Khmer Dictionary: ធម្មកថិក
Chuon Nath's Khmer-Khmer Dictionary Full Text Search
	- 
		    ធម្មកថិក  
			 ( ន.នាមសព្ទ )  
		      [ធ័ម-មៈកៈ ថិក] ( ន.នាមសព្ទ )  
		      [ធ័ម-មៈកៈ ថិក]
 (ធម៌កថិក) អ្នកសំដែងធម៌ ។ ខ្មែរប្រើពាក្យនេះជាងារនៃភិក្ខុអ្នកចេះសំដែងធម៌ ថ្នាក់ជាឋានានុក្រម ជាសហការីនៃព្រះរាជាគណៈជាចៅអធិការវត្តធំៗ ក្នុងព្រះរាជធានី ឬជាសហការីនៃមេគណ កាលបើត្រូវការឲ្យមាន : ព្រះធម្មកថិក សហការីនៃ...(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ធម្មធរ និង វិន័យធរ ទៀតផង) ។
 
- 
		    គ្រែ  
			 ( ន.នាមសព្ទ ) ( ន.នាមសព្ទ )
 គ្រឿងសេនាសនៈមានជើង មានមេ មានរនាបសម្រាប់ដេក, សម្រាប់អង្គុយ ។ គ្រែធម្មាសនៈ ឬ គ្រែធម្មាសន៍ គឺគ្រែសម្រាប់ធម្មកថិកអង្គុយសំដែងធម៌ ។ គ្រែស្នែង គឺគ្រែដែលសម្រាប់អង្គុយមានប្រដាប់សែងបាន ។
 
- 
		    បឋមត្រាស់  
			 ( ន.នាមសព្ទ ) ( ន.នាមសព្ទ )
 (បា.+ខ្មែរ ឬ សំ.+ខ្មែរ) “ការបានត្រាស់ជាដំបូង” ឈ្មោះកណ្ឌមួយនៃកម្ពីរបឋមសម្ពោធិជាពុទ្ធប្រវត្តិ សម្ដែងអំពីប្រវត្តិនៃព្រះសក្យមុនីសម្ពុទ្ធចាប់តាំងពីកាលដែលព្រះអង្គចាប់ព្រះជាតិជាសុមេធបណ្ឌិតរៀងរហូតមកដល់ព្រះជាតិជាព្រះសិទ្ធត្ថគោតម ដរាបដល់បានត្រាស់ជាព្រះសព្វញ្ញុសម្ពុទ្ធ, ជាគម្ពីរសម្រាប់ធម្មកថិកមួយរូបសម្ដែងក្នុងពិធីបុណ្យពុទ្ធាភិសេក គឺពិធីអភិសេកព្រះពុទ្ធរូបដែលទើបនឹងកសាងថ្មី : និមន្តលោកទេសនាបឋមត្រាស់ ។
 
Headley's Khmer-English Dictionary Full Text Search
	- 
	
	 No matching entries found! 
	
