Khmer Dictionary: សត្តមហាឋាន
Chuon Nath's Khmer-Khmer Dictionary Full Text Search
	- 
		    សត្តមហាឋាន  
			 ( ន.នាមសព្ទ )  
		      [ស័ត-តៈមៈ-- ] ( ន.នាមសព្ទ )  
		      [ស័ត-តៈមៈ-- ]
 ទីធំឬទីដ៏ប្រសើរ ៧ កន្លែង; ជាឈ្មោះទី ៧ អន្លើដែលព្រះសក្យមុនីសម្ពុទ្ធទើបបានត្រាស់ថ្មីៗ ទ្រង់គង់នៅសម្រាកព្រះអង្គដោយការសោយវិមុត្តិសុខ ក្នុងកន្លែងមួយៗកំណត់៧ថ្ងៃៗ, រួមជា៤៩ថ្ងៃ ។ សត្តមហាឋាននេះ នៅត្រង់តំបន់មួយហៅ ពុទ្ធគយា ក្នុងប្រទេសឥណ្ឌា មាននៅប្រាកដមកដល់សព្វថ្ងៃនេះ ដោយមានចេតិយដ្ឋានជាគ្រឿងសម្គាល់; ពួកពុទ្ធមាមកៈគ្រប់ប្រទេស តែងកាត់ស្វៈពន្លះទៅធ្វើនមស្ការបូជាតាមកាលរដូវឥតអាក់, ឬនៅថែទាំគោរពជានិច្ចនៅនោះក៏មាន ។
 
Headley's Khmer-English Dictionary Full Text Search
	- 
	
	 No matching entries found! 
	
