Khmer Dictionary: វាយុគុល្ម
Chuon Nath's Khmer-Khmer Dictionary Full Text Search
	- 
		    ពាយុគុល្ម  
			 ( ន.នាមសព្ទ )  
		      [ពាយុគុល] ( ន.នាមសព្ទ )  
		      [ពាយុគុល]
 (វាយុគុល្ម; វាយុ + គុម្ព) ចក្រវាត, ខ្យល់កំបុតត្បូង ។
 
- 
		    វាយុ  
			 ( ន.នាមសព្ទ ) ( ន.នាមសព្ទ )
 ខ្យល់; ព្យុះ ។
 - វាយុគុល្ម (--គុល) មើលពាក្យ ពាយុគុល្ម ។
 - វាយុទេព ទេវតាអ្នកបណ្ដាលឲ្យកើតខ្យល់ (វាតវលាហក) ។
 - វាយុបថ (--បត់) ផ្លូវខ្យល់ (អាកាស) ។
 - វាយុបុត្រ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពាយុបុត្រ) ។
 - វាយុផល (--ផល់) ឥន្ទធនូ; ព្រឹល, គ្រាប់ព្រឹល ។
 - វាយុភក្ស (--ភ័ក) ដែលមានខ្យល់ជាអាហារ; អ្នកបរិភោគតែខ្យល់ ។ ឈ្មោះយក្សម្នាក់ក្នុងរឿងរាមកេរ្តិ៍ ។
 - វាយុរោសា រាត្រី (យប់) ។
 - វាយុវេគ (--វេក) កម្លាំងខ្យល់, សន្ទុះខ្យល់ ។
 - វាយុស័ខ ដែលមានខ្យល់ជាសម្លាញ់ (ភ្លើង) ។ល។
 
Headley's Khmer-English Dictionary Full Text Search
	- 
		    ពាយុគុល្ម
			 - detail » - detail »
 See:វាយុគុល្ម
