Khmer Dictionary: ន
Chuon Nath's Khmer-Khmer Dictionary
-
នប
( ន.នាមសព្ទ )
ស្នបកន្ទេលសម្រាប់ចូលដេកកណ្ដាលវាលបង្ការមិនឲ្យមូសខាំ មិនឲ្យទឹកសន្សើមធ្លាក់មកត្រូវខ្លួន :
- ដេកនប គឺ ដេកក្នុងនប ។
-
នបុំសកលិង្គ
( ន.នាមសព្ទ )
[នៈប៉ុង-សៈ កៈលិង ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ភេទកណ្ដាល គឺមិនមែនប្រុសមិនមែនស្រី (ពាក្យសម្រាប់ប្រើក្នុងវេយ្យាករណ៍ សំ. បា.) ។
-
នបុំសកៈ
( ន.នាមសព្ទ )
[នៈប៉ុង-សៈ កៈ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ខ្ទើយ ។
-
នប់
( គុ.គុនសព្ទ )
កន្តុប, ត្រមុល : ស្នែងនប់ ។
-
នព្វ
( ប. សំ.បកតិសំខ្យា ( ប្រើត្រឹមតែ សំខ្យា. គឺសំខ្យាសព្ទ ក៏មាន ) )
[នប់ ]
( បា.បាលី ( បាលីភាសា ) )
(នវ) ប្រាំបួន (៩) ។ គុ. ថ្មី (មិនសូវប្រើ) ។
- នព្វគុណ (នប់ពៈគុន) ន. ឬ គុ. (សំ. បា. នវ + គុណ “គុណដោយចំណែកប្រាំបួន”) ឈ្មោះមាសទឹក ៩ : មាសនព្វគុណ ។
- នព្វគ្រោះ (នប់ពៈ--) ន. (សំ. នវ+គ្រហ) ឈ្មោះផ្កាយគ្រោះទាំងប្រាំបួនគឺរាប់ព្រះអាទិត្យ, ព្រះចន្ទ បញ្ចូលផងជាពីរ, និងផ្កាយ អង្គារ, ពុធ, ព្រហស្បតិ៍, សុក្រ, សៅរ៍, រាហុ៍, កេតុ គ្រប់ជា៩ ។
- នព្វន្ត (នប់-ពន់) ន. (បា. នវ + អន្ត > នវន្ត “វិជ្ជាលេខមាន ៩ ជាទីបំផុត”) ឈ្មោះវិជ្ជាបំបែកលេខតាំងពីមួយដល់ប្រាំបួន : ក្បួននព្វន្ត, លេខនព្វន្ត, រៀននព្វន្ត ។
- នព្វរ័តន៍ ឬ នព្វរត្ន (នប់-ពៈរ័ត) ន. (បា. នវ+រតន; សំ. នវ + រត្ន) រតនៈ ៩ ប្រការគឺ មុក្តា, បទុមរាគ (ទទឹម), បុស្សរាគ (ប៊ុត), ពេជ្រ, មរកត, ពៃទូរ្យ, ប្រពាល, កណ្ដៀង, ផលិក ។
- នព្វលោកុត្តរ (នប់ពៈលោកុត-តៈរ៉ៈ ឬ--កុត-ដ) ន. (សំ. បា. នវ--) ធម៌ចម្លងសត្វឲ្យឆ្លងផុតចាកលោក គឺមគ្គ ៤ ផល ៤ និព្វាន ១; ហៅឲ្យពេញថា នព្វលោកុត្តរធម៌ ។
- នព្វលោកុត្តរធម៌ (នប់ពៈលោកុត-តៈរ៉ៈ ធ័រ) ន. (ដូចគ្នានឹង (នព្វលោកុត្តរ ដែរ) ។ នព្វស័ក ន. ឬ គុ. ស័កទី ៩ ក្នុងចំនួន ១០ ឆ្នាំ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ស័ក ផង) ។ល។
-
នភកេតន៍
( ន.នាមសព្ទ )
[នៈភៈកែត ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(នភ “ពពក, មេឃ, អាកាស” + កេតន “ទង់” ទង់អាកាស គឺព្រះអាទិត្យ, ថ្ងៃ (សម្រាប់ប្រើក្នុងកាព្យ បើកវីត្រូវការប្រើ) ។
-
នភប្រាណ
( ន.នាមសព្ទ )
[នៈភៈប្រាណ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ដង្ហើមអាកាស គឺខ្យល់ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ។
-
នភមណី
( ន.នាមសព្ទ )
[នៈភៈមៈនី ឬ នប់-- ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(នភ + មណិ) កែវមណីព្ធដ៏អាកាស គឺព្រះអាទិត្យ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ។
-
នភមណ្ឌល
( ន.នាមសព្ទ )
[នៈភៈមន់ឌល់ ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(នភោមណ្ឌល) មណ្ឌលពពក គឺពពកដែលមើលទៅឃើញដុំៗ ដោយសង្កាត់ៗ; អាកាសទាំងមូល ។
-
នភា
( ន.នាមសព្ទ )
[នៈភា]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(នភ) ពពក, មេឃ, អាកាស (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ។
<< Prev 1 2 3 4 5 6 ... 20 Next >>