Khmer Dictionary: អពមង្គល
Chuon Nath's Khmer-Khmer Dictionary Full Text Search
	- 
		    បង់ចំណែង  
			 ( កិ.កិរិយាសព្ទ ) ( កិ.កិរិយាសព្ទ )
 ធ្វើឲ្យឆ្នែង ។ ឈ្មោះអំពើអពមង្គលជាអកុសលមួយបែបធ្វើស្ត្រីលីវ មិនឲ្យអ្នកណាត្រូវការដណ្ដឹងជាភរិយាគឺឲ្យជាស្ត្រីព្រៅឥតប្ដីអស់មួយជីវិត, រាប់ថាជាវិទ្យាអាក្រក់ក្រៃលែង (គ្រាន់តែបានឮគេតំណាល) សព្វថ្ងៃនេះសាបរលាបស្ទើរតែមិនមានវិទ្យាចង្រៃនេះទៅហើយ ។
 
- 
		    បង្កក់  
			 ( កិ.កិរិយាសព្ទ )  
		      [បង់-កក់] ( កិ.កិរិយាសព្ទ )  
		      [បង់-កក់]
 ធ្វើឲ្យមានជោគជ័យ, ឲ្យមានស្រីសួស្ដី, ឲ្យសម្រេចប្រយោជន៍តាមបំណង, ឲ្យកក់ក្ដៅពេញចិត្តមានសង្ឃឹម ។
 - បង្កក់ចង្រៃ រៀបពិធីរម្ងាប់ចង្រៃ ដោយមានហេតុពីភាល់ភ័យបារម្ភថា មុខជានឹងមានអពមង្គលចូលមកឲ្យទុក្ខទោសពុំខាន ។
 - បង្កក់ឆ្មប រៀបពិធីមង្គលឲ្យឈ្មោះកូនខ្ចី ព្រមទាំងជូនរង្វាន់ដល់ឆ្មបផង (ព. ខ្ព. ឬ រ. ស. ហៅ នាមគ្គហណមង្គល) “មង្គលកំណត់នាម, មង្គលឲ្យឈ្មោះ”); មង្គលនេះគេធ្វើក្នុងកាលដែលកូនកើតហើយបាន ៣ ថ្ងៃ ឬ ៧ ថ្ងៃក៏មាន ។
 - បង្កក់ប្រសិទ្ធិ (--សិត) រៀបហោមពិធីបូជាប្រសិទ្ធីដើម្បីឲ្យមានស្រីសួស្ដី ជោគជ័យតេជះ ឲ្យបានសម្រេចប្រយោជន៍សមតាមបំណងដែលផ្គងឡើងក្នុងចិត្ត (ធ្វើតាមទម្លាប់ជំនឿ) ។
 
- 
		    បក  
			 ( កិ.កិរិយាសព្ទ ) ( កិ.កិរិយាសព្ទ )
 យកសំបក, យកស្រោម ឬយកអ្វីៗដែលរុំដោយស្រោបចេញ ដើម្បីនឹងសម្ដែងអាការខាងក្នុងឲ្យឃើញច្បាស់ ឬដើម្បីនឹងយកស្រោម, យកសំបកជាដើមនោះ : បកសំបក, បកស្រោប ។
 - បកស្បែក ឈ្មោះពិធីបុណ្យមួយបែប ដោយគេនិមន្តព្រះថេរៈរូបណាមួយមកទាញយកសំពត់ដែលគេក្រាបទទូរអស់ទាំងខ្លួន ឲ្យលោកសូត្រធម៌បណ្ដើរទាញសំពត់នោះបណ្ដើរ ទាញសន្សឹមៗ លៃឲ្យល្មមតែសូត្រធម៌ចប់សំពត់នោះក៏ផុតចេញអស់ពីលើខ្លួនទាយកដែរ គេហៅពិធីបុណ្យនេះថា បកស្បែក ឬឆាកកបស្បែក, គេជឿតាមទម្លាប់ជាបរម្បរាតៗគ្នាមកថា នឹងអស់មានឧបទ្រពអពមង្គលអ្វីតទៅទៀតហើយ ។ល។ ពីធីបុណ្យនេះជាប្រពៃណីនិយម ពុំមែនជាពុទ្ធសាសនានិយមទេ, សម័យសព្វថ្ងៃនេះ អ្នកជឿពិធីនោះនៅខ្លះដែរ ប៉ុន្តែមានចំនួនតិច ។ បកអណ្ដើក កាត់លាក់ឈើជាផ្ទាំងៗ បកយកស្រាយចេញ ។ល។
 
- 
		    អកុសល  
			 ( ន.នាមសព្ទ )  
		      [អៈកុ-សល់ ] ( ន.នាមសព្ទ )  
		      [អៈកុ-សល់ ]
 (អកុឝល) សេចក្ដីអាក្រក់, បាប, អពមង្គល :
 - អកុសលតាមមកផ្តល់ គឺបាបតាមមកផ្តល់, បាបចេញមុខឲ្យផល ។ គុ. អាក្រក់, ដែលជាបាប; ដែលមិនឈ្លាស : អំពើអកុសល ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : រីអកុសល ជាកម្មតែងផ្តល់ ក្តីទុក្ខលំបាក ឲ្យដល់អ្នកធ្វើ មិនឈប់មិនស្រាក កម្មនោះស្រកាក គួរជនផងខ្លាច ។ ផ្ទុយពីកុសល ដែលតែងតែផ្តល់ ក្តីសុខមិនកាច កម្មនេះល្អលន់ ជាបុណ្យអង់អាច បានជាអ្នកប្រាជ្ញ ពេញចិត្តចង់ធ្វើ ។ ជនជឿផលកម្ម មានស្មារតីចាំ ប្រព្រឹត្តអំពើ កុសលកល្យាណ ក្សេមក្សាន្តឥតបើ មានមោះហ្មងលើ មនោទ្វារឡើយ ។ ព. ផ្ទ. កុសល ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈកុសៈល៉ៈ, ដូចជា អកុសលកម្ម កម្មអាក្រក់ ។
 - អកុសលកម្មបថ (--ក័ម-ម៉ៈបត់) គន្លងនៃអំពើអាក្រក់ (ផ្លូវបាប, ផ្លូវទុច្ចរិត មាន ១០ យ៉ាងគឺ កាយទុច្ចរិត ៣, វិចីទុច្ចរិត ៤, មនោទុច្ចរិត៣) ។
 - អកុសលកិរិយា កិរិយាអាក្រក់ ។
 - អកុសលចរិយា ចរិយាអាក្រក់ ។
 - អកុសលចិត្ត ចិត្តជាអកុសល, ចិត្តបាប ។
 - អកុសលចេតនា (--តៈន៉ា) ការតាំងចិត្តជាបាប, គំនិតបាប; គំនិតអាក្រក់ ។
 - អកុសលចេតសិក (--តៈសិក) ចេតសិកជាអកុសល (ក្នុងព្រះអភិធម្មថាមាន ១៤ យ៉ាង) ។
 - អកុសលធម៌ ធម៌ជាអកុសល ។
 - អកុសលធាតុ (ធាត) ធាតុជាអកុសលគឺនុយបាបឬចំណីបាប ។
 - អកុសលមូល ឫសគល់ឬទីតាំងនៃអកុសល (មាន ៣ យ៉ាងគឺ លោភៈ, ទោសៈ, មោហៈ) ។
 - អកុសលលាភ ការបានបាប ។
 - អកុសលវិតក្ក ការត្រិះរិះទៅរកអំពើអាក្រក់, តម្រិះអាក្រក់ ។
 - អកុសលវិបាក ស្នាមគំនូសចិត្តជាអកុសល, គំនូសបាប; ផលបាប ។ល។
 
- 
		    អពមង្គល  
			 ( ន.នាមសព្ទ )  
		      [អៈ ឬ អប់-ពៈមង់-គល់] ( ន.នាមសព្ទ )  
		      [អៈ ឬ អប់-ពៈមង់-គល់]
 (អវមង្គល < អវ “ចុះ; ទាប; ប្រាសចាក; ឥត;...” + មង្គល “សេចក្ដីសុខ, សេចក្ដីចម្រើន, ហេតុដែលជាកំណើតនៃសេចក្ដីសុខ-ចម្រើន; ស្រីសួស្ដី”, ខ្មែរប្រើ វ > ព) សេចក្ដីមិនចម្រើន; ហេតុដែលនាំឲ្យវិនាស, ឲ្យអាប់ឱន : ហេតុឬអំពើណាដែលនាំឲ្យវិនាសបើទុកជាសន្មតឬជឿថាជាមង្គល ក៏គង់នៅជាអពមង្គលតាមធម្មតាដូច្នោះឯង, យើងទាំងអស់គ្នាសុទ្ធតែជាអ្នកត្រូវការដោយមង្គល, ប្រយ័ត្ន ! ក្រែងលោភ័ន្តច្រឡំលើអពមង្គលទៅវិញ ! ។ ប្រើជា គុ. ផងក៏បាន “ដែលប្រាសចាកមង្គល, ដែលឃ្វាងផុតពីមង្គល” : អំពើអពមង្គល; មនុស្សអពមង្គល (វេវ. អបមង្គល; ព. ផ្ទ. មង្គល ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អបមង្គល>អបមង្គល ក្នុងពាក្យ អប និ. ផង) ។
 
Headley's Khmer-English Dictionary Full Text Search
	- 
		    អពមង្គល
			 ( adj )  
		      [ʔaʔpeaʔmʊəŋkʊəl] 		     
		        - detail » ( adj )  
		      [ʔaʔpeaʔmʊəŋkʊəl] 		     
		        - detail »
 to be unlucky, unfortunate, miserable.
 
- 
		    អពមង្គល
			 ( n )  
		      [ʔaʔpeaʔmʊəŋkʊəl] 		     
		        - detail » ( n )  
		      [ʔaʔpeaʔmʊəŋkʊəl] 		     
		        - detail »
 misfortune, misery, bad luck
 
