Khmer Dictionary: ម៉ែត្រ
Chuon Nath's Khmer-Khmer Dictionary
	- 
		    ម៉ែត្រ  
			 ( ន.នាមសព្ទ ) 
		      [ម៉ែត ឬ ម៉ិត] 		     
		   	
		   	
		   	
		       ( បារ.បារាំង ( ភាសាបារាំងសែស ) ) ( ន.នាមសព្ទ ) 
		      [ម៉ែត ឬ ម៉ិត] 		     
		   	
		   	
		   	
		       ( បារ.បារាំង ( ភាសាបារាំងសែស ) )
 (Mètre ម៉ែត្រិ៍) ឈ្មោះរង្វាស់បារាំងសែស ប្រវែងដប់ដេស៊ីម៉ែត្រឬមួយរយសង់ទីម៉ែត្រ ឬក៏មួយពាន់មិល្លីម៉ែត្រ, ជារង្វាស់ដែលក្នុងសម័យសព្វថ្ងៃនេះ ខ្មែរចេះប្រើពេញទាំងកម្ពុជរដ្ឋ, បើធៀបនឹងរង្វាស់របស់ខ្មែរពីដើមត្រូវគ្នានឹងប្រវែងពីរហត្ថជាងឈើ ដែលហៅថា ហត្ថខ្នាត (ពីរហត្ថខ្នាត), ធៀបនឹងហត្ថមនុស្សប្រក្រតីសព្វថ្ងៃនេះ ច្រើនតែពីរហត្ថមួយទះឬលើសខ្វះពីនោះបន្តិចបន្តួច (ម៉ែត្រ សរសេរកាត់ថា ម) ។
 - ដេស៊ីម៉ែត្រ (Décimètre) ប្រវែងដប់សង់ទីម៉ែត្រ (ដ. ម.) ។
 - សង់ទីម៉ែត្រ (Centimètre) ចំនួន ឬប្រវែងមួយរយភាគដែលចែក ឬដែលបែងចេញពីក្នុងមួយម៉ែត្រ (ស.ម.) ។
 - មិល្លីម៉ែត្រ (Millimètre) ចំនួន ឬប្រវែងមួយពាន់ភាគដែលចែក ឬដែលបែងចេញពីក្នុងមួយម៉ែត្រ (ម. ម.) ។
 - ដេកាម៉ែត្រ (Décamètre) ចម្ងាយ ឬប្រវែងដប់ម៉ែត្រ (ដា. ម.) ។
 - ហិកតូម៉ែត្រ (Hectomètre) ចម្ងាយ ឬប្រវែងមួយរយម៉ែត្រ (ហ. ម.) ។
 - គីឡូម៉ែត្រ (Kilomètre) ចម្ងាយ ឬប្រវែងមួយពាន់ម៉ែត្រ (គ. ម.) ។
 - ម៉ែត្រការ៉េ (Mètre carré) ម៉ែត្រទ្វេគុណ មានទំហំទីបួនជ្រុងស្មើគាគ (ម.២); កុំប្រើពាក្យម៉ែត្រក្រឡា ព្រោះជាពាក្យគន្លាស់ពុំសមរម្យ, ត្រូវប្រើពាក្យ ម៉ែត្រទ្វេគុណ ឬម៉ែត្រការ៉េ (តាមបារាំង) វិញក៏បាន ។
 - ម៉ែត្រគុប (Mètre cube) ម៉ែត្រត្រីគុណ មានកម្ពស់មួយម៉ែត្របួនជ្រុងស្មើភាគ (ម.៣) ។ល។
 
Headley's Khmer-English Dictionary
	
	
