Khmer Dictionary: ស្ដេច
Chuon Nath's Khmer-Khmer Dictionary Full Text Search
	- 
		    ករុណាវិសេស  
			 ( ន.នាមសព្ទ ) ( ន.នាមសព្ទ )
 ពាក្យសម្រាប់មន្រ្តី ឬបណ្តារាស្រ្តទាំងពួងឆ្លើយស្ដេច បើឆ្លើយស្ដេចទ្រង់រាជ្យថា : ព្រះករុណាវិសេស ឬ ព្រះករុណាថ្លៃវិសេស ។
 
- 
		    កាណ៌  
			 ( ន.នាមសព្ទ )  
		      [ការ ] ( ន.នាមសព្ទ )  
		      [ការ ]
 (កណ៌ “ត្រចៀក”) សព្វថ្ងៃប្រើជារាជសព្ទ : ព្រះកាណ៌ “ត្រចៀកស្ដេច” ។
 
- 
		    កេសរសីហៈ  
			 ( ន.នាមសព្ទ )  
		      [--សីហៈ ] ( ន.នាមសព្ទ )  
		      [--សីហៈ ]
 សីហៈដែលមានកេសរ គឺសំណុំរោមវែងៗ ត្រង់ក ហៅ កេសររាជសីហ៍ ក៏បាន គឺកេសរសីហៈជាស្ដេចនៃម្រឹគទាំងពួង ។
 
- 
		    ក្រសាល  
			 ( កិ.កិរិយាសព្ទ ) ( កិ.កិរិយាសព្ទ )
 លេងលំហើយ (រ. ស.) : ស្ដេចទ្រង់ក្រសាល ។
 
- 
		    ក្សត្រ  
			 ( ន.នាមសព្ទ )  
		      [ក្ស័ត] ( ន.នាមសព្ទ )  
		      [ក្ស័ត]
 (ក្សត្រ, ក្សត្រិយ) ស្ដេច; បើតាមន័យខាងដើមកប្បប្រែថា “មេស្រែ” ។
 
- 
		    ក្សត្រា  
			 ( ន.នាមសព្ទ ) ( ន.នាមសព្ទ )
 ស្ដេចប្រុសដូចក្សត្រដែរ ។
 
- 
		    ក្សត្រិយានី  
			 ( ន.នាមសព្ទ ) ( ន.នាមសព្ទ )
 ស្ត្រីដែលមានពូជពង្សដ៏ប្រសើរ, ស្ដេចស្រីដែលមានពូជពង្សដ៏ខ្ពង់ខ្ពស់ ។
 
- 
		    ក្សិណក្ស័យ  
			 ( ន.នាមសព្ទ )  
		      [ក្សិណ+ក្ស័យ] ( ន.នាមសព្ទ )  
		      [ក្សិណ+ក្ស័យ]
 ការបាត់បង់សូន្យទៅក្នុងមួយស្របក់ គឺការស្លាប់ភ្លាម ។ សព្វថ្ងៃប្រើជា កិ. : ជីតាខ្ញុំក្សិណក្ស័យទៅហើយ គឺជីតាខ្ញុំស្លាប់ភ្លាមទៅហើយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ក្ស័យ ផង) ។
 - ក្សិណនោះ ន. (ក្សិណ+នោះ) ខណៈនោះ, ភ្លាមនោះ, គ្រានោះ, ដងនោះ, កាលនោះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ខណៈ និង ក្សណៈ) ក្សិណនោះព្រះយមពន្រាយ លើសលែងសព្វសាយ ស្ដេចបើកព្រះនេត្រយល់ជាក់ ... (សាស្រ្ដាពាក្យកាព្យ សុបិនកុមារ) ។
 
- 
		    ក្រុម  
			 ( ន.នាមសព្ទ ) ( ន.នាមសព្ទ )
 (ក្រម; កម “លំដាប់”) លំដាប់; ប៉ែកដោយតំណែង, ដោយមុខ, ដោយសង្កាត់, ដោយពួក : ក្រុមរក្សាព្រះអង្គ, ក្រុមរាជតម្រួត, ក្រុមទាហានឆត្រយោង ។ល។
 - ក្រុមមឿង (ក្រុម-ម៉ៈមឿង) ក្រុមអ្នករាជការរក្សាក្រុង : រាជការក្រុមមឿង ។
 - ក្រុមវាំង (ក្រុម-ម៉ៈ វាំង) ក្រុមមន្ត្រីអ្នករក្សាការខុសត្រូវនៃពួកស្ត្រីក្នុងព្រះបរមរាជវាំង (មានតែក្នុងរជ្ជកាលពីដើម) ។ល។ ឋានន្តរស័ក្តិនៃព្រះអង្គម្ចាស់អង្គខ្លះ ដែលព្រះករុណាជាអម្ចាស់ជីវិតលើត្បូងទ្រង់ព្រះមេត្តាប្រោសតាំងជាទី ម៉ឺន ឬ ហ្មឺន, ឃុន, ហ្លួង, ព្រះ តាមលំដាប់ថ្នាក់គឺ
 - ក្រុមម៉ឺន, ឬ - ក្រុមហ្មឺន,
 - ក្រុមឃុន,
 - ក្រុមហ្លួង,
 - ក្រុមព្រះ (សុទ្ធតែអានថា ក្រុម-ម៉ៈ--), ហៅថា ស្ដេចតាំងក្រុម ឬព្រះអង្គម្ចាស់តាំងក្រុម; សាធារណជនតែងតែនិយាយថា ព្រះអង្គក្រុមម៉ឺន..., ព្រះអង្គក្រុមឃុន..., ព្រះអង្គក្រុមហ្លួង..., ព្រះអង្គក្រុមព្រះ...; ជួនកាលមានឋានន្តរផ្សំពីខាងចុងផង ដូចជា ព្រះអង្គក្រុមឃុនវិសុទ្ធពង្ស ជាដើម ។
 
- 
		    កុសិនារា  
			 ( ន.នាមសព្ទ )  
		      [កុសិ-នារា] ( ន.នាមសព្ទ )  
		      [កុសិ-នារា]
 ឈ្មោះក្រុងជាទីនៅនៃស្ដេចមល្លរាជក្នុងមជ្ឈិមប្រទេស ក្នុងជាន់ពុទ្ធសម័យ; ព្រះសក្យមុនីគោតមទ្រង់ចូលបរិនិព្វានក្នុងឱទ្យានជិតក្រុងនេះ ។
 
Headley's Khmer-English Dictionary Full Text Search
	- 
		    ស្ដេច
			 ( n )  
		      [sdac] 		     
		        - detail » ( n )  
		      [sdac] 		     
		        - detail »
 king, member of the royal family, royalty
 
- 
		    ស្ដេច
			 ( pvp )  
		      [sdac] 		     
		        - detail » ( pvp )  
		      [sdac] 		     
		        - detail »
 used before a verb of motion if the king is the subject.
 
- 
		    ស្ដេច
			 ( v )  
		      [sdac] 		     
		        - detail » ( v )  
		      [sdac] 		     
		        - detail »
 to go, come, depart, walk (3) + ADJn the king / prince of ...
 Eg. ក្មេងនេះចំជាស្តេចខូច : This child is very bad (lit. `...the king of naughtiness')
