Khmer Dictionary: ឧ
Chuon Nath's Khmer-Khmer Dictionary
-
ឧទរិយៈ
( ន.នាមសព្ទ )
[អ៊ុទៈរិយៈ]
or ឧទរិយំ
( បា.បាលី ( បាលីភាសា ) )
(ឧទរិយ) អាហារថ្មី ។ រ. ស. ព្រះឧទរិយៈ ឬ ព្រះឧទរិយំ ។
- ឧទរិយសមុដ្ឋាន រោគដែលកើតបណ្ដាលពីអាហារថ្មី (មានអាហារមិនរលាយជាដើម) ។
-
ឧទាន
( ន.នាមសព្ទ )
[អ៊ុទាន]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(< ឧត៑ > ឧទ៑ “ខ្ពស់; ឮខ្លាំង” + អាន៑ “ការដកដង្ហើមចេញ”; < ឧ + ទ អាគម + អាន “ការបញ្ចេញសំឡេងឮខ្លាំង”) ការបន្លឺ, ការកម្ទរ គឺការបន្លឺឬកម្ទរសម្ដីឮខ្លាំងៗ ដោយមានអំណរឬទុក្ខព្រួយ, ដោយមានសេចក្ដីអស្ចារ្យ, ដោយមានកំហឹងជាដើម : បញ្ចេញឧទានកណ្តាលប្រជុំជន ។ ព. ពុ. ឈ្មោះគម្ពីរសុត្តន្តបិដកមួយផ្នែក ក្នុងពួកខុទ្ទកនិកាយ ដែលនិយាយអំពីឧទានកថានៃ ព្រះសម្មាសម្ពុទ្ធ : គម្ពីរឧទាន ។ ឈ្មោះអង្គមួយប្រភេទ រាប់ចូលក្នុងអង្គ ៩ នៃពុទ្ធសាសនា ។ ព. វ. សូរលាន់មាត់ឬសម្រែកសត្វជាដើម, ដូចជា អា៎ !, អូ៎យ !, យី !, យីអើ !; ខ្វកៗ ! ចេចៗ ! ជាដើមហៅថា ឧទាន ឬ ឧទានសព្ទ (ប្រើអក្សរសង្ខេបក្នុងវចនានុក្រមនេះ ថា ឧ.) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អ៊ុទានៈ, ដូចជា ឧទានកថា ឬ--វាចា សម្ដីជាឧទាន ។
- ឧទានសញ្ញា ឬ - វិម្ហយសញ្ញា (វិម-ហៈយៈ--) គ្រឿងសម្គាល់របស់ឧទានឬរបស់វិម្ហយៈ, ជាពាក្យសន្មតហៅវណ្ណយុត្តមួយយ៉ាងរបស់អ្នកប្រទេសអឺរ៉ុប ( ! ) នេះសម្រាប់ប្រើដាក់ពីខាងចុងពាក្យឧទានអស្ចារ្យជាដើម, ដូចជា ឱ ! ពុទ្ធោ ពុទ្ធោ !; ឱ ! រូបអើយរូប ! លំបាកអ្វីម្ល៉េះទេ !; អុញន៏ ! ខូចអស់រលីង !; ទៅៗ ! (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វិម្ហយៈ ឬ វិម្ហ័យ ផង) ។
- ឧទានសព្ទ សព្ទជាឧទាន; សូរសំឡេងឧទាន ។ល។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ឧទានសព្ទ សម្ដីថ្លែងប្រាប់ ឲ្យបានដឹងថា បន្លឺឮៗ ជាសព្ទសញ្ញា អ្នកឮយល់ថា ព្រួយឬត្រេកអរ ។ ព្រះពុទ្ធគ្រប់អង្គ បានត្រាស់ភ្លាមទ្រង់ បន្លឺអំណរ ថាអញបានរួច ផុតការណ៍វឹកវរ ជរានិងមរណ៍ ក៏អស់មានហើយ ។ ដ្បិតអញបានឆ្លង រួចផុតរំលង សាគរដល់ត្រើយ អម្រឹតនិញ្វន ត្រឹមជាតិនេះហើយ ឱសុខស្ងប់អើយ យូរណាស់ទើបបាន ! ។ល។
-
ឧទាន--
(មើលក្នុងពាក្យ ឧទាន) ។
-
ឧទាហរណ--
(មើលក្នុងពាក្យ ឧទាហរណ៍) ។
-
ឧទាហរណ៍
( ន.នាមសព្ទ )
[អ៊ុទា-ហ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ឧទាហរណ; < ឧត៑ > ឧទ៑ “ខ្ពស់; ឡើង” + អាហរណ “ការនាំមក”; < ឧ + ទ- អាគម + អាហរណ) ការលើកឡើងឲ្យឃើញ, ការនាំមកពន្យល់ឬចង្អុលឲ្យឃើញ; ព័ស្តុតាង, បែបយ៉ាង, តួយ៉ាង; គ្រឿងអាង, សំអាង : ពាក្យមានឧទាហរណ៍; នាំឧទាហរណ៍មកសម្តែងឲ្យឃើញច្បាស់; ដូចមានឧទាហរណ៍ថា ... ។
- ឧទាហរណ៍បរិយាយ បរិយាយដោយមានឧទាហរណ៍ផង ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃសរសេរជា ឧទាហរណ (អ៊ុទាហៈរៈណៈ), ដូចជា
- ឧទាហរណកថា កថាមានឧទាហរណ៍ជាអាងឬកថាជាឧទាហរណ៍ ។
- ឧទាហរណ៍គំរូ ឧទាហរណ៍ជាបែបយ៉ាងជាក់ស្តែងចង្អុលឲ្យឃើញច្បាស់ក្រឡែត (បារ. exemple typique) ។
- ឧទាហរណនិទស្សន៍ (--និទស់) ការចង្អុលឧទាហរណ៍ឲ្យឃើញ, ការទាញយកបែបយ៉ាងមកជាអាង ។
- ឧទាហរណនិទាន ឬ
- --វត្ថុ និទានឬរឿងជាតួយ៉ាង ។ល។
-
ឧទុម្ពរ
( ន.នាមសព្ទ )
[អ៊ុទុម-ព]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ល្វា : ឧទុម្ពរជាពួកវនស្បតិព្រឹក្ស, គេតែងយកឈើឧទុម្ពរមកធ្វើជារាជាសនៈក្នុងព្រះរាជពិធីរាជាភិសេកតាមរជ្ជប្បវេណីយូរអង្វែងមកហើយ... ។
-
ឧទេន
[អ៊ុ-ទេន]
មើលក្នុងពាក្យ ហត្ថិលិង្គ ។
-
ឧទ្ទាន
( ន.នាមសព្ទ )
[អ៊ុត-ទាន]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ការចង; ការដោតក្រង; បំណង; ត្រណោត; ចង្កោម; ចង្កោមឬកម្រងសេចក្ដី; បញ្ជីមាតិកាឬបញ្ជីរឿង : ឧទ្ទាននៃបព្វជ្ជាខន្ធកៈ បញ្ជីមាតិកានៃបព្វជ្ជាខន្ធកៈ (បុរាណរៀបរៀងឧទ្ទានតែត្រង់ទីបំផុតនៃសេចក្ដីឬរឿងមួយៗ) ។
-
ឧទ្ទាម
( គុ.គុនសព្ទ )
[អ៊ុត-ទាម]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ឧត៑ > ឧទ៑ + ទម; ឧ + ទម “ដែលមានដំបូន្មានរើឡើង”) ដែលអស់ទូន្មានបាន, ដែលបង្វឹកមិនកើត; ដែលឡើងកម្លាំងឡើងចិត្ត, ទ្រើសកម្លាំងទ្រើសចិត្ត, ទ្រើសឃ្នង, ឡើងចាងមិនស្ដាប់ឱវាទមិនស្ដាប់ច្បាប់; ខ្មាំងចំពោះរាជការផែនដី :
- ក្របីឧទ្ទាម ក្របីឡើងកទ្រើសកម្លាំងពិបាកប្រើ ឬក្របីដែលលែងចោលយូរនៅតែក្នុងព្រៃផ្លាងចាប់យកមកប្រើមិនកើត ។
- សេះឧទ្ទាម សេះដែលទម្រើសទាល់តែឡើងកម្លាំង,
- សេះរោង ។
- មនុស្សឧទ្ទាម មនុស្សទ្រើសឃ្នងពួននៅតែក្នុងព្រៃ ឬមនុស្សដែលតាំងខ្លួនជាខ្មាំងក្បត់ផែនដី (ប្រើជា ន. ក៏បាន : បង្រ្កាបពួកឧទ្ទាមដែលចូលមករាតត្បាតនៅជាយដែន) ។
- ស្រែឧទ្ទាម ស្រែដែលគេបោះបង់ចោលទៅជាព្រៃខ្លះ ។
- ឧទ្ទាមឡើងរាជ្យ មនុស្សខ្មាំងឡើងចាង ឬខ្មាំងឡើងបានជាស្តេចសោយរាជ្យ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : កូនប្រុសទម្រើស ទាល់តែឡើងទ្រើស ទៅជាឧទ្ទាម នាំឲ្យរដ្ឋា- ភិបាលគំរាម វាមិនស្ដាប់តាម ម៉ែឪព្រួយខ្លាំង ។ ជួននាំបះបោរ ជួនទៅជាចោរ ឃោរឃៅប្រឆាំង គួរម៉ែឪស្តាយ កូនប្រុសត្រឡាំង មិនគួរភ័ន្តភាំង ដល់ម្ល៉ឹងទៅសោះ ។ ឧទ្ទាមឡើងចាង ព្រោះវាមានអាង ព្រៃជួយរំដោះ ពេលថ្ងៃលាក់ខ្លួន ពេលយប់ផុតគ្រោះ វាចូលភូមិព្រោះ អ្នកភូមិខ្លាចវា ។
-
ឧទ្ទិន
( ន.នាមសព្ទ )
[អ៊ុត-ទិន]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ថ្ងៃត្រង់ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ។ ឧទ្ទិនកាល ឬ --វេលា, --សម័យ (អ៊ុត-ទិនៈ--) ពេលដែលព្រះអាទិត្យឋិតនៅចំពីខាងលើ, ពេលថ្ងៃត្រង់ ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>