Khmer Dictionary: សង្រ្គោះ
Chuon Nath's Khmer-Khmer Dictionary
	- 
		    សង្រ្គោះ  
			 ( ន.នាមសព្ទ ) 
		    		     
		   	
		   	
		   	
		       ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) ) ( ន.នាមសព្ទ ) 
		    		     
		   	
		   	
		   	
		       ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
 (សំគ្រហ ឬ សង្រ្គហ, ហ> ះ បាន; បា. សង្គហ) ការទំនុកបម្រុង, ការជួយឲ្យបានសុខស្រួល : ចិញ្ចឹមរក្សាដោយសង្រ្គោះ, ឲ្យប្រាក់ដោយសង្រ្គោះ ។ ខ្មែរច្រើនប្រើជា កិ. “ទំនុកបម្រុង, ផ្ចុងផ្តើម, ស្រោចស្រង់, ជួយឲ្យបានសុខស្រួល” : មាតាបិតាសង្រ្គោះបុត្រធីតា, អ្នកធំសង្រ្គោះអ្នកតូច ។ រាប់បញ្ចូល, រួមចូល : ធម៌នេះសង្រ្គោះចូលក្នុងព្រះអភិធម្ម (កុំសរសេរ សង្រ្គោះហ៍ ព្រោះ ហ > ះ ហើយ) ។
 
Headley's Khmer-English Dictionary
	- 
	
	 No matching entries found! 
	
	
	
