Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សុខ

Chuon Nath's Khmer-Khmer Dictionary
  1. សុខ ( គុ.គុនសព្ទ ) [សុក ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ដែល​សប្បាយ; ងាយ; ស្រួល; ស្រណុក; សម្រាន្ត ។ ន. សេចក្ដី​សប្បាយ; ដំណើរ​ងាយ; ដំណើរ​ស្រួល; ដំណើរ​ស្រណុក; សេចក្ដី​សម្រាន្ត : មាន​សុខ, បាន​សុខ ។ ប្រើ​ពាក្យ “សេចក្ដី” ផ្សំ​ខាង​ដើម​ផង​ក៏​បាន : មាន​សេចក្ដី​សុខ ។ ព. ផ្ទ. ទុក្ខ ។
    - សុខ​កថា (សុខៈកៈ--) សម្ដី​ដែល​នាំ​ឲ្យ​បាន​សុខ ។
    - សុខ​កាម (សុខៈ--) អ្នក​ស្រឡាញ់​សុខ, អ្នក​ប្រាថ្នា​សុខ ។
    - សុខ​កាយ (សុក--) ស្រួល​ខ្លួន ។
    - សុខ​ការណ៍ (សុខៈ--) ហេតុ​ដែល​នាំ​ឲ្យ​បាន​សុខ, ឲ្យ​បាន​ស្រួល ។
    - សុខ​កិរិយា ឬ --ក្រិយា (សុខៈ--) ការ​ធ្វើ​ឲ្យ​បាន​សុខ, ឲ្យ​បាន​ស្រួល ។
    - សុខ​ក្សេម ឬ - សុខ​ក្សេមក្សាន្ត (សុក--) សុខ​សម្រាន្ត, សុខ​ស្រួល ។
    - សុខ​ចិត្ត (សុក--) សប្បាយ​ចិត្ត; ពេញ​ចិត្ត, ល្មម​ដល់​ចិត្ត ។
    - សុខ​ទាយក (សុខៈ​ទាយក់) អ្នក​ឲ្យ​សុខ (បើ​ស្ត្រី​ជា សុខ​ទាយិកា) ។
    - សុខ​ទុក្ខ ឬ - ទុក្ខ​សុខ (សុក-- ឬ ទុក-សុក) សុខ​និង​ទុក្ខ​ឬ​ទុក្ខ​និង​សុខ ។
    - សុខ​ប្រធាន (សុ-ខ័ប-ប្រៈ--) ការ​ប្រគល់​សុខ​ឲ្យ, ការ​ឲ្យ​សុខ ។
    - សុខ​ប្រាប្ត (សុខៈប្រាប ឬ--ខ័ប--) អ្នក​ដែល​បាន​ប្រទះ​សេចក្ដី​សុខ, អ្នក​បាន​សុខ ។
    - សុខ​ព័ន្ធន៍ (សុខៈពាន់) ការ​ជាប់​ជំពាក់​ដោយ​សេចក្ដី​សុខ (ក្នុង​លោក) ។
    - សុខ​ភាព (សុខៈ​ភាប) ភាព​ជា​សុខ, សេចក្ដី​សុខ ។
    - សុខ​ភូមិ (សុខៈ​ភូម) ទី​ដែល​ប្រកប​ដោយ​សុខ, ទី​ស្រួល​នៅ ។
    - សុខ​យាត្រា (សុខៈ--) ការ​ដើរ​ស្រួល ។
    - សុខ​យាន (សុខៈ--) យាន​ស្រួល​ជិះ ។
    - សុខ​លក្ខណៈ (សុខៈ--) លក្ខណៈ​នៃ​សេចក្ដី​សុខ ។
    - សុខ​លាភ (សុខៈ--) ការ​បាន​សុខ ។
    - សុខ​វឌ្ឍកៈ ឬ--វ័ឌ្ឍក៍ (សុខៈ​វ័ត-ឍៈកៈ ឬ--វ័ត) អ្នក​ដែល​ចម្រើន​ដោយ​សុខ (បើ​ស្ត្រី​ជា សុខ​វឌ្ឍិកា) ។
    - សុខ​វឌ្ឍនៈ ឬ--វ័ឌ្ឍន៍ (សុខៈវ័ត-ឍៈនៈ ឬ--វ័ត) ការ​ចម្រើន​ដោយ​សុខ ។
    - សុខ​វិជ្ជា ឬ--វិទ្យា (សុខៈ--) វិជ្ជា​ប្រាប់​វិធី​ប្រតិបត្តិ​ឬ​ថែទាំ​មាន​ការ​សម្អាត​ជាដើម ដែល​នាំ​ឲ្យ​បាន​សុខ ។
    - សុខ​វិទ្យាសាស្រ្ត (សុខៈ--) ក្បួន​ឬ​តម្រា, ច្បាប់​និយាយ​អំពី​ខុស​វិទ្យា ។
    - សុខ​វេទនា (សុខៈវេទៈនា) ការ​ទទួល​អារម្មណ៍​ជា​សុខ ។
    - សុខ​សម្ផស្ស (សុខៈសំ-ផស់) សម្ផស្ស​ដែល​ស្រួល, ការ​ប៉ះ​ប្រទះ​​សេចក្ដី​សុខ ។
    - សុខ​សម្ភាស (សុខៈ​សំភាស) អ្នក​ពោល​ពាក្យ​នាំ​ឲ្យ​បាន​សុខ; អ្នក​និយាយ​សម្ដី​ងាយ​ស្ដាប់ ។
    - សុខ​សយនា (សុខៈសៈយ៉ៈ ន៉ា) កន្លែង​ដេក​ស្រួល ។
    - សុខ​សាន្ត (សុខ-សាន) សុខ​ស្ងប់ ។
    - សុខ​សាន្តត្រាណ (សុក-សានត្រាន) ដែល​មាន​ទី​ពំនាក់​ឬ​មាន​ទី​អាង​ឲ្យ​បាន​សុខ​ស្ងប់: ស្រុក​សុខ​សាន្តត្រាណ ។
    - សុខ​សាសន៍ (សុខៈ​សាស) ដំណឹង​ឬ​សំបុត្រ​ប្រាប់​សេចក្ដី​សុខ ។
    - សុខ​សួស្ដី (សុក--) សុខ​និង​សួស្ដី ។
    - សុខ​សេយ្យា (សុខៈ​សៃយ៉ា) ការ​ដេក​ជា​សុខ, ការ​ដេក​ស្រណុក ។
    - សុខា សេចក្ដី​សុខ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : សូម​ពួក​ទេញ្ត ជួយ​ឲ្យ​សុខា ដល់​ពួក​អ្នក​ត្រង់ កាន់​សីល​កាន់​ធម៌ បវរ​ផ្ចិតផ្ចង់ ពុំ​ដែល​លុះ​លង់ ក្នុង​ក្តី​ទុច្ចរិត ។
    - សុខាភិបាល (សំ. បា. < សុខ + អភិបាល) ការ​ថែ​រក្សា​ឬ​គ្រប់គ្រង់, ទំនុក​បម្រុង​ឲ្យ​បាន​សុខ ។ ឈ្មោះ​ក្រសួង​រដ្ឋ​មន្រ្តី​មួយ​កាន់​កាប់​ខាង​មុខ​ការ​ថែ​រក្សា​ប្រជា​ពលរដ្ឋ​ឲ្យ​បាន​ប្រកប​ដោយ​សុខ​ភាព​គឺ​ក្រសួង​ពេទ្យ : ក្រសួង​សុខាភិបាល ឬ ក្រសួង​សាធារណ​សុខាភិបាល ក្រសួង​សុខាភិបាល​ជា​សាធារណៈ ។
    - សុខាភិយាចនា (--ចៈន៉ា; < សុខ + អភិ-យាចនា “ការ​អង្វរ; ការ​បន់ស្រន់​សូម​ឲ្យ​បាន​សុខ”) ការ​បន់ស្រន់, បួងសួង, សំបូងសង្រូង​សូម​ឲ្យ​បាន​សុខ : ធ្វើ​សុខាភិយាចនា ។
    - សុខារម្មណ៍ (បា. < សុខ + អារម្មណ) អារម្មណ៍​ជា​សុខ, អារម្មណ៍​ដែល​ទទួល​សេចក្ដី​សុខ ។
    - សុខាសា (បា. < សុខ + អាសា “ចំណង”) បំណង​ឲ្យ​បាន​សុខ​ទៅ​មុខ) ។ល។
  2. សុខ -- or សុខា--
    (មើល​ក្នុង​ពាក្យ សុខ) ។
  3. សុខកំបុត ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ ) [សុក--]   ( ព. សា.ពាក្យសាមញ្ញ ( ពាក្យធម្មតា ឬ ពាក្យផ្សា ) )
    ដែល​និយាយ​ឬ​គិត​កំបុត​ៗ​ខ្លី​ៗ : និយាយ​សុខ​កំបុត, គំនិត​សុខ​កំបុត ។ ចាស់​ទុំ​តំណាល​ថា កាល​ពី​ព្រេង​នាយ​មាន​តា​ម្នាក់​ឈ្មោះ​ សុខ គាត់​ច្រើន​និយាយ​ខ្លី​ៗ​កំបុត​ៗ ទើប​គេ​ប្រៀប​ថា ដូច តា​សុខ​កំបុត ។
  4. សុខដុម ( ន.នាមសព្ទ ) [សុ-ខៈដុំ ] or សុខដុមរមនា   ( បា.បាលី​ ( បាលីភាសា ) )
    (សុខតម “សុខ​ក្រៃលែង”; រមន “សេចក្ដី​រីករាយ”) ការ​នៅ​ផ្តុំ​គ្នា​ឬ​នៅ​មូល​គ្នា​ជា​សុខ​ឥត​មោះហ្មង​ឬ​សេចក្ដី​រីករាយ​សប្បាយ​ដោយ​ការ​នៅ​មូល​គ្នា​ជា​សុខ​ស្រួល (ព. បុ.) : រក​ស៊ី​ដោយ​សុខដុម, នៅ​ដោយ​សុខដុម​រមនា ។ ប្រើ​ជា កិ. ក៏​បាន : ចេះ​តែ​សុខដុម​នឹង​គ្នា​ជានិច្ច; ត្រូវ​សុខដុម​រមនា​នឹង​គ្នា​ទៅ ! និយាយ​ឬ​សរសេរ​ក្លាយ​ជា សុខដុំ រំមនា (គួរ​លែង​ប្រើ) ។
  5. សុខដុំ [សុ-ខៈ-- ]
    មើល​ពាក្យ សុខដុម ។
  6. សុខាវតី ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ) )
    ឈ្មោះ​ឋាន​សួគ៌​ក្នុង​គម្ពីរ​លទ្ធិ​មហាយាន ដែល​ចែង​ថា​ជា​ឋាន​មួយ​ដែល​ព្រះ​ពុទ្ធ​គង់​នៅ​មាន​ព្រះ​ជន្ម​វែង​ឥត​គណនា ។ ក្នុង​លទ្ធិ​ថេរវាទ យើង​មិន​និយាយ​ថា​មាន​ឋាន​សួគ៌​ឈ្មោះ​នេះ​សោះ​ឡើយ ។
  7. សុខិតកាល ( ន.នាមសព្ទ ) [សុ-ខិ-តៈ-- ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    កាល​ឬ​វេលា​ដែល​មាន​សេចក្ដី​សុខ : សត្វ​លោក​តែង​រីករាយ​ក្នុង​សុខិត​កាល ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : សុខិត​កាល ជន​ទាំង​អម្បាល តែង​ភ្លេច​ក្តី​ទុក្ខ រីករាយ​សប្បាយ ឆ្ពោះ​តែ​ត្រង់​សុខ កាល​វេន​ក្តី​ទុក្ខ គ្រលុក​ចូល​មក ។ ទើប​ស្ទុះ​ច្រឡោត ទាំង​ខ្លៅ​ទាំង​ឆោត ខំ​ប្រឹង​រាវ​រក ឲ្យ​គេ​ជ្រោមជ្រែង ខ្វាត់ខ្វែង​ជ្រុលជ្រក ជួន​បាន​គេ​មក​ជួន​ឃែត​ទទេ ។
  8. សុខុម ( គុ.គុនសព្ទ ) [សុ-ខុំ ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សូក្ស្ម) ល្អិត, ឆ្មារ, ម៉ដ្ឋ; ប៉ផូរ, ផូរផង់; ល្វន់; តូច​ណាស់; ចង្អៀត​ក្រយល់; ឈ្លាសវៃ :
    - សេចក្ដី​សុខុម សេចក្ដី​ចង្អៀត​ក្រ​យល់, អាថ៌​កំបាំង ។
    - គំនិត​សុខុម គំនិត​ល្អិត; គំនិត​ជិតដិត ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. សុខុម៉ៈ, ដូច​ជា សុខុម​កថា ឬ--វាចា សម្ដី​សុខុម, សម្ដី​ល្អិត ។
    - សុខុម​គម្ភីរ​ភាព (--ម៉ៈ ឬ--ខុំ-គ័ម-ភីរៈភាប) ដែល​មាន​ដំណើរ​ឬ​សេចក្ដី​ល្អិត​ជ្រាលជ្រៅ : ព្រះ​អភិធម្ម​ជា​ធម៌​សុខុម​គម្ភីរ​ភាព ។
    - សុខុមច្ឆវី (--មុ័ច-ឆៈ--) ឆវី​ម៉ដ្ឋ​ផូរផង់, អ្នក​ដែល​មាន​ឆវី​ម៉ដ្ឋ​ប៉ផូរ ។
    - សុខុម​ធម៌ ធម៌​សុខុម ។
    - សុខុមប្បញ្ញា (--មុ័ប-បុ័ញ-ញ៉ា) ប្រាជ្ញា​ល្អិត, ប្រាជ្ញ​ឈ្លាសវៃ ។
    - សុខុម​ព័ណ៌ ឬ--វណ្ណ ព័ណ៌​ឬ​សម្បុរ​ផូរផង់ ។
    - សុខុម​ព័ស្រ្ត សំពត់​សាច់​ម៉ដ្ឋ ។
    - សុខុម​ភាព ភាព​សុខុម ។
    - សុខុម​មតិ (--ម៉ៈមៈតិ) គំនិត​ល្អិត។
    - សុខុម​មន្តី (--ម៉ៈ ម៉ន់-តី) អ្នក​ដែល​មាន​ការ​ប្រឹក្សា​យ៉ាង​ល្អិត (បើ​ស្ត្រី​ជា សុខុម​មន្តិនី) ។
    - សុខុម​វាទី អ្នក​ដែល​ច្រើន​ប្រើ​សម្ដី​ល្អិត (បើ​ស្ត្រី​ជា សុខុម​វាទិនី) ។
    - សុខុម​សត្ត ឬ--សត្វ (ម៉ៈសាត់) សត្វ​ល្អិត : កណ្តូប, កន្ទុំរុយ, មូស, ក្អាត, សុច, កណ្តៀរ,... ជា​សុខុម​សត្ត ។ល។
  9. សុខុម --
    (មើល​ក្នុង​ពាក្យ សុខុម) ។
  10. សុខុមាល ( គុ.គុនសព្ទ ) [--ម៉ាល ]
    (សុកុមារ) ដែល​ចម្រើន​ដោយ​សេចក្ដី​សុខ, ដែល​ធ្លាប់​តែ​ស្រណុក (មិន​ដែល​ប្រទះ​នឿយ​ហត់) : មនុស្ស​សុខុមាល ។
    - សុខុមាល​ជាតិ (--ម៉ាល៉ៈជាត) ជាតិ​ជា​អ្នក​ធ្លាប់​តែ​ស្រណុក ។
    - សុខុមាល​ត្រកូល (--ម៉ាល៉ៈ--) ត្រកូល​ដែល​ចម្រើន​ដោយ​សេចក្ដី​សុខ ។
    - សុខុមាល​ភាព ភាព​នៃ​បុគ្គល​អ្នក​មាន​សេចក្ដី​សុខ, ការ​ដែល​ធ្លាប់​តែ​ស្រណុក : ឋិត​នៅ​ក្នុង​សុខុមាល​ភាព ។ល។

1   2   Next >>

Headley's Khmer-English Dictionary
  1. សុខ ( adj ) [sok]   - detail »
    to be healthy; to be safe, secure, peaceful, calm, tranquil; to be pleasant, comfortable; to be happy, glad, joyous; to be content, satisfied; to be successful.
  2. សុខ ( n ) [sok]   - detail »
    peace; joy, pleasure; health
  3. សុខា ( n ) [soʔkʰaa]   - detail »
    health, well-being
  4. សុខិតកាល ( n ) [soʔkʰeʔtaʔkaal]   - detail »
    happy time; peacetime; time of good health
  5. សុខុម ( adj ) [sokʰom]   - detail »
    to be minute, tiny; to be smooth; fine; exquisite
  6. សុខុម ( adj ) [sokʰom]   - detail »
    to be lively; merry, jolly, cheerful; bright
  7. សុខុម ( adj ) [sokʰom]   - detail »
    to be hidden, difficult to understand, secret, mysterious, enigmatic, subtle
  8. សុខុមាកាស ( n ) [soʔkʰoʔmaakaah]   - detail »
    microclimate
  9. សុខុមាល ( adj ) [soʔkʰoʔmaal]   - detail »
    to be blissful, happy; comfortable, well-to-do, easy, cozy; prosperous, healthy
  10. សុខេធិត   - detail »

Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar