Khmer Dictionary: អចិន្ត្រៃយ៍
Chuon Nath's Khmer-Khmer Dictionary
	- 
		    អចិន្ត្រៃយ៍  
			 ( គុ.គុនសព្ទ ) 
		      [អៈចិន-ត្រៃ] 		     
		   	
		   	
		   	
		       ( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) ) ( គុ.គុនសព្ទ ) 
		      [អៈចិន-ត្រៃ] 		     
		   	
		   	
		   	
		       ( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
 (អចិន្តេយ្យ; អចិន្ត្យ, អចិន្តនីយ) ដែលពុំគួរគិត, ដែលពុំអាចគិតឃើញ, ដែលហួសវិស័យគំនិត (បើទុកជាខំប្រឹងគិតយ៉ាងណាក៏ពុំអាចឃើញដោយសព្វគ្រប់បាន) ។ ន. ហេតុឬដំណើរដែលពុំគួរគិត ។ ខ្មែរប្រើពាក្យនេះសំដៅសេចក្ដីថា “មិនចេះអស់មិនចេះហើយឬរកទីចប់គ្មាន” ក៏មាន, ថា “ជានិច្ច” ក៏មាន : ដំណើរនេះជាអចិន្ត្រៃយ៍; ទៅមកជាអចិន្ត្រៃយ៍ ។ ក្នុងគម្ពីរពុទ្ធសាសនាថា អចិន្ត្រៃយ៍ មាន ៤ យ៉ាងគឺ វិស័យរបស់ព្រះសព្វញ្ញុពុទ្ធ, វិស័យនៃឈាន, ផលនៃកម្ម, ការគិតអំពើលោក ឬ គំនិតនៃសត្វលោក (ទាំង ៤ យ៉ាងនេះជាដំណើរហួសវិស័យគំនិត) ។
 
Headley's Khmer-English Dictionary
	- 
	
	 No matching entries found! 
	
	
	
