Khmer Dictionary: ហត្ថ
Chuon Nath's Khmer-Khmer Dictionary
	- 
		    ហត្ថ  
			 ( ន.នាមសព្ទ ) 
		      [ហ័ត ] 		     
		   	
		   	
		   	
		       ( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) ) ( ន.នាមសព្ទ ) 
		      [ហ័ត ] 		     
		   	
		   	
		   	
		       ( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
 (ហស្ត) ដៃ; ប្រមោយដំរី; ផ្នួងសក់ ។ ឈ្មោះនក្សត្រឬផ្កាយឫក្សពួកទី ១៣ មាន ៥ ដួងសណ្ឋានស្រដៀងនឹងដៃ ។ ខ្នាតរង្វាស់ប្រវែងពីរចំអាមឬប្រវែងកន្លះលូក គឺប្រវែងពីត្រឹមចុងដុំដៃដល់ចុងម្រាមដៃកណ្ដាល : ប្រវែងមួយហត្ថមួយចំអាម ។
 - ហត្ថក្រពុំ ខ្នាតរង្វាស់ប្រវែងមួយគក់ ។
 - ហត្ថខ្នាត ឬ - ហត្ថជាងឈើ រង្វាស់ប្រវែងមួយហត្ថ ដែលជាខ្នាតសម្រាប់ជាងឈើក្នុងបុរាណសម័យ (ប្រវែងកន្លះម៉ែត្របារាំងសែស) ហៅ វឌ្ឍកីហត្ថ ឬហត្ថ មជ្ឈិមបុរស ក៏បាន ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. ហ័ត-ថៈ ដូចជា
 - ហត្ថកម្ម ឬ--កិច្ច ការដែលត្រូវធ្វើដោយដៃ, ការរបស់ជាង, ជំនាង ។
 - ហត្ថកម្មមូល (ហ័ត-ថៈក័ម-ម៉ៈមូល) ថ្លៃបំណាច់ដៃ, រង្វាន់ស្នាដៃ ។
 - ហត្ថកោសល្យ ឬ--សល្ល (--សល់) ការឈ្លាសដោយដៃ, ការប៉ិនប្រសប់ខាងធ្វើកិច្ចការផ្សេងៗដោយដៃ មានការគូរវាសឬកាត់ដេរខោអាវជាដើម ។
 - ហត្ថគត (--គត់) ដែលដល់ដៃ, ដែលនៅក្នុងកណ្ដាប់ដៃ; អ្វីៗដែលនៅក្នុងកណ្តាប់ដៃ ។
 - ហត្ថច្ឆេទ (ហ័ត-ថ័ច-ឆែត) កាត់ដៃ; ការកាត់ដៃ : ទោសហត្ថច្ឆេទ ទោសកាត់ដៃ ។
 - ហត្ថប្បហារ (ហ័ត-ថ័ប-ប៉ៈ-ហា) ការប្រហារដោយដៃ (មានវាយ, ទះ, តប់ជាដើម) : ធ្វើហត្ថប្បហារ ។
 - ហត្ថពល កម្លាំងដៃ ។
 - ហត្ថលេខា លាយដៃ, ថ្នាំងដៃ ។ សម័យបច្ចុប្បន្ននេះប្រើសំដៅការចុះនាមដោយដៃខ្លួនឯង : ចុះហត្ថលេខា (ចុះស៊ីញេ); រ. ស. ប្រើជា ព្រះហស្ដលេខា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឡាយព្រះហស្ដ ឬ ឡាយព្រះហស្តលេខា ទៀតផង) ។
 - ហត្ថសូត្រ អំបោះដំណងដៃ (ដែលចងក្នុងវេលាធ្វើអាវាហមង្គលជាដើម) ។
 - ហត្ថហារីយ៍ ដែលល្មមចាប់កាន់ដោយដៃយកទៅមកបាន : របស់នេះជាហត្ថហារីយ៍ ។
 - ហត្ថាភរណៈ ឬ - ហត្ថាលង្ការ (បា. < ហត្ថ “ដៃ” + អាភរណ ឬ អលង្ការ “គ្រឿងប្រដាប់”) គ្រឿងប្រដាប់សម្រាប់តាក់តែងដៃ (មានចិញ្ចៀនជាដើម) ។ល។
 
- 
		    ហត្ថ --  
			  
 (មើលក្នុងពាក្យ ហត្ថ) ។
 
- 
		    ហត្ថបាស  
			 ( ន.នាមសព្ទ ) 
		      [ហ័ត-ថ្បាស ] 		     
		   	
		   	
		   	
		       ( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) ) ( ន.នាមសព្ទ ) 
		      [ហ័ត-ថ្បាស ] 		     
		   	
		   	
		   	
		       ( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
 (ហស្ដ “ដៃ” + បាឝ “អន្ទាក់”) អន្ទាក់ដៃ ។ ក្នុងវិន័យពុទ្ធសាសនា ប្រើពាក្យនេះជាឈ្មោះរង្វាស់ប្រវែង ២ ហត្ថមួយចំអាម; មានបែបកំណត់ ២ យ៉ាងគឺ សម្រាប់ភិក្ខុសង្ឃអង្គុយឬឈរប្រជុំគ្នាធ្វើសង្ឃកម្មផ្សេងៗ ឲ្យគិតពីទីបំផុតខាងក្រៅអវយវៈរាល់ខ្លួនចូលមក អស់ម្ខាង ១ ហត្ថ នៅសល់ចន្លោះ ១ ចំអាម គឺឲ្យឃ្លាត ១ ចំអាមពីគ្នា រួមជា ២ ហត្ថ ១ ចំអាម ។ សម្រាប់ប្រគេនរបស់ឆាន់ដល់បព្វជិត, ចំណែកខាងទាយកឬទាយិកាឲ្យគិតពីទីបំផុតខាងក្នុងអវយវៈចូលទៅ, ចំណែកខាងបដិគ្គាហក ឲ្យគិតពីទីបំផុតខាងក្រៅអវយវៈចូលមក រួមទាំងពីរខាងឲ្យបាន ២ ហត្ថ ១ ចំអាម ។ ខ្មែរហៅភិក្ខុសង្ឃដែលគង់ជាគណបូរកៈ ក្នុងឧបសម្បទាកម្មជាដើមថា ហត្ថបាស ដែរ : ភិក្ខុគង់ហត្ថបាស, ប្រគេនអីវ៉ាន់លោកហត្ថបាស ។
 
- 
		    ហត្ថា --  
			  
 (ម. ក្នុង ព. ហត្ថ) ។
 
- 
		    ហត្ថា --  
			  
 (ម. ក្នុង ព. ហត្ថី) ។
 
- 
		    ហត្ថិគោបក  
			 ( ន.នាមសព្ទ ) 
		      [ហ័ត-ថិ-គោ-ប៉ៈកៈឬ--បក់ ] 		     
		   	
		   	
		   	
		       ( បា.បាលី ( បាលីភាសា ) ) ( ន.នាមសព្ទ ) 
		      [ហ័ត-ថិ-គោ-ប៉ៈកៈឬ--បក់ ] 		     
		   	
		   	
		   	
		       ( បា.បាលី ( បាលីភាសា ) )
 (< ហត្ថី “ដំរី” + គោបក “អ្នករក្សា”) អ្នករក្សាដំរី, គង្វាលដំរី, បើស្រ្តីជា ហត្ថិគោបិកា (ប្រើជា ហត្ថិបាល ក៏បាន; បើស្រ្តីជា ហត្ថិបាលិកា អ. ថ. --ប៉ា--) ។
 
- 
		    ហត្ថិគោបិកា  
			 [ហ័ត-ថិ-គោ-ប៉ិកា ] [ហ័ត-ថិ-គោ-ប៉ិកា ]
 មើលពាក្យ ហត្ថិគោបក ។
 
- 
		    ហត្ថិនី  
			  
 (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ហត្ថី) ។
 
- 
		    ហត្ថិបាល  
			 or ហត្ថិបាលិកា or ហត្ថិបាលិកា
 (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ហត្ថិគោបក) ។
 
- 
		    ហត្ថិមារក  
			 ( ន.នាមសព្ទ ) 
		      [ហ័ត-ថិ-មារៈកៈ ឬ--រក់] 		     
		   	
		   	
		   	
		       ( បា.បាលី ( បាលីភាសា ) ) ( ន.នាមសព្ទ ) 
		      [ហ័ត-ថិ-មារៈកៈ ឬ--រក់] 		     
		   	
		   	
		   	
		       ( បា.បាលី ( បាលីភាសា ) )
 (< ហត្ថី “ដំរី” + មារក “អ្នកសម្លាប់”) អ្នកសម្លាប់ដំរី (ព្រានអ្នកបាញ់ដំរី, ព្រានដំរី) ។
 
Headley's Khmer-English Dictionary
	- 
		    ហត្ថ
			 ( n ) 
		      [hat, hattʰaʔ-] 		     
		    
		        - detail » ( n ) 
		      [hat, hattʰaʔ-] 		     
		    
		        - detail »
 hand / arm
 
- 
		    ហត្ថ
			 ( n ) 
		      [hat, hattʰaʔ-] 		     
		    
		        - detail » ( n ) 
		      [hat, hattʰaʔ-] 		     
		    
		        - detail »
 elephant's trunk
 
- 
		    ហត្ថ
			 ( n ) 
		      [hat, hattʰaʔ-] 		     
		    
		        - detail » ( n ) 
		      [hat, hattʰaʔ-] 		     
		    
		        - detail »
 unit of linear measurement equal to the distance from the finger tips to the elbow (approximately 16 - 22 inches), cubit
 
- 
		    ហត្ថ
			 ( n ) 
		      [hat, hattʰaʔ-] 		     
		    
		        - detail » ( n ) 
		      [hat, hattʰaʔ-] 		     
		    
		        - detail »
 lock of hair
 
- 
		    ហត្ថ
			 ( n ) 
		      [hat, hattʰaʔ-] 		     
		    
		        - detail » ( n ) 
		      [hat, hattʰaʔ-] 		     
		    
		        - detail »
 the name of a constellation
 
- 
		    ហត្ថា
			 - detail » - detail »
 See: ហត្ថ
- 
		    ហត្ថិគោបក
			 ( n ) 
		      [hattʰeʔkoupaʔkaʔ] 		     
		    
		        - detail » ( n ) 
		      [hattʰeʔkoupaʔkaʔ] 		     
		    
		        - detail »
 mahout, person who tends elephants
 
- 
		    ហត្ថិបាល
			 - detail » - detail »
 See: ហត្ថិគោបក
- 
		    ហត្ថិមារក
			 ( n ) 
		      [hattʰeʔmiereaʔkaʔ] 		     
		    
		        - detail » ( n ) 
		      [hattʰeʔmiereaʔkaʔ] 		     
		    
		        - detail »
 person who kills elephants, elephant hunter
 
- 
		    ហត្ថី
			 ( n ) 
		      [hattʰəy] 		     
		    
		        - detail » ( n ) 
		      [hattʰəy] 		     
		    
		        - detail »
 bull elephant
 
