Khmer Dictionary: សាធុ
Chuon Nath's Khmer-Khmer Dictionary
	- 
		    សាធុ  
			 ( គុ.គុនសព្ទ ) 
		    		     
		   	
		   	
		   	
		       ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) ) ( គុ.គុនសព្ទ ) 
		    		     
		   	
		   	
		   	
		       ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
 ល្អ, ប្រពៃ; ត្រូវ, ត្រឹមត្រូវ; ស្រួល, ស្រួលបួល; ដែលឲ្យសម្រេចផលឬសម្រេចប្រយោជន៍; ដែលពិត, មែន;... ។ ន. សម្បុរស, មនុស្សចិត្តល្អ, មនុស្សចិត្តបុណ្យ, អ្នកប្រាជ្ញ ។ និ. សព្ទប្រាប់សេចក្ដីថា “ល្អ !; ល្អហើយ !; ស្រួលហើយ !; ត្រូវហើយ !; មែន !; មែនហើយ !; អរហើយ !;...” ជាពាក្យសម្រាប់ប្រើក្នុងការទទួលអនុមោទនា, ទទួលអំណរ, ទទួលព្រមផងជាដើម : បើអស់លោក-អ្នកយល់ព្រម សូមឲ្យសទ្ទសញ្ញាថា សាធុ បីដងឲ្យព្រមៗគ្នាមក ! ។ល។
 - សាធុកម្ម អំពើល្អ, បុណ្យ, កុសល ។
 - សាធុការ ការបញ្ចេញវាចាថា សាធុ ! : ឲ្យសាធុការ ឬ ឲ្យសព្ទសាធុការ ។ ឈ្មោះដំណើរភ្លេងពិណពាទ្យមួយបទ : ភ្លេងសាធុការ ។
 - សាធុការពរ សាធុការនិងពរ ឬពាក្យពរដែលលាយដោយសម្ដីថា សាធុ ! ផង : ឲ្យសាធុការពរ, ទទួលសាធុការពរ ។
 - សាធុការសព្ទ សូរសព្ទសាធុការ ។
 - សាធុការី អ្នកបញ្ចេញវាចាថា សាធុ ! ឬអ្នកដែលច្រើនប្រើសម្ដីថា សាធុ ! (បើស្ត្រីជា សាធុការិនី) ។
 - សាធុកីឡា ឬ - --ក្រីឌា ការលេងសាធុ, ល្បែងសាធុ, ការរីករាយសប្បាយដោយបញ្ចេញវាចាថា សាធុ ! គឺការបញ្ចេញវាចាថា សាធុ ! ព្រមៗគ្នាឮខ្លាំងៗរឿយៗក្នុងវេលាកំពុងដើរហែព្រះពុទ្ធរូប ឬដើរប្រទក្សិណឧបោសថាគារជាដើម ដែលមានមនុស្សម្នាក់ស្រែកថា អនុមោទនាលោកអឺយ ! (អ្ហឺយ) --អ្នកទាំងអស់ទទួលព្រមគ្នាថា សាធុ ! ឬ ទទួលបីដងថា សាធុ ! សាធុ ! សាធុ ! ព្រមៗគ្នាឮខ្លាំងៗ ។
 - សាធុក្រឹត (សំ. សាធុក្ឫត) ដែលបានធ្វើឬផ្ទៀងផ្ទាត់ត្រឹមត្រូវហើយ : ការសាធុក្រឹត, សៀវភៅសាធុក្រឹត ។
 - សាធុក្រឹត្យ (សំ. សាធុក្ឫត្យ) ក្រឹត្យត្រឹមត្រូវ ។
 - សាធុគត (--គត់) ដែលឋិតនៅក្នុងអំពើល្អ; អ្នកត្រឹមត្រូវ (បើស្ត្រីជា សាធុគតា) ។
 - សាធុជន ជនអ្នកត្រឹមត្រូវ, មនុស្សអ្នកកាន់អំពើល្អ ។
 - សាធុជាត ល្អ; ដែលត្រឹមត្រូវ, ដែលសម្រេចត្រឹមត្រូវហើយ ។
 - សាធុបថ ឬ - សាធុបទវី (--បត់ ឬ--បៈទៈវី) ផ្លូវនៃអំពើល្អ, ផ្លូវត្រឹមត្រូវ ។
 - សាធុផល ផលល្អ ។
 - សាធុពាហនៈ ឬ
 - --វាហនៈ ពាហនៈដែលបង្ហាត់បានបទហើយ ។
 - សាធុព្រឹត្តិ (--ព្រឹត; សំ. សាធុវ្ឫត្តិ) ការប្រព្រឹត្តត្រឹមត្រូវ, មារយាទល្អ ។
 - សាធុភាព ភាពល្អ; ដំណើរមានចិត្តល្អ ។
 - សាធុរូប ដែលមានសភាពល្អ; ដែលច្បាស់លាស់; សភាពត្រឹមត្រូវ ។
 - សាធុវាចា ឬ
 - --វាទ សម្ដីពីរោះ, សម្ដីត្រឹមត្រូវ; សាធុការ ។
 - សាធុវាទី (បើស្ត្រីជា សាធុវាទិនី) អ្នកពោលពាក្យពីរោះ, ត្រឹមត្រូវ; សាធុការី ឬ សាធុការិនី ។
 - សាធុសព្ទ សូរសព្ទថា សាធុ ! សូរស្រែកឲ្យពរ ។
 - សាធុសមាចារ (--សៈម៉ាចា) ឬ សាធ្វាចារ (សំ. បា. < សាធុ + អាចារ “មារយាទ”) មារយាទល្អ; ដែលមានមារយាទល្អ; អ្នកមានមារយាទត្រឹមត្រូវ ។
 - សាធុសម្មត (--ស័ម-ម៉ត់) ឬ សាធុសន្មត (--សន់-ន៉ៈម៉ត់) ដែលមានសេចក្ដីយល់ព្រមអំពីសប្បុរស ឬអំពីអ្នកប្រាជ្ញ, ដែលអ្នកកាន់ត្រឹមត្រូវយល់ព្រមផងហើយ : សេចក្ដីនេះជាសាធុសម្មត ។ល។
 
Headley's Khmer-English Dictionary
	- 
		    សាធុ
			 ( n ) 
		      [saatʰuʔ] ( n ) 
		      [saatʰuʔ]
 generosity, charity, kindness, generous; kind / generous person; scholar
 
- 
		    សាធុ
			 ( i ) 
		      [saatʰuʔ] ( i ) 
		      [saatʰuʔ]
 well done, bravo, amen (to express solemn approval at the end of prayers or statements)
 
- 
		    សាធុ
			 ( v ) 
		      [saatʰuʔ] ( v ) 
		      [saatʰuʔ]
 (instruction given by an elder to a young child) to greet an elder respectfully
 
- 
		    សាធុ
			 ( adj ) 
		      [saatʰuʔ] ( adj ) 
		      [saatʰuʔ]
 to be good, righteous; excellent; correct, true, exact; proper.
 
