Khmer Dictionary: សម្បុក
Chuon Nath's Khmer-Khmer Dictionary
	- 
		    សម្បុក  
			 ( ន.នាមសព្ទ ) 
		    		     
		   	
		   	
		     or សំបុក ( ន.នាមសព្ទ ) 
		    		     
		   	
		   	
		     or សំបុក
 លំនៅរបស់សត្វតិរច្ឆានពួកខ្លះ (ដែលកធ្វើឡើង) សម្រាប់ដាក់ស៊ុត, ដាក់កូនឬសម្រាប់ជ្រកអាស្រ័យ : សម្បុកចាប, សម្បុកកុក, សម្បុកមាន់; សម្បុកកណ្តុរ; សម្បុកនាង ។
 - សម្បុកកាត់ សម្បុកដង្កូវនាងដែលវាចោះកាត់ចេញមកជាមេអំបៅហើយ ។
 - សម្បុកពោះ (ព. ប្រ.) ទំហំឬសម្រុងថ្នក់ពោះ : សម្បុកពោះទ្រយុក ។
 - សម្បុកសម្បត្តិ (ព. ប្រ.) សម្បត្តិដែលទុកក្នុងទីកំបាំង, សម្បត្តិក្នុងផ្ទះ ។
 - កូនមួយសម្បុក កូនច្រើនដែលកើតអំពីមេមួយឬអំពីមាតាមួយ ហើយនៅរួមតែក្នុងសម្បុកមួយឬតែក្នុងបន្ទុកមួយ, កូនមួយគ្រក ។
 - ពងចាំសម្បុក ពងសត្វដែលរួនមិនញាស់ (ព. ខ្ព. ថា ស៊ុតចាំសម្បុក) ។ល។
 
- 
		    សម្បុក  
			 ( ន.នាមសព្ទ ) ( ន.នាមសព្ទ )
 ឈ្មោះខែត្រមួយក្នុងកម្ពុជរដ្ឋភាគឦសាន, សព្វថ្ងៃនេះ រួមចូលក្នុងស្រុកសម្បូណ៌នៅក្នុងអាណាខេត្តក្រចេះ ។
 
- 
		    សម្បុកចាប  
			 ( ន.នាមសព្ទ ) 
		    		     
		   	
		   	
		     or សំបុកចាប ( ន.នាមសព្ទ ) 
		    		     
		   	
		   	
		     or សំបុកចាប
 (ព. ប្រ.) ឈ្មោះនំក្រៀមមួយប្រភេទ មានសណ្ឋានសុកមម៉ុករហោសៗស្រដៀងនឹងសំបុកចាប, មានស្នូលក្នុង : នំសម្បុកចាប ។
 
- 
		    សម្បុកទ្រយុក  
			 ( ន.នាមសព្ទ ) 
		    		     
		   	
		   	
		     or សំបុកទ្រយុក ( ន.នាមសព្ទ ) 
		    		     
		   	
		   	
		     or សំបុកទ្រយុក
 សណ្ដាប់ធ្នាប់ទ្រព្យធនក្នុងផ្ទះមួយគ្រួ : ខ្ញុំគ្រាន់តែស្គាល់គេដោយសារបានចួបគ្នាមួយដងមួយកាល តែត្រង់សម្បុកទ្រយុកគេយ៉ាងណានោះ ខ្ញុំមិនអាចដឹងបានទេ ។
 
Headley's Khmer-English Dictionary
	- 
	
	 No matching entries found! 
	
	
	
