកម្លាំង : ធ្វើការដោយអភិយោគ ។
 - អភិរក្ខ ឬ
 - --រក្ស (--រ័ក) រក្សាដោយប្រយ័ត្ន; ការរក្សាដោយប្រយ័ត្ន : ធ្វើអភិរក្ស (ន. ប្រើជា អភិរក្ខា ឬ--រក្សា ក៏បាន) ។
 - អភិរតិ ឬ
 - --រ័តិ (--រៈតិ ឬ--រ័ត) សេចក្ដីរីករាយក្រៃពេក; តម្រេកខ្លាំង ។
 - អភិរូប មានរូបល្អ, មានលម្អ (បើស្ត្រីជា អភិរូបា អ. ថ. --ប៉ា) ។
 - អភិរោធ (--រោត) ក្រោធខ្លាំង ។
 - អភិលាប ពាក្យ, ពាក្យពេចន៍; សត្យាធិស្ឋាន ។
 - អភិលាស សេចក្ដីប្រាថ្នា; អភិជ្ឈា ។
 - អភិលាសក (--សក់) អ្នកដែលមានអភិលាស (បើស្ត្រីជា អភិលាសិកា) ។
 - អភិសន្តាប (--សន់-ដាប) កម្ដៅខ្លាំង; សេចក្ដីក្ដៅក្រហាយខ្លាំង; សេចក្ដីនឿយពន់ពេក; ការច្បាំងគ្នា, សង្រ្គាម ។
 - អភិសាប ឬ - --សាបន៍ ការស្បថបំពាន; ការដាក់សម្បថ គឺការពោលពាក្យសច្ចាប្រណិធានដាក់សម្បថឲ្យធ្លាក់ទុក្ខទោសទៅលើគេ ។
 - អភិសារ ការបានចួបឬបានប្រទះ, ការពើបពះ ។
 - អភិសិទ្ធិ (--សិត) សេចក្ដីសម្រេចសព្វគ្រប់ឬដាច់ខាត ។
 - អភិហារ ការដណ្ដើមឬឆក់យកអីវ៉ាន់; ការតស៊ូពេញកម្លាំង ។
 - អភិហារិន ឬ
 - --ហារី ចោរអ្នកដណ្ដើមឬឆក់យកអីវ៉ាន់ (បើចោរស្ត្រីជា អភិហារិនី) ។ល។
 
- 
		    អភិ--  
			  
 (មើលក្នុងពាក្យ អភិ) ។
 
- 
		    អភិជ្ឈា  
			 ( ន.នាមសព្ទ ) 
		      [អៈភិច-ឈា] 		     
		   	
		   	
		   	
		       ( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) ) ( ន.នាមសព្ទ ) 
		      [អៈភិច-ឈា] 		     
		   	
		   	
		   	
		       ( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
 (អភិធ្យា) គំនិតសម្លឹងរំពៃរកទំនងឲ្យបានទ្រព្យអ្នកដទៃមកជារបស់ខ្លួន; ការចង់បានហួសហេតុហួសទំនង; តណ្ហា; អភិលាស : អភិជ្ឈាជាទុច្ចរិតមួយខាងផ្លូវចិត្ត រាប់ចូលជាមនោទុច្ចរិត មួយក្នុងមនោទុច្ចរិត ៣ យ៉ាង ។
 - អភិជ្ឈាភិភូត (បា. < អភិជ្ឈា + អភិ-ភូត “គ្របសង្កត់”) ដែលត្រូវអភិជ្ឈាគ្របសង្កត់ឬជិះជាន់ស៊ប់ (ឥត្ថី. អភិជ្ឈាភិភូតា) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : រីជនចិត្តស្លូត អភិជ្ឈាភិភូត បែរជាកាចល្មោភ ឥតអៀនឥតខ្មាស ព្រោះតែក្តីលោភ នាំឲ្យក្រសោប ប្រយោជន៍ផ្ទាល់ខ្លួន ។ ទោះគេហិនហោច ឈឺចិត្តផ្សាខ្លោច ក៏ដោយឥតស្ងួន កៀរយកប្រយោជន៍ ឲ្យតែបានខ្លួន កាចល្មោភផ្ទួនៗ ឥតក្តីអៀនខ្មាស ។
 
- 
		    អភិជ្ឈាកាយគន្ថ  
			 ( ន.នាមសព្ទ ) 
		      [អៈភិជ ឈា-កា យៈ-គ័នថៈ] 		     
		   	
		   	
		   	
		       ( បា.បាលី ( បាលីភាសា ) ) ( ន.នាមសព្ទ ) 
		      [អៈភិជ ឈា-កា យៈ-គ័នថៈ] 		     
		   	
		   	
		   	
		       ( បា.បាលី ( បាលីភាសា ) )
 កិលេសជាតដែលរួបរឹតនាមកាយ, រូបកាយឲ្យជាប់នៅក្នុងអារម្មណ៍កាមគុណ ។
 
- 
		    អភិញ្ញា  
			 ( ន.នាមសព្ទ ) 
		      [អៈភិញ-ញា] 		     
		   	
		   	
		   	
		       ( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) ) ( ន.នាមសព្ទ ) 
		      [អៈភិញ-ញា] 		     
		   	
		   	
		   	
		       ( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
 (អភិជ្ញា) សេចក្ដីដឹងយ៉ាងខ្ពស់; សេចក្ដីដឹងវិសេសដែលកើតអំពីកម្លាំងនៃឈាន : បានសម្រេចអភិញ្ញា (ព. ពុ.) ។
 
- 
		    អភិញ្ញាណ  
			 ( ន.នាមសព្ទ ) 
		      [អៈភិញ-ញាន] 		     
		   	
		   	
		   	
		       ( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) ) ( ន.នាមសព្ទ ) 
		      [អៈភិញ-ញាន] 		     
		   	
		   	
		   	
		       ( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
 (អភិជ្ញាន) គ្រឿងសម្គាល់; ស្លាកស្នាម; ភិនភាគ ។ ព. ពុ. សេចក្ដីដឹងវិសេសខាងផ្លូវព្រះនិញ្វន ។
 
- 
		    អភិណ្ហ  
			 ( ន.នាមសព្ទ ) 
		      [អៈ-ភិន-ហៈ] 		     
		   	
		   	
		   	
		       ( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) ) ( ន.នាមសព្ទ ) 
		      [អៈ-ភិន-ហៈ] 		     
		   	
		   	
		   	
		       ( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
 (< អភិណ្ហំ; អភីក្សណម៑) រឿយៗ, ញយៗ, ញឹកញយ ។ សម្រាប់រៀងភ្ជាប់ពីខាងដើមសព្ទដទៃ, ដូចជា អភិណ្ហគមនាគមន៍ (--គៈមៈ នាគំ) ការទៅមករឿយៗ : ធ្វើអភិណ្ហគមនាគមន៍ ។
 - អភិណ្ហប្បច្ចវេក្ខណៈ (អៈភិន-ហ័ប-បុ័ច-ចៈវ៉េក-ខៈណៈ) ការពិចារណាឃើញរឿយៗ, ការរំពឹងឃើញរឿយៗថា “ខ្លួនអញគេចមិនរួចពីជរា, --ពីព្យាធិ, --ពីមរណៈ, --ពីសេចក្ដីព្រាត់ប្រាសនិរាស, ខ្លួនអញមានអំពើល្អអាក្រក់ជារបស់ខ្លួនអញ” (ព. ពុ.) ។
 - អភិណ្ហសន្និបាត ការប្រជុំគ្នារឿយៗឬញឹកញយ ។ល។
 
- 
		    អភិណ្ហ --  
			  
 (មើលក្នុងពាក្យ អភិណ្ហ) ។
 
- 
		    អភិទោស  
			 ( ន.នាមសព្ទ ) 
		      [អៈ-- ] 		     
		   	
		   	
		   	
		       ( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) ) ( ន.នាមសព្ទ ) 
		      [អៈ-- ] 		     
		   	
		   	
		   	
		       ( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
 (--ទោឞ) ព្រលប់ ។
 - អភិទោសកាល ឬ --សម័យ (--ទោ-សៈ--) ពេលព្រលប់ ។
 
- 
		    អភិទ្រោះ  
			 ( ន.នាមសព្ទ ) 
		      [អៈ-- ] 		     
		   	
		   	
		   	
		       ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) ) ( ន.នាមសព្ទ ) 
		      [អៈ-- ] 		     
		   	
		   	
		   	
		       ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
 (អភិទ្រោហ; ខ្មែរប្រើ ហ > ះ) ការកំហែង, គំរាម, សង្កត់សង្កិន, ជំលាបដាក់ (ខ្មែរប្រើជា កិ. ឬ គុ. ក៏បាន) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : ចូរកាន់ចិត្តស្មោះ កុំប្រើអភិទ្រោះ ឆ្ពោះជនឥតទោស បើឲ្យហ្មត់ចត់ ត្រូវមានសន្តោស ពុទ្ធោវាទប្រោស ប្រាប់ថាបានសុខ ។
 
Headley's Khmer-English Dictionary
	- 
		    អភិ
			 [ʔaʔpʰiʔ-] 		     
		    
		        - detail » [ʔaʔpʰiʔ-] 		     
		    
		        - detail »
 Indic prefix generally meaning `against, at, out, over, beyond, above, extreme, high; very, extremely'
 
