Khmer Dictionary: សមុទ្រ
Chuon Nath's Khmer-Khmer Dictionary
	- 
		    សមុទ្ទ  
			 ( ន.នាមសព្ទ ) 
		      [សៈម៉ុត] 		     
		   	
		   	
		     or សមុទ្រ
		    
		   	
		       ( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) ) ( ន.នាមសព្ទ ) 
		      [សៈម៉ុត] 		     
		   	
		   	
		     or សមុទ្រ
		    
		   	
		       ( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
 អន្លង់ទឹកធំធេងជ្រាលជ្រៅល្ហល្ហេវលន្លឹមបាត់ត្រើយ ដែលមានអំបិលឬរសជាតិប្រៃស្មើភាគគ្នានឹងទឹក, សាគរ : ឆ្នេរសមុទ្ទ, មាត់សមុទ្រ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. សៈម៉ុត-ទៈ ឬ--ទ្រៈ, ដូចជា សមុទ្ទកន្តា ឬ សមុទ្រកាន្តា សម្លាញ់របស់សមុទ្រ គឺ ទន្លេ, នទី ។
 - សមុទ្ទកន្តារ ឬ - សមុទ្រ-- ផ្លូវឆ្ងាយព្រោះការឆ្លងទឹកសមុទ្រ : ការជិះមហានាវាក្នុងសមុទ្ទកន្តារ ត្រូវផ្គង់ស្បៀងអាហារនិងទឹកសាបឲ្យមានជានិច្ច ។
 - សមុទ្ទជាត អ្វីៗដែលកើតក្នុងសមុទ្ទ, របស់សមុទ្ទ ។
 - សមុទ្របត្នី ប្រពន្ធសមុទ្រ គឺទន្លេ, នទី ។
 - សមុទ្រមាលិនី កម្រងសមុទ្រគឺផែនដី ។
 - សមុទ្រមេខលា (--ខៈល៉ា) ខ្សែក្រវាត់សមុទ្រគឺផែនដី, ពិភពលោក ។
 - សមុទ្រយាត្រា ការដើរសមុទ្រ ។
 - សមុទ្រយាន ទូក, សំពៅ, កប៉ាល់ សម្រាប់ដើរសមុទ្រ ។
 - សមុទ្រសារ ខ្លឹមសមុទ្រគឺខ្យងសមុទ្រ, ខ្យងស័ង្ខ ។
 - សមុទ្ទសុប័ដ្ដន៍ (--បុ័ត) កំពង់មាត់សមុទ្ទ ។ល។
 
Headley's Khmer-English Dictionary
	
	
