Khmer Dictionary: វិក្កយាគារ
Chuon Nath's Khmer-Khmer Dictionary Full Text Search
	- 
		    វិក្រយគ្រឹះ  
			 [វិក-ក្រៈយ៉ៈ--] [វិក-ក្រៈយ៉ៈ--]
 ដូចគ្នានឹង វិក្កយសាលា ឬ វិក្កយាគារ ដែរ ។
 
- 
		    វិក្រយាគារ  
			 [វិក-ក្រៈយ៉ាគា] [វិក-ក្រៈយ៉ាគា]
 ដូចគ្នានឹង វិក្កយាគារ ដែរ ។
 
- 
		    វិក្កយសាលា  
			 ( ន.នាមសព្ទ )  
		      [វិក-កៈយ៉ៈ សាល៉ា ] ( ន.នាមសព្ទ )  
		      [វិក-កៈយ៉ៈ សាល៉ា ]
 (< វិក្កយ “ការលក់ទំនិញ” + សាលា “រោង” ឬ-+ អគារ “ផ្ទះ, រោង”; វិក្រយ--) រោងឬផ្ទះលក់ទំនិញ, ផ្ទះលក់ដូរ, ផ្ទះផ្សារ, ហាង ។
 
- 
		    អាបណ  
			 ( ន.នាមសព្ទ )  
		      [--ប៉ៈណៈ] ( ន.នាមសព្ទ )  
		      [--ប៉ៈណៈ]
 (អាបណ) ផ្សារ (ផ្សារលក់ទំនិញ) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ផ្សារ ទៀតផង ។ ខ្មែរក្នុងសម័យបុរាណប្រើពាក្យ អាប័ណ នេះ ។
 - អាបណគ្រឹះ ឬ - អាបណាគារ ផ្ទះផ្សារ (វេវ. វិក្កយាគារ ឬ វិក្រយាគារ) ។
 - អាបណដ្ឋាន ឬ
 - --ស្ថាន ទីផ្សារ ។
 - អាបណពាណិជ អ្នកលក់ទំនិញក្នុងផ្សារ (អ្នកផ្សារ); ស្ត្រីជា អាបណពាណិជា ។
 - អាបណវណិជ្ជ ឬ - --វណិជ្យ ទំនិញផ្សារ (ប្រើជា អាបណភណ្ឌ, អាបណវិក្កាយិក, អាបណវិក្រាយិក “របស់ដែលត្រូវដាក់លក់ក្នុងផ្សារ” ក៏បាន) ។ បើផ្សំជាបទសមាស រៀងភ្ជាប់ពីខាងចុងគុណសព្ទឯទៀតជា ចុល្លាប័ណ ឬ ចូឡាប័ណ ផ្សារតូច; បកិណ្ណកាប័ណ ផ្សាររាយរង; មហន្តាប័ណ ផ្សារធំ; អធិកាប័ណ ផ្សារហ៊ឹកហ៊ាក់ ។ល។
 
Headley's Khmer-English Dictionary Full Text Search
	
	
