Khmer Dictionary: ឈាបនកិច្ច
Chuon Nath's Khmer-Khmer Dictionary
	- 
		    ឈាបនកិច្ច  
			 ( ន.នាមសព្ទ ) 
		      [ឈាប៉ៈ ន៉ៈ កិច ] 		     
		   	
		   	
		   	
		       ( បា.បាលី ( បាលីភាសា ) ) ( ន.នាមសព្ទ ) 
		      [ឈាប៉ៈ ន៉ៈ កិច ] 		     
		   	
		   	
		   	
		       ( បា.បាលី ( បាលីភាសា ) )
 ការដុតសាកសព; ពាក្យនេះសម្រាប់ប្រើជាសាធារណៈ មិនចំពោះបុគ្គល ។ មានន័យឲ្យប្រើតាមលំដាប់ជនខ្ពស់, កណ្ដាល, ទាបដូច្នេះ គឺ សម្រាប់បរមសពនៃក្សត្រទ្រង់រាជ្យ សម្ដេចព្រះវររាជជននី, សម្ដេចព្រះអគ្គមហេសី, ព្រះសពសម្ដេចព្រះមហាសង្ឃរាជ, ព្រះអង្គម្ចាស់, អ្នកអង្គម្ចាស់ ហៅថា ថ្វាយព្រះភ្លើង; សម្រាប់សេនាបតីនិងមន្រ្តីទាំងពួងឬរាស្ត្រប្រជាអ្នកមានកេរ្តិ៍ឈ្មោះហៅថា រំលាយសព; សម្រាប់បុព្វជិតទាំងពួង ហៅថា បូជា ឬ បូជាសព; សម្រាប់រាស្ត្រប្រជាទាំងពួង ហៅថា រំលាយរូប ឬ ធ្វើឈាបនកិច្ច; សម្រាប់ជនថោកថយ ហៅថា ដុត ឬ ដុតខ្មោច ។
 
Headley's Khmer-English Dictionary
	- 
	
	 No matching entries found! 
	
	
	
