Khmer Dictionary: អគ្រ (អ័ក-គ្រៈ)
Chuon Nath's Khmer-Khmer Dictionary
	- 
		    អគ្គ  
			 ( ន.នាមសព្ទ ) 
		      [អ័ក-គៈ] 		     
		   	
		   	
		     or អគ្រ (អ័ក-គ្រៈ)
		    
		   	
		       ( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) ) ( ន.នាមសព្ទ ) 
		      [អ័ក-គៈ] 		     
		   	
		   	
		     or អគ្រ (អ័ក-គ្រៈ)
		    
		   	
		       ( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
 កំពូល; ចុង, ចុងដែលខ្ពស់; ចំណែកឬប៉ែកខាងដើមឬខាងមុខបំផុត ។ គុ. ខ្ពស់, ខ្ពង់ខ្ពស់, ខ្ពស់បំផុត; លើស, លើសលន់, លើសលុប, ឧត្ដម, ប្រសើរ, ប្រសើរបំផុត, ផុតថ្នាក់, ផុតលេខ; ឯក, ជាឯក, យ៉ាងឯក; ធំ, ធំចម្បង, ធំបណ្តាច់, មុន, មុនបំផុត; មានតម្លៃ; ថ្មោង ។
 - អគ្គជៈ ឬ - អគ្រជៈ បងបង្អស់ (បើស្ត្រីជា អគ្គជា ឬ អគ្រជា) ។
 - អគ្គជាយា ឬ - អគ្រ-- (រ. ស.) ភរិយាធំចម្បង (អគ្គមហេសី ឬរាជមហេសី) ។
 - អគ្គដ្ឋាន ឬ - អគ្រស្ថាន ទីខ្ពស់; តំណែងឬឋានន្តរខ្ពស់បំផុត ។
 - អគ្គទក្ខិណេយ្យបុគ្គល ទក្ខិណេយ្យបុគ្គលខ្ពង់ខ្ពស់ (ព្រះពុទ្ធ, ព្រះបច្ចេកពុទ្ធ, ព្រះអរហន្ត) ។
 - អគ្គទាន ឬ - អគ្រ-- ទានដ៏ប្រសើរ ។
 - អគ្គទេវី អគ្គមហេសី ។
 - អគ្គទេសាភិបាល ឋានន្តរមន្រ្តីជាន់ខ្ពស់ដែលរដ្ឋាភិបាលនៃប្រទេសមហាអំណាចណាមួយ ចាត់តាំងឲ្យទៅត្រួតត្រាស្រុកចំណុះ ដូចយ៉ាងមន្រ្តីបារាំងដែលត្រួតត្រាឥណ្ឌូចិន ក្នុងសម័យមុនឯករាជ្យជាដើម (បារ. Gouverneur Général) ។
 - អគ្គនាយក នាយកធំ, ចាងហ្វាងធំ ។
 - អគ្គបណ្ឌិត ឬ - អគ្រ-- បណ្ឌិតខ្ពង់ខ្ពស់, អ្នកប្រាជ្ញថ្នាក់ខ្ពស់ ។
 - អគ្គបុគ្គល បុគ្គលថ្នាក់ខ្ពស់ ។
 - អគ្គបុរស បុរសឧត្ដម ។
 - អគ្គពាហា ដើមដៃ ។
 - អគ្គភាព ភាពឬភាវៈជាធំចម្បង ។
 - អគ្គភូមិ ឬ - អគ្រ-- ថ្នាក់ខ្ពស់, ជាន់ខ្ពស់ ។
 - អគ្គភោជន ឬ - អគ្រ-- ភោជនមានតម្លៃ; ភោជនថ្មោង ។
 - អគ្គមន្រ្តី ឬ - អគ្រ-- មន្រ្តីផុតលេខ ។
 - អគ្គមហាបណ្ឌិត មហាបណ្ឌិតថ្នាក់ខ្ពស់ ។
 - អគ្គមហាមាត្យ, អគ្គមហាសេនា ឬ - អគ្គមហាសេនាបតី, អគ្គមហាសេនាធិបតី (--ប៉ៈដី) អធិបតីនៃសេនាបតី ។
 - អគ្គមហេសី ឬ - អគ្រ-- មហេសីធំចម្បង ។
 - អគ្គយាន ឬ - អគ្រ-- យានប្រសើរបំផុត ។
 - អគ្គយោធី ឬ - អគ្រយោធិន សេនាប្រមុខ, ស្តេចសឹក ។
 - អគ្គរាជ ព្រះរាជាជាធំចម្បង, អធិរាជ ។
 - អគ្គរាជទូត រាជទូតធំ, រាជទូតចម្បង ។
 - អគ្គលេខាធិការ លេខាធិការធំ ។
 - អគ្គវាចា ឬ - អគ្រសព្ទ ពាក្យខ្ពស់ ។
 - អគ្គសាវ័ក ឬ - អគ្រសាវ័ក (--វ៉ាក់) សាវ័កធំ; បើស្ត្រីជា
 - អគ្គសាវិកា ឬ - អគ្រស្រាវិកា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សាវក>សាវក ឬ សាវ័ក ផង) ។
 - អគ្គសេនាបតី (--ប៉ៈដី) សេនាបតីធំបណ្តាច់ ។
 - អគ្គាធិការ អធិការធំ ។
 - អគ្គានុរក្ស អនុរក្សធំ, អ្នកត្រួតមើលការខុសត្រូវទួទៅ, អ្នកឃ្លាំមើលពុតឬកិរិយាមារយាទ អ្នកធ្វើការផ្សេងៗកុំឲ្យធ្វេសប្រហែសក្នុងមុខការ ។
 - អគ្គាសនៈ (បា. < អគ្គ + អាសន) អាសនៈខ្ពស់ឬប្រសើរ ។ល។
 - ឯកអគ្គ ឬ - --អគ្រ (អែក-អាក់) គុ. ដែលមានតែមួយឬមានតែម្នាក់ប្រសើរជាងគេ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឯក ទៀតផង) ។ល។
 
Headley's Khmer-English Dictionary
	- 
	
	 No matching entries found! 
	
	
	
