Khmer Dictionary: អាម
Chuon Nath's Khmer-Khmer Dictionary
-
អាមេណ្ឌិតលេខ
or អាមេណ្ឌិតសញ្ញា
(មើលក្នុងពាក្យ អាមេណ្ឌិត) ។
-
អាមោទ
( ន.នាមសព្ទ )
[--មោទៈ]
or អាមោទៈ
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(អាមោទ) សេចក្ដីរីករាយច្រើន; គ្រឿងឬក្លិនក្រអូបខ្លាំងឬក្រអូបសាយ, ក្រអូបឈ្ងប់ ។ ប្រើជា គុ. ផងក៏បាន “ដែលរីករាយច្រើន, ដែលមានអំណរខ្លាំង; ក្រអូបខ្លាំង, ក្រអូបសាយ” ។
- អាមោទកថា ឬ - --វាចា, --វាទ សម្ដីរួសរាយឬស្រស់ស្រាយ, រាក់ទាក់, ចចាកអារ៉ាក, ចៅរ៉ៅ ដោយមានសេចក្ដីរីករាយ ឬដោយមានអំណរខ្លាំង ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : អាមោទវាទញាតិរីករាយ ស្រស់ស្រាយសប្បាយទាំងអស់គ្នា ជាភាពឲ្យមានសមគ្គា ដែលជាប្រភពសាមគ្គី ។
- អាមោទគន្ធ (--គ័ន ឬ គន់, គន់-ធ) ក្លិនក្រអូបខ្លាំង, ក្លិនក្រអូបសាយ ។
- អាមោទបុស្ប (--បុស) ផ្កាដែលមានក្លិនក្រអូបខ្លាំងឬក្រអូបសាយ ។
- អាមោទភាព ភាពឬដំណើរនៃអាមោទៈ ។
- អាមោទរស (--រស់) រសនៃអាមោទៈ ។ល។
-
អាមោទ--
(មើលក្នុងពាក្យ អាមោទ) ។
-
អាម៉ាស់
( គុ.គុនសព្ទ )
ថោក, ថោកទាបឬទាបថោក; អាស្រូវ; អាប់, អាប់ឱន : អាម៉ាស់មុខ ថោកមុខ, អាប់មុខ ។
- អាម៉ាស់កេរ្តិ៍ ថោកកេរ្តិ៍ឈ្មោះ ។
-
អាម៉េរិក
( ន.នាមសព្ទ )
or អាម៉េរិគ
( បារ.បារាំង ( ភាសាបារាំងសែស ) )
ឈ្មោះមហាទ្វីបមួយក្នុងមនុស្សលោក នៅក្នុងចន្លោះលំហនៃមហាសមុទ្រអត្លង់ទិគនិងមហាសមុទ្រប៉ាស៊ីហ្វិគ (រាប់ចូលក្នុងចំនួនមហាទ្វីបទាំង ៥) : ភូមិភាគនៃទ្វីបអាម៉េរិគ ចែកក្នុងភូមិសាស្រ្តជា៣ ភាគគឺ អាម៉េរិគខាងជើង, អាម៉េរិគកណ្តាល, អាម៉េរិគខាងត្បូង ។ ជាតិមនុស្សអ្នកមានពូជកំណើតនៅក្នុងទ្វីបអាម៉េរិគនោះ, បុរសហៅ អាម៉េរិក័ង ឬ អាម៉េរិក័ន (បារ. Américain, អ. អាម៉េរិក័ន American), ស្ត្រីហៅ អាម៉េរិកែន (បារ. Américaine); ខ្មែរច្រើនហៅ អាម៉េរិក័ង ឬ អាម៉េរិក័ន ទាំងបុរសទាំងស្ត្រី : ប្រុសអាម៉េរិក័ង, ស្រីអាម៉េរិក័ង ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មហាទ្វីប ផង ។
-
អាម៉េរិក័ង
or អាម៉េរិក័ន, អាម៉េរិកែន
(មើលក្នុងពាក្យ អាម៉េរិក ឬ អាម៉េរិគ) ។
-
អាម៉េរិគ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អាម៉េរិក) ។