Khmer Dictionary: សមុទ្រ
Chuon Nath's Khmer-Khmer Dictionary Full Text Search
	- 
		    កញ្ឆៀវ  
			 ( ន.នាមសព្ទ ) ( ន.នាមសព្ទ )
 ឈ្មោះខ្យងសមុទ្រមួយប្រភេទ មានស្នូកតូចកំប៉ាត មានកន្ទុយ សម្បុរដូចក្ដាម ។
 
- 
		    កែប  
			 ( ន.នាមសព្ទ ) ( ន.នាមសព្ទ )
 ឈ្មោះក្រុងមួយនៅមាត់សមុទ្រ ជាក្រុងទំនើប ដែលពួកជនានុជនចូលចិត្តទៅទស្សនា សម្រាក កម្សាន្ត (ហៅ បុរីកែប) ។
 
- 
		    កៀន  
			 ( ន.នាមសព្ទ ) ( ន.នាមសព្ទ )
 ញោច ឬ ឈូងតូច : កៀនសមុទ្រ ។
 - កន្លៀត : កៀនជញ្ជាំង ។ ឈ្មោះក្អមតូចៗ ធ្វើនៅភូមិកៀន ក្នុងស្រុកកណ្ដាលស្ទឹង, សម្រាប់ដាក់ស្ករត្នោត : ក្អមកៀន ។
 
- 
		    កោះកុង  
			 ( ន.នាមសព្ទ ) ( ន.នាមសព្ទ )
 ឈ្មោះខែត្រមួយរបស់កម្ពុជរដ្ឋ ឋិតនៅប្រទល់ឈូងសមុទ្រប្រទេសថៃ ។ កាលពីដើមមក កោះកុង ជាស្រុកមួយនៅក្នុងខែត្រកំពត, បានបំបែកចេញពីខែត្រនេះ ហើយតែងតាំងជាខែត្រមួយ ដាច់ដោយឡែក ក្នុង គ. ស. ១៩៥៨ (ព្រះរាជក្រមលេខ ២៤៦-នស ចុះថ្ងៃទី ១៣ មករា ១៩៥៨) : ខែត្រកោះកុង ក្នុងសម័យសង្គមរាស្ត្រនិយមលូតលាស់ចម្រើនច្រើនណាស់ ។
 
- 
		    កំពត  
			 ( ន.នាមសព្ទ ) ( ន.នាមសព្ទ )
 ឈ្មោះខែត្រមួយនៃកម្ពុជរដ្ឋ ជាប់នឹងមាត់សមុទ្រ មានព្រំប្រទល់ជាប់នឹងខែត្រ
 - កោះកុង : ខែត្រកំពត ។
 
- 
		    ក្រាស  
			 ( ន.នាមសព្ទ ) ( ន.នាមសព្ទ )
 ប្រដាប់សម្រាប់សិតសក់ មានធ្មេញច្រើនដូចជាស្និត តែធំៗ ជាងស្និត ។ ឈ្មោះអណ្ដើកសមុទ្រមួយប្រភេទ ស្នូកមានពណ៌ថ្លា ធ្វើជាក្រាសសិតសក់ ឬ ជាប្រអប់ជាដើម ក៏បាន ។
 
- 
		    ដៃ  
			 ( ន.នាមសព្ទ ) ( ន.នាមសព្ទ )
 អវយវៈមនុស្សឬសត្វពួកខ្លះ សម្រាប់ចាប់ពាល់កាន់ជាដើម ។ ប្រដាប់សម្រាប់ចាប់រវៃឬបង្វិលក៏ហៅ ដៃ ដែរ :
 - ដៃរហាត់, ដៃត្បាល់កិន, ដៃស្នា ។ ប្រដាប់សម្រាប់ចាប់ក្បាលចង្កូតក៏ហៅដៃ ដែរ :
 - ដៃចង្កូត ។ មែកឫស្សីក៏ហៅ ដៃ ដែរ :
 - ដៃននោង, ដៃត្រឡាច ។ ព្រៃក, ស្ទឹង, ទន្លេ, សមុទ្រ ដែលលយវែងចូលមកក្នុងដី ក៏ហៅ ដៃ ដែរ :
 - ដៃស្ទឹង, ដៃទន្លេ, ដៃសមុទ្រ ។ល។
 
- 
		    ដៃរគៀម  
			 ( ន.នាមសព្ទ ) ( ន.នាមសព្ទ )
 កែវស្លកើតពីជ័រឈើ ដែលស្រក់ទៅក្នុងដី, ឬខ្សាច់ឆ្នេរសមុទ្រ : ចិញ្ចៀនដៃរគៀម ។
 
- 
		    ត្រីវិស័យ  
			 ( ន.នាមសព្ទ ) ( ន.នាមសព្ទ )
 ប្រដាប់មួយប្រភេទ រង្វង់មុខស្រដៀងនឹងនាឡិកា មានទ្រនិចវិលចង្អុលទៅទិសខាងជើងជានិច្ចសម្រាប់អ្នកដំណើរប្រើមើលកុំឲ្យវង្វេងច្រឡំទិស : ត្រីវិស័យជាវត្ថុចាំបាច់សម្រាប់អ្នកធ្វើដំណើរតាមសមុទ្រ ឬ តាមតំបន់ដែលខ្លួនមិនធ្លាប់ស្គាល់ (ចិនជាអ្នកបង្កើតត្រីវិស័យនេះមុនគេ) ។ ហៅ ត្រីវិស័យ ដូច្នេះ ទំនងជាមកពីមានអាការដូចត្រីទេដឹង ? ព្រោះទ្រនិចសម្រាប់ចង្អុលទិសកាលណាគេចាប់កាន់ប៉ះត្រូវតួរបស់វា, វាតែងកម្រើករលាស់ញ័រៗ ដូចអាការត្រីបង្រះឬហែលទឹក ។
 
- 
		    ទេសភាព  
			 ( ន.នាមសព្ទ )  
		      [ទេសៈ--] ( ន.នាមសព្ទ )  
		      [ទេសៈ--]
 (--ភាវ) ភាពរបស់ប្រទេស, បែបភាពរបស់ស្រុកភូមិ ដែលប្រកបដោយធម្មជាតិ គឺ ទឹក ដី ព្រៃព្រឹក្សា ជាដើម : ទេសភាពមាត់សមុទ្រគួរឲ្យពិតពិលរមិលមើលពន់ពេក ។
 
Headley's Khmer-English Dictionary Full Text Search
	
	
