Khmer Dictionary: អន្យតិរ្ថីយ៍
Chuon Nath's Khmer-Khmer Dictionary
	- 
		    អន្យតិរ្ថិយ  
			 ( ន.នាមសព្ទ ) 
		      [អន់-ដេរ-ថី] 		     
		   	
		   	
		     or អន្យតិរ្ថីយ៍
		    
		   	
		       ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) ) ( ន.នាមសព្ទ ) 
		      [អន់-ដេរ-ថី] 		     
		   	
		   	
		     or អន្យតិរ្ថីយ៍
		    
		   	
		       ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
 (អន្យតិរ្ថិយ; អញ្ញតិត្ថិយ) តិរ្ថិយដទៃ គឺដទៃក្រៅពីពុទ្ធសាសនិកជន : ពួកអន្យតិរ្ថិយ ឬ ពួកនិគ្រន្ថអន្យតិរ្ថិយ ។ ខ្មែរប្រើជា គុ. (ព. ប្រ.) ក៏មាន : កំណាញ់អន្យតិរ្ថិយ កំណាញ់ក្រៅតម្រា ។
 - ចិត្តអន្យតិរ្ថិយ ចិត្តអាក្រក់ហួសពេក ។
 - មនុស្សអន្យតិរ្ថិយ មនុស្សក្រៅធម៌ក្រៅច្បាប់ ។ល។ ព. ប្រ. ជាកាព្យថា : ជនអន្យតិរ្ថីយ៍ ចិត្តជួអប្រីយ៍ ឥតមានមេត្តា ទោះឃើញអ្នកក្រ ទុគ៌តម្តេចម្តា ឥតមានករុណា អាណិតគ្នាសោះ ។ កើតមកជាមនុស្ស ទោះស្រីទោះប្រុស ក្រមុំកំលោះ គួរមានមេត្តា ករុណាដៅឆ្ពោះ អ្នកដែលមានគ្រោះ ឲ្យបានសុខផង ។
 
Headley's Khmer-English Dictionary
	- 
	
	 No matching entries found! 
	
	
	
