Khmer Dictionary: ស្រូវ
Chuon Nath's Khmer-Khmer Dictionary Full Text Search
	- 
		    កណ្តុរប្រែង  
			 ( ន.នាមសព្ទ )  
		      [កណ្ដុរប្រែង] ( ន.នាមសព្ទ )  
		      [កណ្ដុរប្រែង]
 ពួកកណ្ដុរដែលមានមាឌធំៗ ប៉ុនកំភួនជើង ហើយមានប្រែងដុះជុំជិតខ្លួន វាច្រើនរស់នៅតាមវាលស្រែដោយស៊ីក្រាប់ស្រូវជាអាហារ ។
 
- 
		    កណ្ដាប់  
			 ( ន.នាមសព្ទ ) ( ន.នាមសព្ទ )
 បាច់ : ស្រូវ ឬ ស្មៅ ១ កណ្ដាប់ ។
 
- 
		    កួរ  
			 ( ន.នាមសព្ទ ) ( ន.នាមសព្ទ )
 ចង្កោមផ្លែ, សំណុំផ្លែ : កួរស្រូវ, កួរស្ពៅ ជាដើម ។ ចំពោះអម្ពិលនិងសណ្ដែកទ្រើង គេហៅសំដៅយកតួផ្លែតែម្ដងថា កួរ : អម្ពិល ១ កួរ, កួរអម្ពិល, សណ្ដែក ១ កួរ គឺមួយផ្លែ ។
 
- 
		    កើប  
			 ( កិ.កិរិយាសព្ទ ) ( កិ.កិរិយាសព្ទ )
 កាយប្រមូលដាក់ល្អី ដាក់កញ្ជើជាដើម : កើបស្រូវ, កើបអង្ករ ។
 
- 
		    កំពប់  
			 ( កិ.កិរិយាសព្ទ ) ( កិ.កិរិយាសព្ទ )
 ខ្ចាត់ខ្ចាយ, រោយរាយ, ខ្ទាតចេញ, ភ្លាត់ចេញចាកភាជន៍មានកញ្ជើ, ក្អមជាដើម : កំពប់ទឹក, កំពប់ស្រូវ, អង្ករកំពប់ហៀរហូរ ។
 
- 
		    កំណៀស  
			 ( ន.នាមសព្ទ ) ( ន.នាមសព្ទ )
 ការកៀសដោយខ្នៀស : កំណៀសស្រូវ, កំណៀសអង្ករ ។
 
- 
		    ក្រចាប់  
			 ( ន.នាមសព្ទ ) ( ន.នាមសព្ទ )
 ឈ្មោះរោគរុក្ខជាតិមួយប្រភេទដែលកើតពីដង្កូវល្អិត ៗ ស៊ីរុក្ខជាតិនឹងដំណាំ ឧ. ក្រចាប់ស្រូវ, ក្រចាប់ស្វាយ ។
 
- 
		    ក្រង់  
			 ( ន.នាមសព្ទ ) ( ន.នាមសព្ទ )
 ជង្រុកដាក់ស្រូវ : ក្រង់ស្រូវ ។ ប្រដាប់សម្រាប់ឲ្យកូនក្មេងរៀនអង្គុយ : ក្រង់កូនក្មេង ។
 
- 
		    ក្រចកចាប  
			 ( ន.នាមសព្ទ ) ( ន.នាមសព្ទ )
 ឈ្មោះស្រូវខ្សាយមួយប្រភេទ ដែលមានគ្រាប់ល្អិតជាងគ្រាប់ស្រូវឯទៀត : ស្រូវក្រចកចាប ។
 
- 
		    ក្រពង  
			 ( ន.នាមសព្ទ ) ( ន.នាមសព្ទ )
 ឈ្មោះចំណីមួយយ៉ាង គេយកអំបុកស្រូវដំណើបទៅលីងបំពង ហើយលាយនឹងទឹកស្ករ ពូតជាដុំមូល : នំក្រពង ។
 
Headley's Khmer-English Dictionary Full Text Search
	- 
		    ប្លុង
			 ( n )  
		      [ploŋ] 		     
		        - detail » ( n )  
		      [ploŋ] 		     
		        - detail »
 term for a rice plant which produces leaves but no flowers
 
 Reference: ស្រូវ កើតប្លុង
