Khmer Dictionary: មាន់
Chuon Nath's Khmer-Khmer Dictionary
	- 
		    មាន់  
			
		     ( ន.នាមសព្ទ ) 
		    		     
		   	
		   	
		   	
		     
សត្វទ្វិបាទមួយប្រភេទជាជាតិបក្សី តែហើរបានដោយខ្សោយ, ជាសត្វចិញ្ចឹមហៅថា មាន់ស្រុក ឬ ហៅត្រឹមតែ មាន់ ក៏បាន, ជាសត្វនៅក្នុងព្រៃ ហៅថា មាន់ព្រៃ ក៏មាន; មាន់ស្រុកមានច្រើនបែបគឺ មាន់ក្រញាស់ មានស្លាបក្រញាសច្រាងឡើងលើ; មាន់គក មានរូបធំជ្រងកជាងមាន់ទាំងពួង; មាន់ចែ មានរូបតូចជាងមាន់ទាង បែបភាពស្រដៀងនឹងមាន់ព្រៃ; មាន់ទាង មានរូបធំចុះបន្ទាប់ពីមាន់គកមក; មាន់នាឡ ឬ មាន់កណ្ដូង មាន់ដែលត្រងិលឥតកន្ទុយ; មាន់បារាំង មាន់ដែលបានពូជពីប្រទេសបារាំងមក; មាន់ម្រេច មាន់ដែលមានរូបតូចជាងមាន់ទាំងពួង ។ល។
 - 
		    មាន់ទឹក  
			
		     ( ន.នាមសព្ទ ) 
		    		     
		   	
		   	
		   	
		     
សត្វបក្សីមួយប្រភេទ មានជើងវែង កវែងមាត្រស្រដៀងនឹងកុកសាប់ នៅអាស្រ័យតែក្បែរមាត់ទឹកឬលើត្រឹបឬក៏បឿន ។
 - 
		    មាន់ទោរ  
			
		     ( ន.នាមសព្ទ ) 
		    		     
		   	
		   	
		   	
		     
សត្វបក្សីមួយប្រភេទ មានជើងវែងចំពុះស្រួច សម្បុរក្រហម នៅអាស្រ័យលើត្រឹបឬបឿន ។
 - 
		    មាន់ព្រៃ  
			
		     ( ន.នាមសព្ទ ) 
		    		     
		   	
		   	
		   	
		     
មាន់ដែលកើតនៅក្នុងព្រៃ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មាន់ ទៀតផង) ។
 - 
		    មាន់រងាវ  
			
		     ( ន.នាមសព្ទ ) 
		    		     
		   	
		   	
		   	
		     
ឈ្មោះពេលយប់ដែលមាន់តែងរងាវតាមចំណាំ : មាន់រងាវកុះ ពេលដែលមាន់រងាវកុះស្រុះគ្នាជិតភ្លឺ; មាន់រងាវទឹកជោរ ពេលដែលមាន់រងាវដំណាលនឹងវេលាទឹកសមុទ្រជោរមុនអធ្រាត្រ...។
 
Headley's Khmer-English Dictionary
	- 
		    មាន់
			
		     ( n ) 
		      [moan] 		     
		    
		        - detail »
		     
fowl, chicken
 
