Khmer Dictionary: ឱម
Chuon Nath's Khmer-Khmer Dictionary
	- 
		    ឱម !  
			 ( ន.នាមសព្ទ, ឧ.ឧទានសព្ទ ) 
		    		     
		   	
		   	
		   	
		       ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) ) ( ន.នាមសព្ទ, ឧ.ឧទានសព្ទ ) 
		    		     
		   	
		   	
		   	
		       ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
 (ឱម៑) ពាក្យសង្ខេបជាបទសន្ធិនៃអក្សរ ៣ តួគឺ អ ឧ. ម., អ + ឧ > ឱ + ម > ឱម ឬ ឱ្ម; អ. គឺ វិស្ណុ, ឧ. គឺ សិវៈ, ម. គឺ ព្រហ្ម; ជាត្រៃសរណៈរបស់ពួកព្រាហ្មណិក សម្រាប់បញ្ចេញវចីភេទគោរពចំពោះទេវតាស័ក្តិសិទ្ធិ ៣ អង្គគឺ ព្រះវិស្ណុ, ព្រះឥសូរ, ព្រះព្រហ្ម; ប្រើរៀងក្នុងខាងដើមបទវេទ, មន្ត និងសេចក្ដីសូត្រផ្សេងៗ ឬប្រើជាពាក្យបន្លឺសូមពរសូមជ័យស្រីសួស្ដី ឬក៏ប្រកាសជ័យជម្នះ (ត្រូវគ្នានឹងពាក្យ ជយោ !) ក៏មាន, ប្រើជាពាក្យបន្លឺទទួលអំណរ (ត្រូវគ្នានឹងបាក្យ សាធុ!) ក៏មាន ។ ខ្មែរសម័យបុរាណប្រើជា ឱម! ឬ ឱ្ម ! តាមបែបដើម, លុះចំណេរកាលតមក ច្រើនប្រើក្លាយជា ឩម (អូម), សម្រាប់រៀងក្នុងខាងដើមមន្តអាគម ។ ឱម > អាម ក៏មាន; ខ្មែរក្នុងអបរសម័យ ច្រើនប្រើ អាម ជាបរិវារសព្ទរបស់ ឩម, និយាយថា
 - ឩមអាម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឩម! និង អាម ទៀតផង) ។ ពួកពុទ្ធសាសនិកក្នុងអបរសម័យរៀងមកដល់បច្ចុប្បន្ននេះ យកពាក្យ ឱម ! មកប្រើជា រត្នត្រ័យសង្ខេប គឺ អ. ឧ. ម. ដូចបែបដើមដែរ ប៉ុន្តែសំដៅសេចក្ដីថា អ. គឺ អរហំសម្មាសម្ពុទ្ធ, ឧ. គឺ ឧត្ដមធម៌, ម. គឺ មហាសង្ឃ (ព្រះពុទ្ធ, ព្រះធម៌, ព្រះសង្ឃ); នមស្ការថា នមោ ឱមស្ស ! សូមនមស្ការចំពោះ អ. ឧ. ម. គឺ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ! ឬថា នមោ ឱមរតនត្តយស្ស ! សូមនមស្ការចំពោះ អ. ឧ. ម. រត្នត្រ័យគឺ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ! ។
 
- 
		    ឱមសត្ត  
			 ( ន.នាមសព្ទ ) 
		      [អោ-មៈ-សាត់ ឬ អោ-មៈកៈសាត់ ] 		     
		   	
		   	
		     or ឱមកសត្ត
		    
		   	
		       ( បា.បាលី ( បាលីភាសា ) ) ( ន.នាមសព្ទ ) 
		      [អោ-មៈ-សាត់ ឬ អោ-មៈកៈសាត់ ] 		     
		   	
		   	
		     or ឱមកសត្ត
		    
		   	
		       ( បា.បាលី ( បាលីភាសា ) )
 សត្តថោកទាប គឺជនអ្នកប្រព្រឹត្តអំពើអាក្រក់មានទុច្ចរិត ១០ ជាដើម (ប្រើជា-- សត្វ ក៏បាន) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : ឱមកសត្ត រែងមានវិបត្តិ ដោយក្តីរងទុក្ខ នេះហើយនោះទៀត ចង្អៀតឥតសុខ ពុំបានស្រណុក ក្នុងថ្ងៃណាមួយ ។ (វេវ. លាមកសត្ត ឬ --សត្វ; ព. ផ្ទ. អនោមសត្ត ឬ អនោមកសត្ត ឬក៏ --សត្វ) ។
 
Headley's Khmer-English Dictionary
	- 
		    ឱម
			 ( i ) 
		      [ʔaom] 		     
		    
		        - detail » ( i ) 
		      [ʔaom] 		     
		    
		        - detail »
 Om, exclamation of solemn affirmation, spoken before and after prayers and magical incantations; roughly equivalent to `hail' and `amen' (regarded by Hindus as a sacred syllable, the absolute essence of the Divine Principle; it is repeated by Buddhist monks to achieve a state of emptiness or detachment from the physical world; the word is popularly believed to be composed of the letters អ , ម which stand for Vishnu, Shiva and Brahma or the Buddha, Dharma and priesthood)
 
- 
		    ឱមសត្ត
			 ( n ) 
		      [ʔaomeaʔsat] 		     
		    
		        - detail » ( n ) 
		      [ʔaomeaʔsat] 		     
		    
		        - detail »
 criminal, evildoer
 
- 
		    ឱមសវាទ
			 ( n ) 
		      [ʔaomeaʔsaʔviet] 		     
		    
		        - detail » ( n ) 
		      [ʔaomeaʔsaʔviet] 		     
		    
		        - detail »
 sarcasm, cynicism
 
- 
		    ឱមិក
			 ( adj ) 
		      [ʔaomɨk] 		     
		    
		        - detail » ( adj ) 
		      [ʔaomɨk] 		     
		    
		        - detail »
 to be inferior; subordinate, lower (in class, rank or status)
 
