Khmer Dictionary: មជ្ឈេលុប
Chuon Nath's Khmer-Khmer Dictionary
	- 
		    មជ្ឈេលុប  
			 ( ន.នាមសព្ទ ) 
		      [ម័ច-ឈេ លប់ ឬ--លោប៉ៈ  ] 		     
		   	
		   	
		     or មជ្ឈេលោប
		    
		   	
		       ( បា.បាលី ( បាលីភាសា ) ) ( ន.នាមសព្ទ ) 
		      [ម័ច-ឈេ លប់ ឬ--លោប៉ៈ  ] 		     
		   	
		   	
		     or មជ្ឈេលោប
		    
		   	
		       ( បា.បាលី ( បាលីភាសា ) )
 (--លោប) សព្ទ, ពាក្យ ឬសង្កាត់ពាក្យ ដែលលុបកណ្ដាលខ្លះចេញទុកឲ្យនៅតែខាងដើមនិងខាងចុង; ខាងភាសាបាលីដូចជា : សុដ្ឋុភាសិត “ពាក្យដែលគេពោលដោយប្រពៃ” លុបទុកត្រឹមតែ សុភាសិត “ពាក្យត្រឹមត្រូវ, ពាក្យពីរោះ”, ធាតុ-និធាន-ចេតិយ “ចេតិយជាទីតម្កល់ធាតុ ឬចេតិយដែលគេបញ្ចុះធាតុ” លុបទុកត្រឹមតែ ធាតុចេតិយ “ចេតិយបញ្ចុះធាតុ” ជាដើម; ខាងភាសាខ្មែរ, ដូចជា : ផ្ទះ-របស់-ខ្ញុំ ជា ផ្ទះខ្ញុំ, សត្វ-នៅ-ក្នុង-ទឹក ជា សត្វទឹក, អាវ-សម្រាប់- ការពារ-ទឹក-ភ្លៀង ជា អាវភ្លៀង ជាដើម ។
 
Headley's Khmer-English Dictionary
	- 
		    មជ្ឈេលុប
			 ( n ) 
		      [maccʰeilup] 		     
		    
		        - detail » ( n ) 
		      [maccʰeilup] 		     
		    
		        - detail »
 contracted word or phrase eg. ផ្ទះខ្ញុំ . 'my house' for the longer ផ្ទះរបស់ខ្ញុំ
 
