Khmer Dictionary: បណ្ឌិត
Chuon Nath's Khmer-Khmer Dictionary
	- 
		    បណ្ឌិត  
			 ( ន.នាមសព្ទ ) 
		      [ប័ន-ឌិត ឬ បន់-ឌិត ] 		     
		   	
		   	
		   	
		       ( បា.បាលី ( បាលីភាសា ) ) ( ន.នាមសព្ទ ) 
		      [ប័ន-ឌិត ឬ បន់-ឌិត ] 		     
		   	
		   	
		   	
		       ( បា.បាលី ( បាលីភាសា ) )
 ជនអ្នកមានប្រាជ្ញាឈ្មោះ បណ្ឌា, ជនអ្នកប្រព្រឹត្តល្អគឺអ្នកកាន់សុចរិត ១០ ប្រការ, ឬដោយពិស្ដារ, កាន់សុចរិត ៤០ ប្រការដោយខ្ជាប់ខ្ជួនហ្មត់ចត់ជានិច្ច; អ្នកប្រាជ្ញខាងផ្លូវសុចរិតយុត្តិធម៌ (ព. ពុ.) ។ ព. ផ្ទ. ពាល ។ ពាក្យសាធារណៈថា អ្នកមានចំណេះជ្រៅជ្រះ, អ្នកឈ្លាសវៃ, អ្នកប្រាជ្ញ ។ តាមទម្លាប់ខ្មែរក្នុងសម័យបុរាណដែលគេគោរពព្រះពុទ្ធសាសនាណាស់, សូម្បីគ្រហស្ថកំលោះដែលទើបសឹកចាកផ្នួសថ្មីៗ គេក៏ហៅអ្នកនោះថា បណ្ឌិត ដែរ, ហៅក្លាយមកថា បន្ទិត, ហៅក្លាយឃ្លាតមកថា អន្ទិត ព្រោះគេយល់ថា អ្នកនោះបានបួស មានការចេះដឹង មានចរិយាមារយាទត្រឹមត្រូវ...។ ពាក្យសន្មតប្រើតាមសម័យនិយម, ហៅអ្នកមានវិជ្ជាថ្នាក់ខ្ពស់ដែលមានសញ្ញាបត្រ ដុកតូរ៉ាត៍ (Doctorat) ថា បណ្ឌិត ដុកទ័រ (Docteur) តាមឈ្មោះនៃវិទ្យាសាស្ត្រនោះៗ ដូចជា វេជ្ជបណ្ឌិត, បណ្ឌិតខាងច្បាប់, បណ្ឌិតខាងវិទ្យាសាស្ត្រ..., បណ្ឌិតខាងអក្សរសាស្ត្រ ជាដើម...។
 
- 
		    បណ្ឌិត្យ  
			 ( ន.នាមសព្ទ ) 
		      [ប័ន-ឌិត] 		     
		   	
		   	
		   	
		       ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) ) ( ន.នាមសព្ទ ) 
		      [ប័ន-ឌិត] 		     
		   	
		   	
		   	
		       ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
 (បណ្ឌិច្ច) ភាវៈនៃបណ្ឌិត; សភាព, ស្ថាន, ទី, តំណែង... នៃបណ្ឌិតដូចជា បណ្ឌិត្យសភា, រាជបណ្ឌិត្យស្ថាន ឬ រាជបណ្ឌិត្យសភា, ពុទ្ធសាសនបណ្ឌិត្យ ជាដើម ។
 
- 
		    បណ្ឌិតមានី  
			 ( ន.នាមសព្ទ ) 
		      [ប័ន-ឌិតៈមានី] 		     
		   	
		   	
		   	
		       ( បា.បាលី ( បាលីភាសា ) ) ( ន.នាមសព្ទ ) 
		      [ប័ន-ឌិតៈមានី] 		     
		   	
		   	
		   	
		       ( បា.បាលី ( បាលីភាសា ) )
 អ្នកមានមានះថាខ្លួនជាបណ្ឌិត; មានអត្ថន័យថា អ្នកមានចំណេះវិជ្ជាប្រកាន់ថា គ្មានអ្នកណាមានចំណេះស្មើនឹងខ្លួន (អ្នកនេះស្លាប់ចំណេះត្រឹមតែប៉ុណ្ណឹង); អ្នកមានចំណេះព្រួលៗប្រកាន់ថាឥតមានអ្នកណាចេះជាងខ្លួន (អ្នកនេះអស់មានផ្លូវចេះតទៅទៀត គឺមានតែរេចរិលចំណេះនោះទៅវិញ) ។ ស្ត្រីជា បណ្ឌិតមានិនី ។ ព. ផ្ទ. ពាលមានី, ពាលមានិនី ។
 
- 
		    បណ្ឌិតមានះ  
			 ( ន.នាមសព្ទ ) 
		      [ប័ន-ឌិតៈ មានះ ] 		     
		   	
		   	
		   	
		       ( បា.បាលី ( បាលីភាសា ) ) ( ន.នាមសព្ទ ) 
		      [ប័ន-ឌិតៈ មានះ ] 		     
		   	
		   	
		   	
		       ( បា.បាលី ( បាលីភាសា ) )
 (បណ្ឌិតមាន) ការប្រកាន់ថាខ្លួនជាបណ្ឌិត គឺមានះរបស់អ្នកល្ងង់ដែលលើកខ្លួនដោយប្រកាន់ថាខ្លួនជាអ្នកប្រាជ្ញ ។
 
Headley's Khmer-English Dictionary
	- 
		    បណ្ឌិត
			 ( n ) 
		      [bɑndɨt] 		     
		    
		        - detail » ( n ) 
		      [bɑndɨt] 		     
		    
		        - detail »
 scholar, wise man, learned man; former monk; (in modern usage) a person who holds a doctorate, Ph.D.
 
- 
		    បណ្ឌិត្យ
			 ( n ) 
		      [bandɨt] 		     
		    
		        - detail » ( n ) 
		      [bandɨt] 		     
		    
		        - detail »
 institute, academy
 
