Khmer Dictionary: សោត
Chuon Nath's Khmer-Khmer Dictionary
	- 
		    សោត  
			 ( និ.និបាតសព្ទ ) ( និ.និបាតសព្ទ )
 ឯ, រីឯ; ទៀត; ចំណែកឯ, ចំណែកខាង; ដូច្នោះ; ក៏ដែរ, ក៏ដោយ : សោតណា យ៉ាងណាក៏ដោយ : តាមតែសោតណាចុះ ! តាមតែយ៉ាងណាក៏ដោយចុះ ! ។
 - សោតសឹង ឬ - សោតសឹងតែ សុទ្ធសឹង ឬសុទ្ធសឹងតែ : សោតសឹងព្រៃស្បាត, សោតសឹងតែផ្លែខ្ចីៗ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ។
 - សោតឯ ចំណែកឯ : សោតឯបងខ្ញុំក៏ដែរ... ។
 - បើពុំនោះសោត បើមិនដូច្នោះទេ : បើពុំនោះសោតក្រែងតែគាត់មានធុរៈអ្វីជាទម្ងន់ ។
 - បើមិនទេសោត បើមិនមែនដូច្នោះទេ : បើមិនទេសោត ឲ្យហៅវាមកសួរចុះ ! ។
 - ពុំនោះសោត មួយទៀត : ពុំនោះសោតត្រូវឲ្យដំណឹងទៅខ្ញុំបាន ៥ ថ្ងៃមុន ។
 - មួយសោត មួយទៀត ។
 - មួយវិញសោត មួយវិញទៀត ។ល។
 
- 
		    សោត  
			 ( ន.នាមសព្ទ ) 
		      [--តៈ] 		     
		   	
		   	
		   	
		       ( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) ) ( ន.នាមសព្ទ ) 
		      [--តៈ] 		     
		   	
		   	
		   	
		       ( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
 (ឝ្រោត្រ) ត្រចៀក ។
 - សោតទ្វារ ទ្វារត្រចៀក (ត្រចៀកជាទ្វារចូលនៃសំឡេង) ។
 - សោតប្បសាទ (--ត័ប-ប៉ៈសាត) ប្រសាទរបស់ត្រចៀក ។
 - សោតវិញ្ញាណ សេចក្ដីដឹងដែលកើតឡើងអាស្រ័យសំឡេងមកប៉ះនឹងសោតប្បសាទ ។
 - សោតសម្ផស្ស (-សំ-ផស់) ការប៉ះពាល់សំឡេងដោយសោតប្បសាទ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សម្ផស្ស ផង) ។
 - សោតាយតនៈ (--យ៉ៈតៈនៈ; បា. < សោត + អាយតន) អាយតនៈគឺត្រចៀក, ត្រចៀកដែលជាអាយតនៈមួយ ក្នុងអាយតនៈទាំង ៦ ។ល។
 
- 
		    សោតា  
			 ( ន.នាមសព្ទ ) 
		      [--តា ឬ ដា] 		     
		   	
		   	
		   	
		       ( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) ) ( ន.នាមសព្ទ ) 
		      [--តា ឬ ដា] 		     
		   	
		   	
		   	
		       ( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
 (សោត; ស្រោតស៑) ខ្សែទឹក ។ ព. ពុ. ឈ្មោះសោកុត្តរធម៌មួយគូ គឺមគ្គផលជាដើមខ្សែ (ថ្នាក់មគ្គហៅ សោតាមគ្គ ឬ សោតាបត្តិមគ្គ, ថ្នាក់ផលហៅ សោតាផល ឬ សោតាបត្តិផល) ។
 - សោតាបន្ន (--ប័ន; បា. < សោត + អាបន្ន “បានលុះ, បានសម្រេច”) អរិយបុគ្គលអ្នកបានសម្រេចលោកុត្តរធម៌ថ្នាក់សោតា (បើស្ត្រីជា សោតាបន្នា) ។ល។
 
- 
		    សោត្ថិភាព  
			 ( ន.នាមសព្ទ ) 
		      [សោត-ថិ-ភាប] ( ន.នាមសព្ទ ) 
		      [សោត-ថិ-ភាប]
 (សោត្ថិ + ភាវ; ស្វស្តិ + ភាវ) សុវត្ថិភាព : បានត្រឡប់មកដល់ស្រុកកំណើតវិញ ដោយសោត្ថិភាព, បានប្រកបដោយសោត្ថិភាព ។
 
- 
		    សោត្រប្រសាទ  
			 ( ន.នាមសព្ទ ) 
		    		     
		   	
		   	
		   	
		       ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) ) ( ន.នាមសព្ទ ) 
		    		     
		   	
		   	
		   	
		       ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
 សរសៃឆ្មារក្នុងត្រចៀកដែលអាចញ៉ាំងត្រចៀកឲ្យឮសំឡេងបាន ។
 
- 
		    សោត្រោ  
			 ( គុ.គុនសព្ទ ) 
		      [--ប៉ៈ-- ] 		     
		   	
		   	
		     or សោប៉ត្រោ ( គុ.គុនសព្ទ ) 
		      [--ប៉ៈ-- ] 		     
		   	
		   	
		     or សោប៉ត្រោ
 ដែលមានសាច់រឹងទាំងរលុងពេកមិនសមខ្លួនផងទៀត : ពាក់អាវសោត្រោ, ស្លៀកខោសោប៉ត្រោ ។
 
- 
		    សោតសម្ផស្ស  
			 ( ន.នាមសព្ទ ) 
		    		     
		   	
		   	
		   	
		       ( បា.បាលី ( បាលីភាសា ) ) ( ន.នាមសព្ទ ) 
		    		     
		   	
		   	
		   	
		       ( បា.បាលី ( បាលីភាសា ) )
 ការប៉ះពាល់រវាងត្រចៀកនិងសំឡេង គឺការប៉ះប្រសព្វចួបគ្នា រវាងត្រចៀកនិងសំឡេង ទើបកើតសេចក្ដីដឹងឡើង ។
 
Headley's Khmer-English Dictionary
	- 
		    សោត
			 ( fp ) 
		      [saot] 		     
		    
		        - detail » ( fp ) 
		      [saot] 		     
		    
		        - detail »
 beside, in addition, further(more), too, again, moreover, and yet, and still (2) saot, saotaʔ-
 Eg. ប៉ុណ្ណឹងសោតក៏វាមិនដឹង: He didn't know even that.
- 
		    សោត
			 ( n ) 
		      [saot] 		     
		    
		        - detail » ( n ) 
		      [saot] 		     
		    
		        - detail »
 ear
 
- 
		    សោតា
			 ( n ) 
		      [saotaa, saodaa] 		     
		    
		        - detail » ( n ) 
		      [saotaa, saodaa] 		     
		    
		        - detail »
 flow / current of water, stream
 
- 
		    សោតា
			 ( n ) 
		      [saotaa, saodaa] 		     
		    
		        - detail » ( n ) 
		      [saotaa, saodaa] 		     
		    
		        - detail »
 noble eightfold path (Buddh.)
 
- 
		    សោតាបត្តិផល
			 - detail » - detail »
 See: សោតាផល
- 
		    សោតាបត្តិមគ្គ
			 - detail » - detail »
 See: សោតាមគ្គ
- 
		    សោត្ថិភាព
			 - detail » - detail »
 See: សុវត្ថិភាព
- 
		    សោត្រោ
			 ( adj ) 
		      [sao - trao] 		     
		    
		        - detail » ( adj ) 
		      [sao - trao] 		     
		    
		        - detail »
 (of clothing) to be loose / loose-fitting / baggy / puffed up; dishevelled
 
