Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឧទក

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. នហានោទក ( ន.នាមសព្ទ ) [នៈហានោទក់ ឬ នៈហានោទៈកៈ]
    (នហាន “ការ​ងូត, សម្រាប់​ងូត” + ឧទក “ទឹក”, ឧ > ឱ = នហានោ​ទក) ទឹក​សម្រាប់​ងូត, ទឹក​ងូត; (រ. ស.) ព្រះ​នហោនោ​ទក (ទឹក​ស្រង់ សម្រាប់​ក្សត្រ​ទ្រង់​រាជ្យ) : ថ្វាយ​ព្រះ​នហានោ​ទក ។
  2. ប្រាក្រឹត ( ន.នាមសព្ទ ) [--ក្រិត]
    (ប្រាក្ឫត) ឈ្មោះ​ភាសា​កណ្ដាល (គ្រាម​ភាសា) នៃ​ជន​ជាតិ​ឥណ្ឌា​ទាំងឡាយ​ច្រើន​ប្រទេស មាន​តាំង​ក្នុង​បុរាណ​កាល​ព្រេង​នាយ ដរាប​មក​ដល់​សម័យ​បច្ចុប្បន្ន, ទាំង អយ៌កជន ក្នុង សក្ករដ្ឋ (នេប៉ាល) ជា​ជាតិ​ភូមិ​នៃ​ព្រះ​សក្យមុនី​សម្ពុទ្ធ ក៏​ប្រើ​ភាសា​ ប្រាក្រឹត ដែរ (បារ. Dialecte) ។ ប្រាក្រឹត នេះ​មាន​អត្ថន័យ​ថា ប្រក្រតី, ធម្មតា, សាមញ្ញ ក្លាយ​មក​ពី​ប្រភព​ដើម​នៃ​ពាក្យ​សំស្រ្កឹត​ជា​ភាសា​សម្រាំង​ថា ប្រក្ឫតិ “ប្រក្រតី” ប៉ុន្តែ​មាន​ទំនង​គួរ​ឲ្យ​ហៅ​ថា ភាសា​ផ្សែផ្សំ ឬ ភាសា​បំប្លែង ទៅ​វិញ ពីព្រោះ​មាន​ដើម​កំណើត​ជា​ភាសា​សំស្រ្កឹត​ខ្លះ​ជា​ភាសា​បាលី​ខ្លះ គ្រាន់​តែ​បំប្លែង​ចេញ​ឲ្យ​ឃ្លាត​ពី​ប្រភព​ដើម​ប៉ុណ្ណោះ ពុំ​មែន​ជា​សំស្ក្រឹត​ពុំមែន​ជា​បាលី​សុទ្ធសាធ ទាំង​ពុំមែន​ជា​សន្តាន​នៃ​ភាសា ឥណ្ឌូ-អឺរូប ចូល​លាយ​ផង​ទេ, ប្រាក្រឹត នេះ​ជា​សំដី​ប៉ះប៉ុន​ផ្សែផ្សំ​កាឡៃ​ឲ្យ​កើត​មាន​ឡើង សម្រាប់​និយាយ​សម្រាប់​សរសេរ​តាម​គួរ​ដល់​ការ​ស្រួល​រាល់​ជាតិ​ប៉ុណ្ណោះ​ឯង ។ ប្រាក្រឹត នេះ​មាន​ឈ្មោះ​ផ្សេង​ៗ​គ្នា, បើ​រាប់​ដោយ​សង្ខេប មាន៥​ឈ្មោះ​គឺ ១- ឝៅរសេនី (សៅរ៉ៈ សេនី Çaurasenī) ប្រាក្រឹត​ជា​សម្ដី​របស់​ជន​អ្នក​នៅ​ក្នុង​រដ្ឋ ឝូរសេន (សូរ៉ៈសេន៉ៈ Çūrasena គឺ​រដ្ឋ មថូរា Mathūrā ក្នុង​សម័យ​ត​មក) ។ ប្រាក្រឹត នេះ​មាន​លំនាំ​ស្រដៀង​នឹង​បាលី​ដោយ​អន្លើ​ៗ​ដែរ ប៉ុន្តែ​ច្រើន​បំប្លែង​អក្សរ អឃោសៈ ជា ឃោសៈ ដូច​បាលី​ថា បតិត “ដែល​ធ្លាក់​ឬ​ជ្រុះ​ហើយ” បំប្លែង​ជា បទិទ; យថា “យ៉ាង​ណា” ជា​យធា ជាដើម ។ ២- មហារាឞ្ត្រី (មហា​ស្ត្រី Mahārāstri ជា​ភាសា​អ្នក មហា​រាស្ត្រ​ទក្ខិណាបថ ភាគ​ខាង​លិច គឺ​រដ្ឋ ឌេក្ក័ន ខាង​លិច Dakkan Occidental) ជា​ប្រាក្រឹត​បំប្លែង​អក្សរ​ឃ្លាត​ពី​សំស្រ្កឹត​ដោយ​ច្រើន ដូច​ជា ឧទក “ទឹក” បំប្លែង ឧអអ; កបិ “ស្វា” ជា កឥ; សុខ “សុខ” ជា សោក្ខ ជាដើម ។ ៣- មាគធី (Māgadhḹ) ប្រាក្រឹត​របស់​ជន​អ្នក មគធ​រដ្ឋ គឺ​រដ្ឋ ពិហារ (Bihār) សម័យ​បច្ចុប្បន្ន, បំប្លែង​អក្សរ​ខុស​ពី​អក្សរ​សំស្ក្រឹត​និង​បាលី​ដោយ​ច្រើន​ដូច​ជា សំ. បុត្រស្យ “នៃ​កូន​ឬ​ដល់​កូន” បំប្លែង​ជា បុត្តឝ្ឝ (Puttaçça); រាជានស៑ (រាជាន័ស) “ស្ដេច​ទាំងឡាយ” ជា លាអាណោ (Lā-āṇo); រញ្ញា (បា.) “ដែល​ស្ដេច” ជា លាជិន (Lājina); អត្តនា (បា.) “ដោយ​ខ្លួន​ឯង” ជា​អតន (Atana); ជាយតេ “កើត, ប្រសូត” ជា យាយតេ (Yāyate) ជាដើម ។ ៤- អភ្រំឝ (អ័ប-ភ្រ័ម-សៈ Abhraṃça) ជា​ប្រាក្រឹត​រាយរង​ទន់​ខ្សោយ​កើត​មាន​ក្នុង​បច្ឆា​សម័យ ជា​សម្ដី​ផ្សែផ្សំ​របស់​អ្នក​ចុង​កាត់​មាត់​ញក ផ្សាយ​ចូល​មក​ខ្លះ ក្នុង​រដ្ឋ​នានា​ក្នុង​ប្រទេស​ឥណ្ឌា មិន​ពេញ​លក្ខណៈ​ជា​ភាសា​ប្រាក្រឹត ទេ ។ ៥- បៃឝាចី (ប៉ៃសាចី Paiçācḹ) ប្រាក្រឹត​ជា​សម្ដី​បិសាច គឺ​សម្ដី​ខ្មោច, ច្រើន​បំប្លែង​អក្សរ ឃោសៈ ជា អឃោសៈ (ជា​សម្ដី​អ្នក​របាំ) ដូច​ជា នគរ “ក្រុង” ជា នករ; គុរុ “ធ្ងន់; យូរ; គ្រូ” ជា ករុ ជាដើម ។ ភាសា​ខ្មែរ​យើង​មិន​មាន​ឈ្មោះ​ថា​មាន ប្រាក្រឹត ដូច​ឥណ្ឌា​ទេ ប៉ុន្តែ​បើ​និយាយ​ដោយ​ការ​ធៀប​ប្រដូច​ទៅ​នឹង​ឥណ្ឌា ក៏​មាន​ការ​បំប្លែង​សំស្ក្រឹត​និង​បាលី ឲ្យ​ឃ្លាត​ចាក​ប្រភព​ដើម​ក្រែល​ដែរ ដូច​ជា នគរ បំប្លែង​ជា អង្គរ; នង្គ័ល ជា អង្គ័ល; យមរាជ ជា ជមរាជ (ជំរាច); សៃន្យាភិមុខ ឬ សេនាភិមុខ ជា ស្នាភិមុខ; សេនាធិរាជ ឬ សៃន្យាធិរាជ ជា ស្នាធ្រាជ, សៃន្យ (សែន) ជា ស្រែន្យ; សៃន្យានុជិត ឬ សេនានុជិត ជា ស្រែនអញ្ជិត, វៃទ្យ ជា ពេទ្យ ឬ ពែទ្យ ជាដើម; សព្ទ​អារក្ស ឬ សម្ដី​មេមត់ ក៏​គួរ​ហៅ​ថា បៃសាចី បាន​ដែរ, ប៉ុន្តែ​យើង​នឹង​និយាយ​ឲ្យ​ពេញ​មាត់​ថា​ខ្មែរ​មាន ប្រាក្រឹត ដូច​ឥណ្ឌា​ខ្លះ​ដែរ​ក៏​ពុំ​កើត ពីព្រោះ ប្រាក្រឹត នោះ​មាន​ឈ្មោះ​ចំពោះ​តែ​ក្នុង​ជម្ពូ​ទ្វីប​គឺ​ឥណ្ឌា​ឯណោះ​យូរ​អង្វែង​ណាស់​ហើយ ។ល។
  3. មធុរោទក ( ន.នាមសព្ទ ) [មៈធុរោទក់ ]
    (< មធុរ + ឧទក) ទន្លេ​ដែល​ធំ​សម្បើម​ស្រដៀង​នឹង​សមុទ្រ តែ​មាន​ទឹក​សាប (ទន្លេ​សាប; ហៅ​ឲ្យ​ត្រូវ​តាម​រូប​សព្ទ​ថា សមុទ្រ​សាប ព្រោះ​ឥត​មាន​ទន្លេ​ណា​មួយ​មាន​ទឹក​ប្រៃ​ទេ សុទ្ធ​តែ​សាប​ដូច​គ្នា គ្រាន់​តែ​ធំ​ល្ហល្ហេវ​ដូច​សមុទ្រ​ប៉ុណ្ណោះ គឺ​ទន្លេ​ដូច​ជា​សមុទ្រ​ប៉ុន្តែ​មាន​ទឹក​សាប) ។ មើល​ក្នុង​ពាក្យ ទន្លេ​សាប ទៀត​ផង ។
  4. សីត ( គុ.គុនសព្ទ ) [--តៈ ]
    (ឝីត ឬ ឝីតល) ត្រជាក់, រងា ។
    - សីត​ករ ឬ
    - សីត​ភានុ,
    - សីត​រង្សី ឬ --រស្មី ព្រះ​ចន្រ្ទ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : សីត​ករ ដ៏​បវរ ដោយ​រង្សី, បូណ៌មី ខែ​កត្តិក ត្រជាក់​ស្រេង; ពួក​នរៈ និង​នារី នាំ​គ្នា​លេង, លោត​កញ្ឆេង សើច​សប្បាយ រីករាយ​ច្រើន ។
    - សីត​កាល ឬ--សម័យ វេលា​ត្រជាក់; រដូវ​រងា ។
    - សីត​ភ័យ ការ​ខ្លាច​រងា ។
    - សីត​ភិត (បា. --ភីត; សំ. ឝីតភីត) អ្នក​ដែល​ចាញ់​រងា ។
    - សីត​រស (--រស់) ទឹក​ត្រជាក់; (រ. ស.) : ព្រះ​សីត​រស ។
    - សីត​វាត ខ្យល់​ត្រជាក់ ។
    - សីតាលុ ដែល​មាន​ត្រជាក់​ច្រើន; ប្រទេស​រងា​ខ្លាំង; មនុស្ស​ចាញ់​រងា (ព. ផ្ទ. ឧណ្ហាលុ) ។
    - សីតុណ្ហ​ភាព (សីតុន-ហៈ--) ភាព​ត្រជាក់​និង​ក្ដៅ, ភាព​នៃ​បរិយាកាស​ត្រជាក់​និង​ក្ដៅ​ដែល​ផ្សព្វផ្សាយ​មក​ប៉ះ​លើ​ខ្លួន​យើង ។
    - សីតោទក (--ទៈកៈ ឬ--ទក់; បា. < សីត + ឧទក “ទឹក”) ទឹក​ត្រជាក់ (ព. ផ្ទ. ឧណ្ហោទក) ។
    - សីតល​ចិត្ត ឬ--ហទ័យ, --ហ្ឫទ័យ ចិត្ត​ត្រជាក់, ចិត្ត​ជា ។ល។
  5. សុគន្ធ ( គុ.គុនសព្ទ, ន.នាមសព្ទ ) [--គន់ ឬ--គន់-ធ]
    ក្លិន​ក្រអូប; គ្រឿង​ក្រអូប; ដែល​មាន​ក្លិន​ក្រអូប (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ព្រះ​សុគន្ធ ឬ សម្ដេច​ព្រះ​សុគន្ធាធិបតី ក្នុង​ពាក្យ សមណ​សក្ដិ ឬ--ស័ក្ដិ ផង) ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. សុ-គ័ន-ធៈ, ដូច​ជា សុគន្ធ​កុដិ ឬ--កុដី កុដិ​មាន​ក្លិន​ក្រអូប (ជា​ឈ្មោះ​កុដិ​លំនៅ​ព្រះ​សម្មា​សម្ពុទ្ធ, មាន​ផ្កា​ក្រអូប​ដែល​គេ​ដាក់​បូជា ឬ​ផ្កា​ឈើ​ជិត​ខាង​ផ្សាយ​ក្លិន​ក្រអូប​ជានិច្ច) ។
    - សុគន្ធ​ជាតិ ជាតិ​វត្ថុ​មាន​ក្លិន​ក្រអូប, គ្រឿង​ក្រអូប ។
    - សុគន្ធ​បុប្ផា ឬ - --បុស្ប ផ្កា​មាន​ក្លិន​ក្រអូប ។
    - សុគន្ធ​រស, សុគន្ធ​វារី ឬ - សុគន្ធោទក (--គ័ន-ធោ-ទក់; < សុគន្ធ + ឧទក “ទឹក”) ទឹក​ក្រអូប, ទឹក​អប់ ។ល។
  6. សុទ្ធ ( គុ.គុនសព្ទ ) [សុត]
    (ឝុទ្ធ) ដែល​ជ្រះ, ស្អាត, បរិសុទ្ធ; ត្រឹមត្រូវ; ផូរផង់, ហ្មត់ហ្មង; ស; ឥត​មន្ទិល; ឥត​លាយ; តែ​មួយ​ប្រភេទ, តែ​មួយ​មុខ; ហ្មត់ចត់ : ថ្មី​សុទ្ធ, ចិន​សុទ្ធ, បាយ​សុទ្ធ, ប្រាក់​សុទ្ធ ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ ច្រើន​តែ អ. ថ. សុត-ធៈ, ដូច​ជា សុទ្ធ​កម្ម អំពើ​បរិសុទ្ធ ។
    - សុទ្ធ​ចិត្ត ចិត្ត​បរិសុទ្ធ; ចិត្ត​ស្មោះ​ស្មើ ។
    - សុទ្ធ​បក្ខ ឬ
    - --បក្ស (--បុ័ក) ខាង​ខ្នើត ។
    - សុទ្ធ​ព័ណ៌ ឬ
    - --វណ្ណ ព័ណ៌​សុទ្ធ; ព័ណ៌​ស្អាត, សម្បុរ​ផូរផង់ ។
    - សុទ្ធ​ភាព ភាវៈ​ស្អាត; ចិត្ត​បរិសុទ្ធ ។
    - សុទ្ធ​ភោជន ភោជន​ស្អាត ។
    - សុទ្ធ​មតិ (--មៈតិ) គំនិត​ហ្មត់ចត់ ។
    - សុទ្ធ​រស (--រស់) ទឹក​សុទ្ធ; ទឹក​ស្អាត; ទឹក​សម្រាំង ។
    - សុទ្ធសាធ (សុត-សាត) គ្រប់​ព្រម, ទាំង​គ្រប់ : ដូច​សុទ្ធសាធ ដូច​គ្នា​ចាប់​ច្រឡំ ។
    - សុទ្ធ​សីល សីល​បរិសុទ្ធ, មារយាទ​ត្រឹមត្រូវ ។
    - សុទ្ធ​សូន្យ (សុត-សូន) បរិសុទ្ធ​ស្អាត, ឥត​មោះហ្មង : មារយាទ​សុទ្ធ​សូន្យ, ល្អ​សុទ្ធ​សូន្យ ។
    - សុទ្ធាជីព ឬ - សុទ្ធាជីវៈ (បា. < សុទ្ធ + អាជីវ) ការ​ចិញ្ចឹម​ជីវិត​បរិសុទ្ធ​ឬ​អ្នក​ដែល​មាន​ការ​ចិញ្ចឹម​ជីវិត​ត្រឹមត្រូវ ។
    - សុទ្ធាវាស (បា. < សុទ្ធ + អាវាស “លំនៅ”) លំនៅ​របស់​អ្នក​បរិសុទ្ធ; ឈ្មោះ​ព្រហ្ម​លោក​ជា​លំនៅ​នៃ​ពួក​អរិយ​បុគ្គល​ជា​អនាគាមី : ឋាន​សុទ្ធាវាស មាន ៥ ជាន់​គឺ អវិហា, អតប្បា, សុទស្សា, សុទស្សី, អកនិដ្ឋា (ព. ពុ.) ។
    - សុទ្ធោទ ឬ - សុទ្ធោ​ទក (--ទក់; បា. < សុទ្ធ + ឧទ ឬ ឧទក “ទឹក”) ទឹក​សុទ្ធ; ទឹក​ស្អាត; ទឹក​សម្រាំង, ទឹក​តម្រង, សុទ្ធ​រស ។ល។
  7. សោទក ( គុ.គុនសព្ទ ) [--ទក់ ]
    (< ស “ប្រកប​ដោយ” + ឧទក “ទឹក”) ដែល​មាន​ទឹក : ត្រពាំង​សោទក (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ។ ន. ផ្លូវ​ទឹក, ធ្នារ​ទឹក ។
  8. អប្បោទក ( ន.នាមសព្ទ ) [អ័ប-ប៉ោទៈ កៈ ឬ --ទក់ ]
    (< អប្ប “តិច” + ឧទក “ទឹក”, ឧ > ឱ) ដែល​មាន​ទឹក​តិច; ទឹក​តិច; អ្វី​ៗ​ឬ​ម្ហូប​ចំណី​ដែល​មិន​សូវ​មាន​ទឹក, ដែល​ខាប់ : បបរ​សណ្តែក​អប្បោទក ។ អប្បោទក​យាគូ (--ទៈកៈ--) បបរ​ខាប់ ។ អប្បោទក​បាយាស (--ទៈកៈ--) បាយាស​តិច​ទឹក, បាយាស​ខាប់ ។ អប្បោទក​សូប (--ទៈកៈ--) សម្ល​តិច​ទឹក ។ល។
  9. ឧណ្ហ ( គុ.គុនសព្ទ ) [អ៊ុន-ហៈ]
    (ឧ ឞ្ណ) ក្ដៅ ។ ព. ផ្ទ. សីត ឬ សីតល ។ (ខ្មែរ អ. ថ. អ៊ុន) សំដៅ​សេចក្ដី​ថា “ក្ដៅ​បន្តិច​ៗ, ក្ដៅ​សង្អន់​ៗ” : ទឹក​ក្ដៅ​ឧណ្ហ​ៗ (ដើម្បី​កុំ​ឲ្យ​ច្រឡំ, សរសេរ​ជា ឧណ្ហ៍ ក៏​បាន : ក្ដៅ​ឧណ្ហ៍​ៗ) ។
    - ឧណ្ហ​កាល ឬ
    - --សម័យ កាល​ឬ​សម័យ​ក្ដៅ, រដូវ​ក្ដៅ ។
    - ឧណ្ហ​ចិត្ត ឬ
    - --ហទ័យ ចិត្ត​ក្ដៅ, ចិត្ត​រហេវរហាវ; ចិត្ត​កំពុង​ក្ដៅ ។
    - ឧណ្ហ៍​ចិត្ត កក់​ក្ដៅ​ក្នុង​ចិត្ត, នឹក​សង្ឃឹម ។
    - ឧណ្ហដ្ឋាន ទី​ឬ​កន្លែង​ក្ដៅ ។ ឧណ្ហប្បទេស ប្រទេស​ក្ដៅ ។
    - ឧណ្ហ​ភ័យ ការ​ខ្លាច​ក្ដៅ ។
    - ឧណ្ហ​ភាព ភាវៈ​ក្ដៅ, កម្ដៅ ។
    - ឧណ្ហ​ភិត (បា. --ភីត) អ្នក​ខ្លាច​ក្ដៅ, អ្នក​ដែល​ចាញ់​ក្ដៅ ។
    - ឧណ្ហ​មាត្រ ប្រដាប់​សម្រាប់​ស្ទង់​មើល​ធាតុ​អាកាស ដើម្បី​ឲ្យ​ដឹង​ក្ដៅ​ត្រជាក់; កែវ​ស្ទង់​របស់​ពេទ្យ​សម្រាប់​ស្ទង់​មើល​នូវ​អាការ​ក្ដៅ​ត្រជាក់​ក្នុង​រូប​កាយ​អ្នក​ជំងឺ ។
    - ឧណ្ហ​រង្សី (បា. --រំសិ) ព្រះ​អាទិត្យ។
    - ឧណ្ហ​រោគ ឬ - ឧណ្ហាពាធ ជំងឺ​ក្ដៅ ។
    - ឧណ្ហ​វាត ខ្យល់​ដែល​បក់​ដោយ​ទាំង​ចំហាយ​ក្ដៅ​មក​ផង ។
    - ឧណ្ហ​វេលា វេលា​ក្ដៅ, ពេល​កំពុង​ក្ដៅ ។
    - ឧណ្ហាការ អាការ​ក្ដៅ ។
    - ឧណ្ហាលុ ដែល​មាន​ក្ដៅ​ច្រើន; ប្រទេស​ដែល​មាន​ក្ដៅ​ច្រើន : ប្រទេស​ឧណ្ហាលុ ; មនុស្ស​ចាញ់​ក្ដៅ; ដែល​ចាញ់​ក្ដៅ ។
    - ឧណ្ហោទក (អ៊ុន-ហោទៈកៈ ឬ --ទក់; បា. <ឧណ្ហ + ឧទក “ទឹក”) ទឹក​ក្ដៅ (ព. ផ្ទ. សីតោទក) ។ល។
  10. ឧទក ( ន.នាមសព្ទ ) [អ៊ុទៈកៈ ឬ អ៊ុទក់]
    ទឹក (ប្រើ​ជា ឧទកំ ក៏​មាន, អ. ថ. អ៊ុទៈក័ង) ។
    - ឧទក​កាល ឬ
    - --សម័យ កាល​ឬ​សម័យ​មាន​ទឹក គឺ​រដូវ​មាន​ភ្លៀង ។
    - ឧទក​កិច្ច ការ​ដែល​ត្រូវ​ប្រើ​ទឹក ។
    - ឧទក​កីឡា ឬ
    - --ក្រីឌ័ន,
    - --ក្រីឌា ការ​លេង​ទឹក, ល្បែង​ហែល​ទឹក ។
    - ឧទក​គម្ភីរ ជម្រៅ​ទឹក, ទឹក​ជ្រៅ ។
    - ឧទកដ្ឋាន,
    - --ស្ថាន ឬ - ឧទកប្បទេស, --ប្រទេស ទី​ដែល​មាន​ទឹក; ទី​ដក់​ទឹក ។
    - ឧទកណ្ណព (--កន់-នប់) មហា​សមុទ្រ ។
    - ឧទក​ទាន ទាន​ទឹក ។
    - ឧទក​ធារ ឬ - --ធារា ធារ​ទឹក, ទ​នៃ​ទឹក គឺ​ខ្សែ​ឬ​សំណុំ​ទឹក​ដែល​ធ្លាក់​ចុះ ។
    - ឧទកន្តរណ៍ (អ៊ុទៈកន់-ដ) ការ​ឆ្លង​ទឹក ។
    - ឧទក​បរិយន្ត (អ៊ុទៈ កៈប៉ៈរ៉ិ-យ័ន ឬ​តាម​ទម្លាប់​ចាស់​បុរាណ​ខ្លះ​ថា អ៊ុទក់-ប-រ៉ិយន់) កិច្ច​ដែល​មាន​ទឹក​ជា​ទី​បំផុត គឺ​កិច្ច​ដែល​ស្រេច​ត្រឹម​ការ​លាង​ទឹក ។ ប្រទេស​ជា​ទី​បំផុត​ត្រឹម​ទឹក​ទ្រ​ដី, ផ្ទៃ​ផែន​ដី​ដែល​មាន​ទឹក​ជា​ទី​បំផុត​គឺ​ទី​បំផុត​នៃ​ទឹក​ទ្រ​ដី​ទល់​នឹង​ខ្យល់​ទ្រទឹក : សីមា​ដែល​សង្ឃ​បាន​សន្មត​ហើយ​ដោយ​ត្រឹមត្រូវ អាច​ជ្រួតជ្រាប​ដល់​ឧទក​បរិយន្ត (ព. វិ. ពុ.) ។ (តាម​លទ្ធិ​ពុទ្ធិ​កថា ទឹក​ទ្រ​ដី​ខ្យល់​ទ្រ​ទឹក, កាល​បើ​មាន​ហេតុ​អ្វី​មួយ​ដែល​ជា​អស្ចារ្យ​ខ្លាំង ក៏​បណ្តាល​ឲ្យ​ផែន​ដី​ត្រង់​ទី​ណា​មួយ​ កម្រើក​ញាប់​ញ័រ​ដល់​ឧទក​បរិយន្ត គឺ​កម្រើក​ពី​លើ​ចុះ​ទៅ​ក្រោម​ដល់​ត្រឹម​ទឹក​ទ្រ​ដី) ។
    - ឧទក​បាត្រ ពាង​ទឹក, អាង​ដាក់​ទឹក ។
    - ឧទក​ពិន្ទុ តំណក់​ទឹក ។
    - ឧទក​ភ័យ ភ័យ​អំពី​ទឹក គឺ​ភ័យ​ដែល​កើត​អំពី​ទឹក​លិច​ឬ​អំពី​លង់​ទឹក ។
    - ឧទក​ម័យ ដែល​សុទ្ធ​តែ​ទឹក ។
    - ឧទក​វារី ទឹក​សម្រាប់​ក្សត្រិយ៍​ទ្រង់​ស្រង់ (សំ. បា. ឧទក “ទឹក”, វារិ “ទឹក” ដែរ ប៉ុន្តែ​ខ្មែរ​ផ្សំ​ប្រើ​សន្មត​ជា​ពាក្យ​ខ្ពស់) ។
    - ឧទក​សាដក (--ដក់) សំពត់​ងូត (រ. ស. ព្រះ​ឧទក​សាដក) ។
    - ឧទក​សាស្រ្ត វិជ្ជា​ស្ទង់​ទឹក (ក្នុង​មហា​សមុទ្រ​ជាដើម) ។
    - ឧទក​សោត ឬ - --ស្រោត័ស ខ្សែ​ទឹក ។ល។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. ឧទក ( n ) [ʔuʔtʊək, ʔuʔteaʔkaʔ]   - detail »
    water


Prohok Solutions @2017 : Learn Khmer | Khmer Calendar