Khmer Dictionary: បារាំង
Chuon Nath's Khmer-Khmer Dictionary Full Text Search
	- 
		    កំភ្លឹង  
			 ( ន.នាមសព្ទ ) ( ន.នាមសព្ទ )
 ឈ្មោះប្រទាលមួយប្រភេទ ស្លឹកធំវែងក្រាស់រៀវចុងដូចស្លឹកម្នាស់ តែឥតបន្លា មើមមានស្រទាប់ៗ ដូចមើមខ្ទឹមបារាំង ។
 
- 
		    ខ្នុរសម្ល  
			 ( ន.នាមសព្ទ ) ( ន.នាមសព្ទ )
 ឈ្មោះឈើដំណាំមួយប្រភេទ ស្លឹកធំហើយឆែកៗ ដើមបែបម្កាក់បារាំង ផ្លែសម្រាប់ធ្វើសម្ល ។
 
- 
		    ត្រណោត  
			 ( ន.នាមសព្ទ ) ( ន.នាមសព្ទ )
 វល្លិ, ចម្រៀកផ្ដៅ, ដើមរពាក់ឬខ្សែជាដើម សម្រាប់ដោតអ្វីៗដែលគូរដោតបាន : ត្រណោតត្រី, ត្រីមួយត្រណោត ។
 - កាសមួយត្រណោត គឺកាសចំនួន ១០ តៀន, ក្នុងមួយតៀនមាន ៦០ កាស, មួយត្រណោតត្រូវជា ៦ រយកាស, ដប់ត្រណោតហៅថា មួយបាច់ មាន ៦ ពាន់កាស (មានប្រើតែក្នុងសម័យចាយកាស) ។ ហៅ ហ្រ្វង្សចាស់ (ancien franc) ប្រទេសបារាំងថា ត្រណោតដែរ ហៅដោយធៀបនឹងកាសមួយត្រណោត; ក្នុងសម័យនោះមានសំដីថា ត្រណោតខ្មែរ, ត្រណោតបារាំង ។
 - ជាប់មួយត្រណោត ឬ ជាប់ទោសមួយត្រណោត (ព. ប្រ.) គឺជាប់ទោសទាំងមួយពួកឬទាំងមួយក្រុមរួមក្នុងពន្ធនាគារជាមួយគ្នា ។
 - ចាប់បានមួយត្រណោត (ព. ប្រ.) គឺចាប់ចោរបានទាំងមួយពួក ហើយដាក់ឃ្នាងឬដាក់ខ្នោះដៃចងភ្ជាប់គ្នាបណ្ដើរទៅកាន់ទីឃុំឃាំង ។
 
- 
		    ត្រិល  
			 ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ ) ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
 ដែលប្រព្រឹត្តទៅបានដោយឥតមានទើសទាក់, ដែលចេះតែជាប់តហូរហែ ដូចជារអិលឥតទើសទាក់នឹងអ្វី, រ៉ិល, ច្រិល : គាត់ចេះភាសាបារាំងនិយាយត្រិល (ប្រើជា ត្រុល ក៏មាន, ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះផង) ។
 
- 
		    ទៀប  
			 ( ន.នាមសព្ទ ) ( ន.នាមសព្ទ )
 ឈ្មោះឈើដំណាំពួកមាក់បាត ជាដំណាំមានដើមទាបៗ ល្មមបេះផ្លែបានដោយងាយ, ផ្លែទុំប្រើជាបង្អែមស្រស់, ទៀបមាន ៣ ប្រភេទគឺ ទៀបបាយឬទៀបសាច់ជ្រាយ មានផ្លែទុំសាច់ជ្រាយងាយរលេះ មានរសផ្អែមឈ្ងុយឆ្ងាញ់; ទៀបស្វិត ឬ ទៀបសាច់ស្វិត មានផ្លែប៉ុនគ្នានឹងទៀបបាយដែរ ប៉ុន្តែមានសាច់ស្វិត មិនងាយរលេះ ទុកបានយូរជាងទៀបបាយ មានរសផ្អែមខ្សោយបន្តិចជាងទៀបបាយ; ទៀបបន្លាឬទៀបទេស មានផ្លែធំច្រឡោ មានពកខ្ពស់ៗ ស្ទើរនឹងហៅថាបន្លាក៏បាន ប៉ុន្តែមិនស្រួចដល់មុតដៃទេ ផ្លែទុំមានសាច់ជ្រាយ មានរសជូរបន្តិចៗ បើដាំនៅដីល្អ មិនសូវជូរប៉ុន្មានទេ; ទៀបនេះមានពូជដំបូងមកពីបរទេស គេច្រើនហៅថា ទៀបបារាំង; តាមទម្លាប់ខ្មែរ, បើពូជដំណាំឬរបស់អ្វីដែលមកពីបរទេស គេច្រើនតែហៅថា...ទេស ដូចជា : ក្ទម្ពទេស, ចេកទេស, ដំឡូងទេស, សេះទេស, សំបួរទេស, សំពត់ទេស ជាដើម, ទៀបបន្លា នេះអ្នកខ្លះគេក៏ហៅ ទៀបទេស ដែរ ។
 
- 
		    គីឡូ  
			 ( ន.នាមសព្ទ ) ( ន.នាមសព្ទ )
 (Kilo) បុព្វបទមានន័យថា មួយពាន់ (១.០០០) ។ បារាំងប្រើជា ន. ជាពាក្យបំប្រួញរបស់ពាក្យថា គីឡូក្រាម គឺបើគេនិយាយថា ១គីឡូ ឬ ២ គីឡូ បានន័យថា ទម្ងន់ ១ គីឡូក្រាម ឬ ២ គីឡូក្រាម ។ ចំណែកខ្មែរយើងប្រើពាក្យ គីឡូ នេះសំដៅយកទាំងទម្ងន់ទាំងចម្ងាយដូចជា អង្ករ១គីឡូ គឺអង្ករ ១ គីឡូក្រាម (១.០០០ ក្រាម); ផ្លូវមានចម្ងាយ ១ គីឡូ គឺផ្លូវមានចម្ងាយ ១ គីឡូម៉ែត្រ (១.០០០ ម៉ែត្រ) ។
 
- 
		    គោក  
			 ( ន.នាមសព្ទ ) ( ន.នាមសព្ទ )
 ឈ្មោះតំបន់ទួលខ្ពស់មួយ ក្នុងសង្កាត់លេខ ២ ក្រុងភ្នំពេញ ឋិតនៅខាងលិចមណ្ឌលកីឡាក្រុង ជាទីគោកដែលទឹកមិនលិចក្នុងរដូវវស្សា ។ ដោយហេតុទួលនោះ ជាទីគោកខ្ពស់ទឹកមិនលិចដូច្នោះ ទើបគេហៅ ទួលគោក ។ តមកហៅក្លាយថា ទួលគក មកពីសរសេរជាអក្សរបារាំងថា Kork ។ សព្វថ្ងៃរាជការក្រុងរៀបចំតំបន់នេះទៅជាភូមិមួយដ៏ស្អាតល្អសមរម្យតាមសម័យនិយម : ទួលគោកជាតំបន់ថ្មីមួយក្នុងព្រះរាជធានីភ្នំពេញ ។
 
- 
		    បារាំង  
			 ( ន.នាមសព្ទ )  
		      [បារ៉័ង] ( ន.នាមសព្ទ )  
		      [បារ៉័ង]
 (ហ្រ្វង្សិ៍ France) ឈ្មោះដែន ឬប្រទេសរបស់បារាំងសែស : ប្រទេសបារាំង, របស់មកពីប្រទេសបារាំង ។ ខ្មែរយើងប្រើជាពាក្យហៅពួកមនុស្សជាតិបារាំងសែសទាំងអស់គ្នាថា បារាំង; ដែនទាំងមូលរបស់បារាំងសែស ក៏ហៅ បារាំង; សំដីនិយាយដោយរួបរួម តាមទម្លាប់របស់ប្រជាជនជាតិខ្មែរខ្លះ, សូម្បីពួកមនុស្សអ្នកប្រទេសអឺរ៉ុបទាំងប៉ុន្មាន ក៏ហៅ បារាំងៗ ដូចគ្នាទាំងអស់; អ្វីទាំងពួងដែលមានដើមកំណើតមកពីប្រទេសអឺរ៉ុបហៅថា បារាំងៗ ទាំងអស់, ដូចយ៉ាង អក្សរបារាំង, ខោបារាំង, ដំឡូងបារាំង, មាន់បារាំង ជាដើម ។ ខ្មែរបុរាណច្រើនហៅអ្វីៗ ដែលមកពីបរទេសថា... ទេស ដូចជា សំពត់ទេស ជាដើម ។
 
- 
		    បារាំងសែស  
			 ( គុ.គុនសព្ទ, ន.នាមសព្ទ )  
		      [បារ៉័ង--] ( គុ.គុនសព្ទ, ន.នាមសព្ទ )  
		      [បារ៉័ង--]
 (ហ្រ្វង្សេស៍, ហ្រ្វង្សែស (Français Française) ដែលកើត, ដែលមាននៅប្រទេសឬដែនបារាំង; មនុស្សជាតិបារាំង, អ្នកស្រុកបារាំង : ចំណេះបារាំងសែស, ភាសាបារាំងសែស, អក្សរបារាំងសែស, ជាតិបារាំងសែស...។
 
- 
		    ប៉ុង  
			 ( ន.នាមសព្ទ ) ( ន.នាមសព្ទ )
 ឈ្មោះជញ្ជីងបារាំងសម្រាប់ថ្លឹងអ្វីៗ ដែលមានទម្ងន់ច្រើន : ជញ្ជីងប៉ុង ។
 
Headley's Khmer-English Dictionary Full Text Search
	- 
		    បារាំង
			 ( n )  
		      [baaraŋ] 		     
		        - detail » ( n )  
		      [baaraŋ] 		     
		        - detail »
 France; French person; European person
 
- 
		    បារាំង
			 ( adj )  
		      [baaraŋ] 		     
		        - detail » ( adj )  
		      [baaraŋ] 		     
		        - detail »
 to be French; European.
 
