Khmer Dictionary: អារក្ខ
Chuon Nath's Khmer-Khmer Dictionary
	- 
		    អារក្ខ  
			 ( ន.នាមសព្ទ ) 
		      [--រ៉ាក់ ] 		     
		   	
		   	
		     or អារក្ស
		    
		   	
		       ( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) ) ( ន.នាមសព្ទ ) 
		      [--រ៉ាក់ ] 		     
		   	
		   	
		     or អារក្ស
		    
		   	
		       ( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
 ការបីបាច់, ការថែទាំឬមើលថែទាំ, ការគ្រប់គ្រង, ការកាន់កាប់រក្សា, ការថែរក្សាដោយយកចិត្តទុកដាក់; ដំណើរជួយរក្សាការពារ ។ ខ្មែរហៅខ្មោចល្បាក់សា, ខ្មោចមេមត់ឬបិសាច, អសុរកាយដែលកាន់កាប់ ថា អារក្ស សំដៅសេចក្ដីថា “ខ្មោចអ្នកបីបាច់រក្សា” : លៀងអារក្ស, អារក្សចូល, រូបអារក្ស, ភ្លេងអារក្ស, សព្ទអារក្ស ។
 - អារក្សត្បាល់ ឈ្មោះល្បែងក្មេងមួយប្រភេទលេងក្នុងវេលាយប់ខែភ្លឺ, មានក្មេងម្នាក់ទទូរសំពត់អង្គុយលើត្បាល់ធំផ្កាប់ ធ្វើជារូបអារក្ស, មានក្មេងច្រើននាក់អង្គុយព័ទ្ធជុំវិញ ច្រៀងទះដៃរាយទំនុក, ក្មេងដែលអង្គុយលើត្បាល់នោះធ្វើអាការកិរិយាដូចជាខ្មោចអារក្សចូល (ជាល្បែងលំអក់ព័ណ៌, មានតែក្នុងសម័យពីដើម) ។
 - អារក្សទឹក បិសាចអ្នករក្សាទឹក, ខ្មោចចាំទឹកឬខ្មោចទឹក (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រាក្ស័ស ផង) ។
 - អារក្ខទេវតា, អារក្ខទេព ឬ អារក្ស-- (--រ៉ាក-ខៈ-- ឬ --រ៉ាក់-ក្សៈ--) ទេវតាអ្នកបីបាច់រក្សាមនុស្ស (ហៅ ទេពារក្ខ, ទេវារក្ខ ឬ--រក្ស ក៏បាន ទេព្រ័ក្ស ក៏បាន) ។
 - អារក្សព្រៃ បិសាចរក្សាព្រៃ, ខ្មោចព្រៃ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រាក្ស័ស ផង) ។ល។
 
- 
		    អារក្ខ --  
			  
 (មើលក្នុងពាក្យ អារក្ខ ឬ អារក្ស) ។
 
- 
		    អារក្ខា  
			 ( ន.នាមសព្ទ ) 
		      [--រ៉ាក់-ខា ] 		     
		   	
		   	
		   	
		       ( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) ) ( ន.នាមសព្ទ ) 
		      [--រ៉ាក់-ខា ] 		     
		   	
		   	
		   	
		       ( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
 (អារក្សា) ការជួយរក្សាការពារឲ្យបានសេចក្ដីសុខស្រួល, ការឃុំគ្រងរក្សាការពារអន្តរាយ, ការមើលថែទាំប្រយ័ត្នមិនឲ្យអន្តរាយកើតឡើងបាន : កាលបើមានហេតុគួរឲ្យកើតមានអន្តរាយក្នុងទីអាវាស, សង្ឃអាចសូមអារក្ខអំពីរដ្ឋបាលបាន (តាមគួរដល់អនុញ្ញាតក្នុងវិន័យ) ។
 
Headley's Khmer-English Dictionary
	- 
		    អារក្ខ
			 ( n ) 
		      [ʔaarak, ʔaareak] 		     
		    
		        - detail » ( n ) 
		      [ʔaarak, ʔaareak] 		     
		    
		        - detail »
 spirit, demon (these supernatural beings may be benevolent or malevolent)
 
- 
		    អារក្ខ
			 ( n ) 
		      [ʔaarak, ʔaareak] 		     
		    
		        - detail » ( n ) 
		      [ʔaarak, ʔaareak] 		     
		    
		        - detail »
 care, protection; caring, protecting, guarding; administration; governing; assistance.
 
- 
		    អារក្ខ
			 ( v ) 
		      [ʔaarak, ʔaareak] 		     
		    
		        - detail » ( v ) 
		      [ʔaarak, ʔaareak] 		     
		    
		        - detail »
 to take care of
 
- 
		    អារក្ខា
			 ( n ) 
		      [ʔaarakkʰaa] 		     
		    
		        - detail » ( n ) 
		      [ʔaarakkʰaa] 		     
		    
		        - detail »
 police, law enforcement agency
 
