Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អន្តេ-វាសិក

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. អន្តេ ( និ.និបាតសព្ទ )
    និបាត​សព្ទ​ប្រាប់​សេចក្ដី​ថា “ខាង​ក្នុង; ក្នុង​ទី​ជិត; ក្នុង​សម្នាក់” សម្រាប់​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ​តាម​គួរ​ដល់​ការ​ប្រកប, ដូច​ជា
    - អន្តេ​បុរ ឬ --បុរៈ ក្នុង​ព្រះ​រាជ​សម្នាក់​ឬ​ខាង​ក្នុង​ព្រះ​រាជ​វាំង។
    - អន្តេ​បុរ​ចរ, --ចារក ឬ --ចារកៈ អ្នក​ដើរ​យាម​ល្បាត​ព្រះ​រាជ​វាំង (បើ​ស្ត្រី​ជា អន្តេ​បុរ​ចារិកា) ។
    - អន្តេ​បុរ​បរិចារិកា ស្ត្រី​បម្រើ​ក្នុង​ព្រះ​រាជ​វាំង ។
    - អន្តេ​បុរ​បាល ឬ--បាលក, --កៈ អ្នក​ចាំ​រក្សា​ព្រះ​រាជ​វាំង (ទាហាន​យាម​ព្រះ​រាជ​វាំង​ឬ​ក្រុម​វាំង); បើ​ស្ត្រី​ជា អន្តេ​បុរ​បាលិកា ។
    - អន្តេ​បុរិក ឬ--បុរិកៈ អ្នក​រាជការ​ក្នុង​ព្រះ​រាជ​វាំង ។
    - អន្តេ​បុរិកា ស្ត្រី​ក្នុង​ព្រះ​រាជ​វាំង, ស្ត្រី​ព្រះ​ស្នំ, អស់​អ្នក ។
    - អន្តេ​វាសិក អ្នក​ច្រើន​តែ​នៅ​ក្នុង​ទី​ជិត​គ្រូ (សិស្ស), ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះ​ទៀត​ផង ។ល។
  2. អាចារ្យ ( ន.នាមសព្ទ ) [--ចា ]
    (អាចាយ៌, ខ្មែរ​ប្រើ​ជា អាចារ្យ ដើម្បី​ឲ្យ​ស្រួល​ងាយ​មើល; អាចរិយ) អ្នក​ប្រដៅ​ឬ​ហាត់​មារយាទ; អ្នក​ប្រព្រឹត្ត​ល្អ, អ្នក​កាន់​ត្រឹមត្រូវ, អ្នក​ត្រឹមត្រូវ, អ្នក​ដែល​សិស្ស​ត្រូវ​គោរព, អ្នក​ធ្វើ​ប្រយោជន៍​ដល់​សិស្ស, អ្នក​បង្រៀន​ចំណេះ​គេ, គ្រូ, គ្រូ​បង្រៀន : សិស្ស​មាន​វិជ្ជា​ដោយសារ​អាចារ្យ​ខំ​ប្រឹង​បង្រៀន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អាចរិយ​ទៀត​ផង) ។ ក្នុង​គម្ពីរ​ពុទ្ធ​សាសនា​ថា អាចារ្យ មាន ៥ ប្រភេទ​គឺ ១-
    - បព្វជ្ជាចារ្យ អាចារ្យ​បំបួស គឺ​ភិក្ខុ​អ្នក​បំបួស​កុលបុត្រ​ឲ្យ​បាន​ជា​សាមណេរ; ២-
    - ឧបសម្បទាចារ្យ ភិក្ខុ​អ្នក​សូត្រ​ញត្តិ​ចតុត្ថ​កម្ម​វាចា​ឲ្យ​សាមណេរ​បាន​ឧបសម្បទា​ជា​ភិក្ខុ​ភាព (លោក​គ្រូ​សូត្រ); ៣-
    - ឧទ្ទេសាចារ្យ អាចារ្យ​បង្រៀន​បាលី; ៤-
    - និស្សយាចារ្យ អាចារ្យ​អ្នក​ឲ្យ​និស្ស័យ គឺ​ភិក្ខុ​អ្នក​ទទួល​ភារៈ​ឲ្យ​សិស្ស​នៅ​អាស្រ័យ​នឹង​ខ្លួន​ផង (គ្រូ​ទទួល​បន្ទុក); ៥-
    - ធម្មាចារ្យ អាចារ្យ​អ្នក​បង្រៀន​ធម៌​អាថ៌​ឬ​បង្រៀន​ចំណេះ​វិជ្ជា​សិល្ប​សាស្រ្ត​ផ្សេង​ៗ (ហៅ វិជ្ជាចារ្យ ឬ វិទ្យាចារ្យ,
    - សិប្បាចារ្យ ឬ - សិល្បាចារ្យ ជាដើម តាម​រូប​សព្ទ​ចំណេះ​ដែល​បង្រៀន​ក៏​បាន ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អន្តេ-វាសិក និង សិស្ស ផង) ។ ពាក្យ​ថា អាចារ្យ នេះ​ខ្មែរ​ហៅ​បាន​ច្រើន​យ៉ាង​ទៅ​ទៀត​តាម​ដំណើរ​ដែល​គួរ​ប្រកប​ហៅ, ដូច​ជា អាចារ្យ​កម្មដ្ឋាន គ្រូ​បង្រៀន​កម្មដ្ឋាន (រាប់​ចូល​ក្នុង ធម្មាចារ្យ) ។ អាចារ្យ​កាន់​ពេលា អ្នក​ដែល​ពិនិត្យ​មើល​ហើយ​កំណត់​ឫក្សពារ​ពេលា​ល្អ​ឲ្យ​គូ​ស្វាមី​ភរិយា​ក្នុង​មង្គល​ការ​អាពាហ៍ពិពាហ៍ ។
    - អាចារ្យ​កោរ​ជុក ឬ --កោរ​សក់ អ្នក​ដែល​ពិនិត្យ​មើល​ឫក្សពារ​ហើយ​កំណត់​វេលា​ឲ្យ​គេ​ក្នុង​មង្គល​កោរ​ជុក ។
    - អាចារ្យ​បញ្ចុះ​ធាតុ អ្នក​ដែល​ចេះ​ក្បួន​ឬ​ពិធី​បញ្ចុះ​ធាតុ ។
    - អាចារ្យ​យោគី អាចារ្យ​ជា​ប្រមុខ​នៃ​អ្នក​ភ្លុក​ទាំង ៤ នាក់​ក្នុង​ការ​ធ្វើ​ឈាបន​កិច្ច ឬ​អាចារ្យ​នាំ​មុខ​សព (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) យោគិន ឬ យោគី ផង) ។
    - អាចារ្យ​វត្ត ឬ - អាចារ្យ​សម្រាប់​វត្ត ឧបាសក​ដែល​ជា​ប្រមុខ​ក្នុង​ការ​ចាត់ចែង​កិច្ច​ការ​ផ្សេង​ៗ​ក្នុង​វត្ត (ក្នុង​សម័យ​បុរាណ​ហៅ អារាមិក ឬ អារាមិក​ជន; សម័យ​បច្ចុប្បន្ន​នេះ លុះ​តែ​មន្រ្តី​អ្នក​រាជការ​រដ្ឋបាល​ក្នុង​នាទី​យល់​ព្រម​ផង ទើប​ធ្វើ​ជា​អាចារ្យ​វត្ត​បាន) ។ល។
Headley's Khmer-English Dictionary Full Text Search
    No matching entries found!


Prohok Solutions @2017 : Learn Khmer | Khmer Calendar