Khmer Dictionary: ឱ
Chuon Nath's Khmer-Khmer Dictionary
-
ឱរ៉ៃ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឧរ៉ៃ) ។
-
ឱវាទ
( ន.នាមសព្ទ )
[--វ៉ាត]
( បា.បាលី ( បាលីភាសា ) )
(អវ > ឱ; សំ. អវវាទ) ដំបូន្មាន, អនុសាសន៍ : ឲ្យឱវាទ, ស្ដាប់ឱវាទ, ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. --វ៉ាទៈ, ដូចជា ឱវាទការកៈ ឬ--ការី អ្នកធ្វើតាមឱវាទ (បើស្ត្រីជា ឱវាទការិកា ឬ--ការិណី) ។
- ឱវាទទាន (--វ៉ាត-ទាន) ការឲ្យឱវាទ ។
- ឱវាទទាយក (--យក់) អ្នកឲ្យឱវាទ (បើស្ត្រីជា ឱវាទទាយិកា) ។
- ឱវាទប្បដិគ្គាហក (--ទ័ប-ប៉ៈ ដិក-គាហៈកៈ ឬ--ហក់) អ្នកទទួលឱវាទ, អ្នកកាន់តាមឱវាទ (បើស្ត្រីជា ឱវាទប្បដិគ្គាហិកា) ។
- ឱវាទប្បាតិមោក្ខ ឬ - ឱវាទបាតិមោក្ខ (ព. ពុ.) បាតិមោក្ខជាឱវាទគឺបាលីបីគាថាកន្លះដែលព្រះសព្វញ្ញុពុទ្ធទ្រង់ប្រទានឱវាទប្រកាសពុទ្ធសាសនាដោយសង្ខេប : ព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងឱវាទប្បាតិមោក្ខ ជាដំបូងបង្អស់ក្នុងខាងដើមនៃបឋមពោធិកាល (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មាឃបូជា ផង) ។
- ឱវាទានុសាសន៍ ឬ - ឱវាទានុសាសនី ការទូន្មានប្រៀនប្រដៅរឿយៗ ។ល។
- ពុទ្ធោវាទ ឱវាទព្រះពុទ្ធ ។
- សុន្ទរោវាទ ឱវាទល្អ ។
- សុភាសិតោវាទ ឱវាទជាសុភាសិត ។
- អាចរិយោវាទ ឱវាទអាចារ្យ ។ល។
-
ឱវាទ--
or ឱវាទា--
(មើលក្នុងពាក្យ ឱវាទ) ។
-
ឱសថ
( ន.នាមសព្ទ )
[--សត់, តាមទម្លាប់ថា --សុត]
or ឱសថៈ
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឱសថ ឬ ឱសធ; ឱឞធ) ថ្នាំរម្ងាប់រោគ, ថ្នាំបំបាត់រោគ (ពាក្យសម្រាប់ប្រើចំពោះឥស្សរជន) : ខ្ញុំប្របាទម្ចាស់យកឱសថមកជូនព្រះតេជព្រះគុណ ។ រ. ស. ព្រះឱសថ ។ ប្រើជា ឱសធ ឬ ឱសធៈ ក៏បាន អ. ថ. --សៈថៈ ឬ --សៈធៈ, ដូចជា
- ឱសថកម្ម ឬ ឱសធ-- ការធ្វើឬផ្សំថ្នាំរម្ងាប់រោគ ។
- ក្រុមឱសថកម្ម ក្រុមពេទ្យអ្នកផ្សំថ្នាំឬអ្នកឲ្យថ្នាំ ។
- ឱសថការី គ្រូពេទ្យអ្នកផ្សំឱសថ; អ្នកប្រកបមុខរបរលក់ឱសថដែលគេផ្សំរួចស្រេចស្រាប់ (ឥត្ថី. ឱសថការិនី) ។
- ឱសថដ្ឋាន (អោសៈថាត់-ឋាន) ឬ
- --ស្ថាន (អោសៈថ័ស-ស្ថាន) ទីកន្លែងឬផ្ទះលក់ឱសថ; កន្លែងផ្សំឱសថ ។
- ឱសថមន្ទីរ ឬ - ឱសធ-- ផ្ទះលក់ថ្នាំរម្ងាប់រោគ ។
- ឱសថាល័យ (--សៈថាល៉ៃ) មន្ទីរពេទ្យសាធារណៈសម្រាប់ពិនិត្យអាការរោគ, ចែកថ្នាំសង្កូវ ឬ ព្យាបាលរោគឲ្យបណ្ដាជនទួទៅ : ឱសថាល័យព្រះអង្គឌួង ។
- ឱសថូបករណ៍ ឧបករណ៍សម្រាប់ផ្សំធ្វើឱសថ, រុក្ខជាតិដែលគេយកមកផ្សំថ្នាំសង្កូវ ។ល។
-
ឱសធ--
or ឱសធៈ
(មើលក្នុងពាក្យ ឱសថ) ។
-
ឱសានវាទ
( ន.នាមសព្ទ )
[--ន៉ៈវាត ]
( បា.បាលី ( បាលីភាសា ) )
(< ឱសាន + វាទ) ពាក្យសម្ដីក្រោយបង្អស់; ការដាក់កំហិតក្រោយបំផុត, ខសន្យាជាដាច់ខាតចុងក្រោយបង្អស់, សេចក្ដីស្នើយ៉ាងច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់ក្រោយបំផុតរបស់រដ្ឋណាមួយ ដែលផ្ញើដាក់កំហិតដល់រដ្ឋមួយទៀតថា បើមិនយល់ព្រមទទួលតាមសេចក្ដីស្នើរបស់ខ្លួនទេ ខ្លួននឹងធ្វើយ៉ាងនេះឬយ៉ាងនោះ ឬក៏អាចនឹងបណ្ដាលឲ្យកើតមានសង្រ្គាមនឹងគ្នាក៏សឹងមាន : ផ្ញើឱសានវាទ, បានឆ្លើយតបនឹងឱសានវាទរបស់បក្សពួកម្ខាង ។
-
ឱសាហ៍
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឧស្សាហៈ ឬ ឧស្សាហ៍ ) ។
-
ឱស្ឋ
( ន.នាមសព្ទ )
[អោស ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ឱឞ្ឋ; ឱដ្ឋ) រឹមបបូរមាត់, បបូរមាត់ ។ ខ្មែរប្រើថា “មាត់”; ប្រើជា រ. ស. ព្រះឱស្ឋ ។ នួនព្រះឱស្ឋ ក្រមួនមាត់ ។ មួយព្រះឱស្ឋ មួយម៉ាត់ ។ លាន់ព្រះឱស្ឋ លាន់មាត់ ។ល។
-
ឱស្រព
( ន.នាមសព្ទ )
[--ស្រប់ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ឧត្សវ; ឧស្សវ) ល្បែងរបាំ, របាំយ៉ាងតូច (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មហោស្រព ទៀតផង) ។
-
ឱហាត
( កិ.កិរិយាសព្ទ )
សង្វាតជានិច្ច, សម្ភី : ឱហាតរៀន, ឱហាតធ្វើការ ។ គុ. ដែលមានសេចក្ដីសង្វាតជានិច្ច, ដែលសម្ភី : មនុស្សឱហាត (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : រីមនុស្សឱហាត សម្ភីសង្វាត ព្យាយាមមាំមួន កាន់ការអ្វីៗ កាន់យ៉ាងខ្ជាប់ខ្ជួន រមែងញ៉ាំងខ្លួន ឲ្យមានទ្រព្យធន ។ ឬមួយបែបថា : ហៃបុត្រធីតា រីឯប្រាជ្ញា ពុំមែនកើតឯង លុះតែឱហាត រៀនសូត្រជាក់ស្តែង ទើបខ្លួនយើងឯង ប្រទះប្រាជ្ញា ។ ដូងទុំមានប្រេង ដាក់ចោលលេងៗ ឥតស្លឲ្យវា បញ្ចេញប្រេងឲ្យ បានប្រេងពីណា រីឯប្រាជ្ញា ក៏ដូច្នោះដែរ ។