Khmer Dictionary: ត្រឡាច
Chuon Nath's Khmer-Khmer Dictionary
-
ត្រឡាច
( ន.នាមសព្ទ )
ឈ្មោះវល្លិស្រុកមួយប្រភេទ មានផ្លៃប្រើជាបន្លែក៏បាន ធ្វើតំណាប់ក៏បាន ជាដំណាំមានប្រយោជន៍ដ៏សំខាន់ក្នុងប្រទេសឥណ្ឌូចិន : បន្លែត្រឡាច, តំណាប់ត្រឡាច ។ ព. ទ. បុ.
- ត្រឡាចវារទៅ ទើបល្ពៅវារមក មានអត្ថន័យថា បើលុះតែស្ត្រីហុចការណ៍បើកផ្លូវមករកបុរសមុនទើបបុរសហ៊ានទាក់ទងទៅរក; ឬថា បើលុះតែអ្នកគ្រប់គ្រងកូនស្រីបើកផ្លូវឲ្យមុន ទើបអ្នកគ្រប់គ្រងកូនប្រុសហ៊ានចូលមកដណ្ដឹង ដោយទុកចិត្តថាប្រាដកជាគេនឹងឲ្យ (ស្រីដណ្ដឹងប្រុស) ។ ដូចត្រឡាចនៅក្នុងបន្លា ចង្អៀតចិត្តក្រៃពេក ។ល។
-
ត្រឡាច
( ន.នាមសព្ទ )
ប្រដាប់មានសណ្ឋានមូលវែងដូចផ្លែត្រឡាច សម្រាប់ព័ទ្ធខ្សែពាននឹងរបស់ដែលក្រឡឹង ។
Headley's Khmer-English Dictionary
-
ត្រឡាច
( n ) [trɑlaac]
wax gourd (Benincasa hispida)
-
ត្រឡាច
( n ) [trɑlaac]
kind of roller, shaped like a gourd, over which a conveyor belt runs