Khmer Dictionary: រាត្រី
Chuon Nath's Khmer-Khmer Dictionary
	- 
		    រាត្រី  
			 ( ន.នាមសព្ទ ) 
		    		     
		   	
		   	
		   	
		       ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) ) ( ន.នាមសព្ទ ) 
		    		     
		   	
		   	
		   	
		       ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
 (រាត្រិ; រត្តិ) យប់, វេលាយប់ ។
 - រាត្រីកាល (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រត្តិកាល) ។
 - រាត្រីចរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រត្តិចរ) ។
 - រាត្រីជល (--ជល់) ទឹកសន្សើម ។
 - រាត្រីភាគ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រត្តិភាគ) ។
 - រាត្រីមណី (--មៈនី) ព្រះចន្រ្ទ ។
 - រាត្រីវិគម (--វិគៈមៈ ឬ វិគំ), រាត្រីវិភាត អរុណោទ័យ (ពេលព្រឹកព្រាង, វេលាបំព្រាង) ។
 - រាត្រីសមោសរ (--សៈម៉ោ-ស) ការប្រជុំគ្នាក្នុងរាត្រី, ទីប្រជុំគ្នាពេលយប់ ។ ច្រើនប្រើចំពោះទីប្រជុំដែលមានរបាំឬមហោស្រពផ្សេងៗ ជាគ្រឿងកំសាន្តផង ។
 - រាត្រីសុវត្ថិ ! (--សុវ៉ាត់) ឬរាត្រីសួស្ដី ! សួស្ដីក្នុងវេលាយប់; ពាក្យសម្រាប់ឲ្យពរគ្នាក្នុងវេលាយប់ (ប្រើតាមសម័យនិយម), បានសេចក្ដីថា សូមឲ្យមានសួស្ដីក្នុងវេលាយប់ ! (ព. ផ្ទ. អរុណសុវត្ថិ ! ឬ –សួស្ដី !; សាយណ្ហសុវត្ថិ ! ឬ–សួស្ដី !) ។ ល។
 
- 
		    រាត្រី  
			 ( ន.នាមសព្ទ ) ( ន.នាមសព្ទ )
 ឈើតូចមួយប្រភេទ មានផ្កាក្រអូបតែក្នុងវេលាយប់, ជាពួកភូតគ្រាម កាច់ដើមដោតបណ្ដុះបាន, ជាឈើចាញ់ទឹក : ផ្ការាត្រី (អ្នកស្រុកខ្លះហៅ កាកី) ។
 
Headley's Khmer-English Dictionary
	- 
		    រាត្រី
			 ( n ) 
		      [rietrəy] 		     
		    
		        - detail » ( n ) 
		      [rietrəy] 		     
		    
		        - detail »
 night, evening ; soire
 
- 
		    រាត្រី
			 ( n ) 
		      [rietrəy] 		     
		    
		        - detail » ( n ) 
		      [rietrəy] 		     
		    
		        - detail »
 kind of plant that blooms at night
 
