Khmer Dictionary: ឆ្កួត
Chuon Nath's Khmer-Khmer Dictionary
	- 
		    ឆ្កួត  
			 ( គុ.គុនសព្ទ ) ( គុ.គុនសព្ទ )
 ដែលខូចសតិ, ខូចចរិត វិលវក់ឥតដឹងខុសត្រូវ : មនុស្សឆ្កួត, ឆ្កែឆ្កួត ។
 - ឆ្កួតកញ្ឆា ដែលងេងងោង ឡេះឡោះ រម៉េះរម៉ោះព្រោះស្រវឹងកញ្ឆា ។
 - ឆ្កួតកាម ដែលស៊ប់ចិត្តក្នុងសេចក្ដីត្រេកត្រអាលរីករាយ សប្បាយនឹងកាមគុណ ៥ គឺ រូប, សំឡេង, ក្លិន, រស, សម្ផស្ស ឥតដែលមានភ្នកនឹកនាដល់ ជរា ព្យាធិ មរណៈ និងសេចក្ដីព្រាត់ប្រាសនិរាសដែលខ្លួនមុខជានឹងត្រូវបានពុំខាននោះឡើយ ។
 - ឆ្កួតចិត្ត ដែលមានចិត្តវិបរិត ប្រែប្រួលវឹកវរខុសប្រក្រតី ព្រោះប្រច័ណ្ឌឬសេចក្ដីព្រួយខ្លាំងអំពីហេតុណាមួយ ។
 - ឆ្កួតទឹកមាត់ (ព. ប្រ.) ដែលនិយាយពាក្យឥតប្រយោជន៍តាមតែប្រទះតាមតែរបូតមាត់ ពីនេះទៅនោះ ពីនុ៎ះទៅនោះ មិនចេះចប់ ។
 - ឆ្កួតមាត់ ដែលរឥលមាត់ជេរប្រទេចប៉ប៉ាច់ប៉ប៉ោចមិនសូវស្រាក ។
 - ឆ្កួតយស ដែលតម្កើងខ្លួន, ដែលឆ្មើងខ្លួនរពើតរពើង, លើកខ្លួនហួសហេតុហួសទំនង ដោយជោរចិត្ត ព្រោះយសស័ក្ដិងារការ ... ។
 - ឆ្កួតល្បែង ដែលវក់នឹងល្បែង ។
 - ឆ្កួតសព្ទ ដែលរៀនប្រែពីភាសាដទៃមកជាភាសារបស់ខ្លួន ភ័ន្តច្រឡំសព្ទ ចេះតែស្មានៗខុសខ្លះត្រូវខ្លះ ដោយចេះវេយ្យាករណ៍មិនស្ទាត់ ចាំសព្ទក៏មិនប្រាកដ តែហ៊ានថា ហ៊ានប្រែមិនញញើត : អ្នករៀនឆ្កួតសព្ទ ។
 - ឆ្កួតស្រា ដែលវឹកវរប្រឡែប្រកោព្រោះសេពសុរាញៀនជាប់ ។
 - ឆ្កួតស្រី ដែលវក់ចិត្តព្រោះស្រឡាញ់ស្រី, ដែលងងុលព្រោះស្រឡាញ់ស្រី ។
 - ឆ្កួតស្លាក់ ដែលភ្លាត់ស្មារតីម្ដងៗ ប្លែកខុសពីប្រក្រតី ព្រោះលេបគ្រាប់ស្លាក់ ។
 
- 
		    ឆ្កួត  
			 ( ឧ.ឧទានសព្ទ ) ( ឧ.ឧទានសព្ទ )
 ពាក្យពោលបង្អាប់, បន្ទច់បង្អាក់, ជេរបង្អាប់ដោយប្រដូចនឹងមនុស្សឆ្កួត : គ្នាទើបនឹងនិយាយបានពីរបីម៉ាត់ គាត់ស្រែកគំហកឲ្យគ្នាថា ឆ្កួត ! (ព. ទ្រ. ម.) ។
 
- 
		    ឆ្កួតជ្រូក  
			 ( ន.នាមសព្ទ ) ( ន.នាមសព្ទ )
 ឈ្មោះរោគមួយប្រភេទ បណ្ដាលកើតអំពីខ្យល់កាចក្នុងសន្ដាន ឆក់ឲ្យដួល ឲ្យប្រកាច់ បែកពពុះមាត់ (រោគនេះមិនមែនមានជាប់ជាប្រក្រតីទេ យូរៗទើបធ្វើទុកម្ដងៗ) ។ ប្រើជាគុណនាមក៏បាន : រោគឆ្កួតជ្រូក, មនុស្សឆ្កួតជ្រូក ។
 
Headley's Khmer-English Dictionary
	- 
		    ឆ្កួត
			 ( adj ) 
		      [ckuət] 		     
		    
		        - detail » ( adj ) 
		      [ckuət] 		     
		    
		        - detail »
 to be crazy, insane; drunk, intoxicated; foolish; rabid; in a frenzy; to have a passion for, be crazy about.
 
- 
		    ឆ្កួត
			 ( n ) 
		      [ckuət] 		     
		    
		        - detail » ( n ) 
		      [ckuət] 		     
		    
		        - detail »
 insanity, mental illness; rabies
 
