Khmer Dictionary: សូបៈ
Chuon Nath's Khmer-Khmer Dictionary Full Text Search
	- 
		    ព្យញ្ជនៈ  
			 ( ន.នាមសព្ទ ) ( ន.នាមសព្ទ )
 (ព្យញ្ជន; វ្យញ្ជន) ម្ហូបក្រៅពីសម្លទឹក គឺម្ហូបក្រៀម, ម្ហូបគោក, ម្ហូបខាប់, ឬទឹកត្រី, ទឹកគ្រឿង, អន្លក់ ជាដើម ហៅ ព្យញ្ជនាហារ (ព្យ័ញ-ជៈនាហា) ក៏បាន ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សូបៈ និង សម្ល ផង ។ បា. ឧត្តរិភង្គ ឈ្មោះម្ហូបគោមួយប្រភេទក្នុង វិ. ពុ. ថាជា ព្យញ្ជនៈ ដែរ ប្រហែលជា ប្រហិត ?
 
- 
		    សុន្ទរ  
			 ( គុ.គុនសព្ទ )  
		      [សុន-ទៈរៈ ឬ សុន-ទ] ( គុ.គុនសព្ទ )  
		      [សុន-ទៈរៈ ឬ សុន-ទ]
 ល្អ, ប្រពៃ; ពីរោះ, ដែលគួរចង់ឮ គួរចង់ស្ដាប់, ពីរោះចាប់ចិត្ត; ដែលគួរស្រឡាញ់; គួររីករាយ ។
 - សុន្ទរកថា សម្ដីពីរោះ, សម្ដីគួរចង់ស្ដាប់ ។ ខ្មែរហៅសម្ដីសូត្រថ្លែងសេចក្ដីក្នុងទីប្រជុំជនថា សុន្ទរកថា ដែរ : សូត្រសុន្ទរកថាក្នុងមហាសន្និបាត... (ហៅ សុន្ទរពាក្យ ឬ សុន្ទរពេចន៍ ក៏បាន) ។
 - សុន្ទរកម្ម អំពើល្អ; ការងារល្អ ។
 - សុន្ទរភាព ភាពល្អ, សេចក្ដីល្អ ។
 - សុន្ទរមតិ គំនិតត្រូវ ។
 - សុន្ទរយាត្រា ដំណើរល្អ, ដំណើរមានសុខស្រួល ។
 - សុន្ទរយាន យានល្អ, យានស្រួលជិះ ។
 - សុន្ទរលក្ខណ៍ ឬ - --លក្សណ៍ លក្ខណៈល្អ ។
 - សុន្ទរវាចា ឬ
 - --វាទ ពាក្យពីរោះ ។
 - សុន្ទរវាទិន ឬ - --វាទី អ្នកដែលមានសំដីពីរោះ (បើស្ត្រីជា សុន្ទរវាទិនី) ។
 - សុន្ទរសម្បត្តិ សម្បត្តិល្អ; សម្បត្តិរបស់អ្នកល្អ (ការប្រព្រឹត្តល្អ) ។
 - សុន្ទរសូបៈ សម្លឆ្ងាញ់ ។
 - សុន្ទរោវាទ (បា. < សុន្ទរ + ឱវាទ) ឱវាទល្អ, ដំបូន្មានត្រូវ ។ល។
 
- 
		    សូប  
			 ( ន.នាមសព្ទ )  
		      [--ប៉ៈ--] ( ន.នាមសព្ទ )  
		      [--ប៉ៈ--]
 (សូប) សម្លទឹក, ម្ហូបមានទឹក (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ស៊ុប ផង) ។ ព. ផ្ទ. ព្យញ្ជនៈ ។
 - សូបការ សូទៈ (បើស្ត្រីជា សូបការិកា) ។
 - សូបព្យញ្ជនៈ សម្លទឹកនិងសម្លគោក, ម្ហូបមានទឹកនិងម្ហូបគោកឬខាប់, ក្រៀម ។ល។
 
Headley's Khmer-English Dictionary Full Text Search
	- 
	
	 No matching entries found! 
	
