Khmer Dictionary: ព
Chuon Nath's Khmer-Khmer Dictionary
-
ពន្យឺត
( កិ.កិរិយាសព្ទ )
ធ្វើឲ្យយឺត, ទាញឲ្យយឺត; ធ្វើឲ្យយឺតយូរ : ពន្យឺតខ្សែ; ពន្យឺតដំណើរ, ពន្យឺតការ ។
-
ពន្យឺន
( កិ.កិរិយាសព្ទ )
ធ្វើឲ្យយឺន; ឲ្យយឺនយូរ, ឲ្យឋិតថេរ : ពន្យឺនសាមគ្គី, ពន្យឺនមិត្តភាព ។
-
ពន្យុយ
( កិ.កិរិយាសព្ទ )
or ពន្យូយ
បន្លាចដោយពាក្យឧទានថា យុយ ! ឬ យូយ ! ដូចជាថា យុយដំរី ! ឬ យូយខ្លា ! ជាដើម : វាកាន់ដង្កូវមកពន្យុយខ្ញុំ ។
-
ពន្យុល
( កិ.កិរិយាសព្ទ )
ធ្វើឲ្យយុល, ទាញយឺតឲ្យយុលចុះ : ពន្យុលមែកឈើ ។
-
ពន្យុះ
( កិ.កិរិយាសព្ទ )
ពោលពាក្យឧទានថា យុះៗ !... : ពន្យុះឆ្កែឲ្យដេញខាំស្វា ។
-
ពន្យូយ
( កិ.កិរិយាសព្ទ )
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពន្យុយ) ។
-
ពន្យើ
( កិ.កិរិយាសព្ទ )
ពោលពាក្យឧទានថា យើ! ឬ យើ! យើ! : ខ្ញុំស្ដីប្រដៅទៅ វាពន្យើមករកខ្ញុំវិញ ។
-
ពន្យោល
( កិ.កិរិយាសព្ទ )
ធ្វើឲ្យយោលរឿយៗ គឺចាប់ទាញឬច្រានឲ្យច្រុលខ្លាំងហើយយោលឯងរឿយៗ ។
-
ពន្យះ
( កិ.កិរិយាសព្ទ )
ធ្វើឲ្យយះ, ចាប់ទាញឲ្យយះកន្ធែង ។
-
ពន្រាយ
[ពន់-ន្រាយ ]
ម.ព. ពណ្ណរាយ ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>