Khmer Dictionary: សមាទាន
Chuon Nath's Khmer-Khmer Dictionary Full Text Search
	- 
		    និច្ច  
			 ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )  
		      [និច] ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )  
		      [និច]
 (និត្យ) ទៀង, ពិត, មែន; រឿយៗ, មិនដែលដាច់ : នៅជានិច្ច ។
 - និច្ចកាល (និច-ចៈ--) កិ. វិ. (បា.; សំ. និត្យ + កាល) រាល់កាល, រាល់វេលា : ធ្វើការជានិច្ចកាល, ទៅមកជានិច្ចកាល ។
 - និច្ចភត្ត (--ភាត់) ន. ភត្តដែលមានបម្រុងជានិច្ច, ភោជនាហារដែលបម្រុងទុករាល់ពេលវេលា ។ ពាក្យនេះ សព្វថ្ងៃប្រើសំដៅយកប្រាក់ប្រចាំខែជាតម្លៃបច្ច័យ ៤ មានចីវរប្បច្ច័យជាដើម ដែលគេបាន បវារណាចំពោះបព្វជិតក្នុងពុទ្ធសាសនា ។
 - និច្ចសម័យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) និច្ចកាល) ។
 - និច្ចសីល ន. សីលដែលរក្សាបានរៀងរាល់ថ្ងៃ ឥតមានកំណត់ថ្ងៃនេះ ឬថ្ងៃនោះ ឬសីលដែលទទួលសមាទានតែម្ដងក្នុងថ្ងៃណាមួយ ក៏អាចតាំងនៅបានជានិច្ចតទៅ វៀរលែងតែអ្នកសមាទាននោះប្រព្រឹត្តកន្លងអង្គរបស់សីល (បានដល់សីល ៥) ។
 
- 
		    បច្ចេកៈ  
			 ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )  
		      [ប៉័ច-ចេកៈ ] ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )  
		      [ប៉័ច-ចេកៈ ]
 (បតិ “ចំពោះ, ដោយខ្លួន”, តិ > ច, តម្រួតជើង ច ជា ច្ច > បច្ច + ឯក “មួយ, ម្នាក់ឯង” > បច្ចេក; ប្រត្យេក) ដែលផ្សេង, ទីទៃ, ដោយខ្លួន ។ ច្រើនប្រើជាបទសមាស, ដូចជា បច្ចេកន័យ ន័យផ្សេង, ដោយឡែក, ដោយខ្លួន ។ បច្ចេកភាគ ភាគផ្សេង, ចំណែកដោយឡែក ។ បច្ចេកលាភ លាភផ្សេង, ការបានដោយឡែក, ការបានដោយខ្លួនពីគ្នា ។ បច្ចេកសមាទាន សមាទានសីលរាយសិក្ខាបទមួយម្ដងៗ ដោយឡែកៗ ។ល។
 
- 
		    បលិពោធ  
			 ( ន.នាមសព្ទ )  
		      [ប៉ៈ លិ ពោធ] ( ន.នាមសព្ទ )  
		      [ប៉ៈ លិ ពោធ]
 សេចក្ដីកង្វល់, សេចក្ដីរវល់ក្នុងកិច្ចការណាមួយ ដែលធ្វើឲ្យខ្វល់ចិត្ត ។ បលិពោធនេះនៅក្នុងកថិនកម្មមាន ២ គឺ៖ អាវាសបលិពោធ (កង្វល់ចំពោះអាវាស), ចីវរបលិពោធ (កង្វល់ចំពោះចីវរ). ឧ. ភិក្ខុនៅមានបលិពោធក្នុងអាវាស, មាតាបិតាមានបលិពោធចំពោះបុត្រធីតា ធ្វើឲ្យគាត់មានកង្វល់រកតែទៅសមាទានសីលមិនកើត។
 
- 
		    យាវកាលិក  
			 ( ន.នាមសព្ទ )  
		      [យាវៈ-- ] ( ន.នាមសព្ទ )  
		      [យាវៈ-- ]
 ដែលគួរប្រកបការបានតែត្រឹមពីព្រឹកទល់នឹងថ្ងៃត្រង់; ភោជនដែលពួកបព្វជិតឬឧបាសកអ្នកសមាទានឧបោសថសីល ត្រូវបរិភោគបានតែត្រឹមពីព្រឹកទៅទល់នឹងថ្ងៃត្រង់ (ព. វិ. ពុ.) ។
 
- 
		    វត្ត  
			 ( ន.នាមសព្ទ )  
		      [វាត់ ] ( ន.នាមសព្ទ )  
		      [វាត់ ]
 (វត៌) ប្រព្រឹត្តិ, ការប្រព្រឹត្ត, សេចក្ដីប្រតិបត្តិ; មុខការ, កិច្ច ដែលគួរធ្វើ; នាទី; ការកាន់សីលធម៌; សេចក្ដីគោរព; ទំនៀម, សណ្ដាប់ធ្នាប់ :
 - មនុស្សមានវត្តល្អ មនុស្សមានសេចក្ដីប្រតិបត្តិល្អ;
 - សិស្សធ្វើវត្ត ឬ - យកវត្តគ្រូ សិស្សធ្វើសេចក្ដីគោរពចំពោះគ្រូ ។
 - វត្តប្រតិបត្តិ (វាត់-ប្រៈតិប័ត) ការប្រតិបត្តិតាមកិច្ចដែលគួរធ្វើ ។ បើរួមចូលជាមួយនឹងសព្ទដទៃ រៀងពីខាងដើម អ. ថ. វ័ត-តៈ, ដូចជា :
 - វត្តប្បដិវត្ត (វ័ត-ត័ប-ប៉ៈដិវ័ត) វត្តប្រតិបត្តិតូចនិងធំ ។
 - វត្តបទ (--បត់) ផ្លូវរបស់សីលធម៌ ។
 - វត្តវន្ត (--វ័ន) ដែលមានវត្តប្រតិបត្តិ; បើស្ត្រីជា វត្តវន្តី ឬ វត្តវតី ។
 - វត្តសមាទាន (--សៈម៉ា--) ការកាន់វត្តប្រតិបត្តិ ។
 - វត្តសម្បន្ន (--សំ-ប័ន) ដែលបរិបូរដោយវត្តប្រតិបត្តិ; បើស្រីជា វត្តសម្បន្នា (--ស័ម-ប័ន-ន៉ា) ។ល។
 
- 
		    សមាទាន  
			 ( ន.នាមសព្ទ )  
		      [សៈម៉ា--ឬ ត. ទ. ស្រ. ស្មា--] ( ន.នាមសព្ទ )  
		      [សៈម៉ា--ឬ ត. ទ. ស្រ. ស្មា--]
 (< សំ “ប្រពៃ”, ំ > ម + អាទាន “ការកាន់”) ការកាន់ដោយប្រពៃ, ការទទួលកាន់តាម, ការបញ្ចេញវាចាប្តេជ្ញាទទួលកាន់តាម ។ ខ្មែរច្រើនប្រើជា កិ. “បញ្ចេញវាចាប្តេជ្ញាទទួលកាន់តាម” : កំពុងសមាទានសីល, សមាទានធុតង្គ, សមាទានវត្ត (សរសេរក្លាយជា ស្មាទាន តាមសំនៀងថាដោយស្រួលមាត់ តាមដំណើរកាព្យក៏មាន) ។
 
- 
		    សីល  
			 ( ន.នាមសព្ទ )  
		      [សិល] ( ន.នាមសព្ទ )  
		      [សិល]
 (ឝីល) វិរតិចេតនាដែលវៀរចាកអំពើអាក្រក់, ការកាន់ឬប្រព្រឹត្តល្អដោយកាយវាចា, ការមិនប្រព្រឹត្តកន្លងសិក្ខាបទឬវិនយប្បញ្ញតិ្ត (ព. ពុ.) ។ ការកាន់ចរិយាល្អ; ការសង្រួម; អង្គនៃចរិយា; ចរិត, ចរិយា; មារយាទល្អ; សេចក្ដីល្អ; គតិ; លក្ខណៈ; និស្ស័យ; អធ្យាស្រ័យ; សភាព; ប្រក្រតី; ទម្លាប់; សណ្ដាប់ធ្នាប់; ធម្មជាតិ; ធម្មតា ។ល។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ (ដែលជាបាលីឬសំស្រ្កឹត) អ. ថ. សីល៉ៈ, ដូចជា សីលកថា សម្ដីនិយាយអំពីសីល, និយាយអំពីការប្រព្រឹត្តល្អ ។
 - សីលខណ្ឌ (--ខ័ន) ឬ សីលភេទ ការដាច់សីល, ដំណើរខូចការប្រព្រឹត្តល្អ ។
 - សីលក្ខន្ធ (--ល័ក-ខ័ន) កងសីល ។
 - សីលគន្ធ (--គន់-ធ ឬ--គន់) ក្លិនសីល គឺកេរ្តិ៍ឈ្មោះល្អ ។
 - សីលគុណ គុណសីល ។
 - សីលច្ចាគ ឬ
 - --ត្យាគ ការលះបង់សីល, ការលះសេចក្ដីល្អចោល ។
 - សីលតេជះ តេជះសីល, អំណាចការប្រព្រឹត្តល្អ ។
 - សីលទាយក (--យក់) អ្នកឲ្យសីល (បើស្ត្រីជា សីលទាយិកា) ។
 - សីលធន (--ធន់) សីលដែលទុកជាទ្រព្យ (របស់សត្វលោក) ។
 - សីលធម្ម ឬ - --ធម៌ សីលដែលជាធម៌ (របស់សត្វលោក) ឬ សីលនិងធម៌; កិរិយាមារយាទ, សណ្ដាប់ធ្នាប់; ដំបូន្មានដែលនាំឲ្យចៀសវាងអំពើអាក្រក់ ហើយឲ្យប្រព្រឹត្តតែអំពើល្អ : ប្រកបដោយសីលធម៌, ប្រាកចាកសីលធម៌ ។
 - សីលនិធិ ការប្រព្រឹត្តល្អដែលទុកជាកំណប់ទ្រព្យ (របស់សត្វលោក) ។
 - សីលវន្ត (--វ័ន) អ្នកមានសីល (បើស្ត្រីជា សីលវតី ឬ សីលវន្តី) ។
 - សីលវិបត្តិ (--ប័ត) ការវិនាសសីល, ការដាច់សីល; ការខូចមារយាទល្អ ។
 - សីលវិសុទ្ធិ សេចក្ដីបរិសុទ្ធនៃសីល ។
 - សីលសមាទាន (--សៈម៉ា--) ការទទួលសីល, ការកាន់សីល ។
 - សីលសម្បត្តិ, --សម្ប័ទ ឬ - --សម្បទា (--សំប័ត ឬ--ស័ម-ប៉ៈទា) ការបរិបូណ៌ដោយសីល, ការជាប់សីល ។
 - សីលសារ សីលដែលទុកជាខ្លឹម (របស់សត្វលោក) ។
 - សីលាចារ (បា. < សីល + អាចារ “មារយាទ”) សីលនិងមារយាទ ។
 - សីលាទិគុណ (បា. < សីល + អាទិ “ជាដើម” + គុណ) គុណមានសីលជាដើម ។
 - សីលានុស្សតិ (បា. < សីល + អនុស្សតិ “ការរឭកតាម”) ការនឹករំពឹងដល់សីល ។ល។
 
- 
		    ស្មាទាន  
			  
 ពាក្យប្រើក្លាយមកពី សមាទាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះ) ។
 
- 
		    ស្មាទាន  
			 ( គុ.គុនសព្ទ ) ( គុ.គុនសព្ទ )
 ដែលចំណាយធ្វើបុណ្យឬដែលចូលចាប់កុសល : ប្រាក់ស្មាទាន ប្រាក់ដែលបរិច្ចាគធ្វើបុណ្យឬប្រាក់ចំណូលក្នុងការកុសល (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សមាទាន>សមាទាន ផង) ។
 
- 
		    អធិដ្ឋាន  
			 ( ន.នាមសព្ទ )  
		      [អៈធិត-ឋាន ] ( ន.នាមសព្ទ )  
		      [អៈធិត-ឋាន ]
 (--ឞ្ឋាន) ការតាំងចិត្ត, ការតាំងចិត្តនឹកតម្រង់ចំពោះ; ការតាំងចិត្តសំបូងសង្រូងឬការសំបូងសង្រូងដោយចិត្តនឹក; ការនឹកផ្សង, ការតាំងចិត្តប្រាថ្នា : ធ្វើអធិដ្ឋាន ។ ខ្មែរច្រើនប្រើជា កិ. “តាំងចិត្ត, តាំងចិត្តនឹកថាឲ្យទៅជាដូច្នេះដូច្នោះឬថាឲ្យបានសម្រេចដូចបំណង; ផ្សង; ប្រាថ្នា” : អធិដ្ឋានថាសូមឲ្យសម្រេចដូចបំណង ។
 - ភិក្ខុអធិដ្ឋានចីពរ ភិក្ខុតាំងចិត្តថា “ផ្ទាំងសំពត់នេះចូរជាចីពរទៅ !” ។
 - ប្រតិស្ឋអធិស្ឋាន (មើលក្នុងពាក្យ ប្រតិស្ឋ) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. --ន៉ៈ, ដូចជា អធិដ្ឋានធម៌ ធម៌សម្រាប់អធិដ្ឋាន; ធម៌អស្ចារ្យដែលកើតអំពីអធិដ្ឋាន (អធិដ្ឋានបារមី) ។
 - អធិដ្ឋានបារមី បារមីដែលកើតអំពីអធិដ្ឋានឲ្យឃើញជាក់ស្តែងតាមហេតុពិត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទសបារមី ផង) ។
 - អធិដ្ឋានសីល សីលដែលកើតដោយអធិដ្ឋាន (មិនមែនកើតដោយសមាទាន ឬ កិ. អធិដ្ឋានឲ្យកើតបានជាសីល) ។ល។
 
Headley's Khmer-English Dictionary Full Text Search
	- 
		    សមាទាន
			 ( v )  
		      [smaatien, saʔmaatien] 		     
		        - detail » ( v )  
		      [smaatien, saʔmaatien] 		     
		        - detail »
 to accept; to express submission, give in; to profess (faith), speak of one's determination to adhere to a recommended practice or observation of certain rules (Buddh.).
 
- 
		    សមាទាន
			 ( n )  
		      [smaatien, saʔmaatien] 		     
		        - detail » ( n )  
		      [smaatien, saʔmaatien] 		     
		        - detail »
 submissiveness, obedience
 
- 
		    ស្មាទាន
			 [smaatien] 		     
		        - detail » [smaatien] 		     
		        - detail »
 See:សមាទាន
