Khmer Dictionary: ព
Chuon Nath's Khmer-Khmer Dictionary
-
ពព្រិច
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលព្រិចៗមិនដាច់ : រលឹមពព្រិច; ថ្ងៃបណ្ដើរកូនពព្រិច ។
-
ពព្រឹម
( កិ.កិរិយាសព្ទ )
ដែលព្រឹមៗ, ដែលឃើញព្រឹមៗ : ភ្នែកពព្រឹម ។
-
ពព្រឹល
( គុ.គុនសព្ទ, ន.នាមសព្ទ )
វេលាដែលព្រះអាទិត្យទើបបំព្រាងនៅងងឹតព្រឹលៗ មិនទាន់ភ្លឺច្បាស់ : ចេញដំណើរទៅតាំងពីពព្រឹល; វេលាពព្រឹល ។
-
ពព្រឺស
( ឧ.ឧទានសព្ទ )
សូរឮព្រឹសៗរឿយៗ ។ កិ. វិ. ដែលទធាក់រឿយៗ : ទធាក់ព្រឺស ។
-
ពព្រុស
( គុ.គុនសព្ទ )
ដែលលាយចម្រុះព័ណ៌ តែតូចៗ ផ្អុចៗ : សពព្រុស, ខ្មៅពព្រុស, ក្រហមពព្រុស ។ ព. ប្រ. ចិត្តពព្រុស, សីលពព្រុស, ធម៌ពព្រុស ចិត្ត, សីល, ធម៌ដែលសៅហ្មងផ្អុចៗ ។
-
ពព្រូស
( ឧ.ឧទានសព្ទ )
សូរឮព្រូសៗរឿយៗ : មាន់បង្រះពព្រូស ។
-
ពព្រួក
( ឧ.ឧទានសព្ទ )
សូរឮព្រួកៗច្រើនដង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ប្រួក ឬ ព្រួក ផង) ។ គុ. ដែលមានសាច់ពុក, ផុយ ឬស្រួយ ជាន់, ច្របាច់ឬចាក់ឮព្រួកៗ ឬដែលមានសាច់ព្រោក : សាច់ហើមពព្រួក ។
-
ពព្រួច
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ចេញព្រួចៗរឿយៗ; ដែលព្រួចៗ ច្រើនដង : ទឹកពុះពព្រួច ។
-
ពព្រើត
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ព្រើតៗរឿយៗ : ញាក់ចិញ្ចើមពព្រើត ។
- ពព្រើតពព្រាំង ឬ - ពព្រាំងពព្រើត ដែលស្ទុះស្ទាឆ្លេឆ្លាងើបងើយព្រើតៗរឿយៗ ។
-
ពព្រើម
( កិ.កិរិយាសព្ទ )
ព្រើមខ្លាំង, ព្រើមឥតអាក់ : ធ្វើខ្លួនឲ្យនឹងធឹងបន្តិចទៅ កុំពព្រើមពេក !; ត្រីចង្វាជ្រើមពព្រើម ត្រីចង្វាច្រើនដែលជ្រើមក្នុងទឹកមើលទៅឃើញ ។
<< Prev 1 ... 15 16 17 18 19 20 Next >>